Pages

Subscribe:

Ads 468x60px

Labels

Showing posts with label ព៌ត័មានក្នុងប្រទេស. Show all posts
Showing posts with label ព៌ត័មានក្នុងប្រទេស. Show all posts

Friday, 19 April 2013

គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​រយៈពេល​៥​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៣ ប្រៀបធៀប​ឆ្នាំ​២០១២

រាជធានី​ភ្នំពេញ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខែ្មរ​គិត​ចាប់​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៣ នៅ​ទូទាំង​ប្រទេស​បាន​កើត​ឡើង​ចំនួន ១៤៨​លើក​ធៀប​នឹង​ឆ្នាំ​២០១២ មាន​១៦៥​លើក​ថយចុះ​១៧​លើក ស្មើ​នឹង១០% បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦៦​នាក់ លើ​៤៨​នាក់ កើន​១៨​នាក់​ស្មើ​នឹង ៣៨% រង​របួស​សរុប ៣០៥​នាក់ លើ​៣៤៤​នាក់ ថយ​ចុះ​៣៩​នាក់ ស្មើ​នឹង​១១% ក្នុង​នោះ របួស​ធ្ងន់ ១៨៣​នាក់​លើ​២១៤​នាក់​ថយចុះ ៣១​នាក់ ស្មើ​នឹង១៤% និង​របួស​ស្រាល ១២២​នាក់ លើ ១៣០​នាក់ ថយ​ចុះ ៧​នាក់ ស្មើ​នឹង ៦% ក្នុង​ចំណោម​អ្នក​រងគ្រោះ​សរុប​ទាំងអស់​មាន​ថ្មើរ​ជើង ២០​នាក់ និង​អ្នក​បើកបរ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព ១៦២​នាក់។

ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​ឲ្យ​ខូច​ខាតម៉ូតូ ១៨៦​គ្រឿង លើ​១៨៣​គ្រឿង កើន ០៣​គ្រឿង ស្មើ​នឹង ២​% ​រថយន្ត​ធុនតូច ៤៧​គ្រឿង លើ​៥៨​គ្រឿង ថយ​១១​គ្រឿង ស្មើ​នឹង ១៩% រថយន្ត​ធុន​ធ្ងន់ ២​គ្រឿង លើ​៥​គ្រឿង ថយ​៣​គ្រឿង ស្មើ​នឹង ៦០% និង​យាន​ផ្សេង​ៗ ៧​គ្រឿង លើ​១០​គ្រឿង ថយ​៣​គ្រឿង ស្មើ​នឹង ៣០​% ។ ប្រភព​ខាង​លើ​ឲ្យ​ដឹង​បន្ត​ទៀត​ថា​មូល​ហេតុ​ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់ គឺ​បណ្តាល​មក​ពីល្បឿន ៦៩​លើក ស្មើ​នឹង​៤៧% មិន​គោរព​សិទ្ធិ ៩​លើក​ស្មើ​នឹង​៦% ប្រជែង​គ្រោះថ្នាក់ ២១​លើក​ស្មើ​នឹង​១៤% ​ស្រវឹង​ ២៩​លើក​ស្មើ​នឹង​២០% មិន​ប្រកាន់​ស្ដាំ ៩​លើក​ស្មើ​នឹង​៦% បត់​ឆ្វង ស្ដាំ​មិន​ប្រយ័ត្ន ១​លើក​ស្មើ​នឹង​១% កត្តា​យានយន្ត ២​លើក​ស្មើ​នឹង​១% និង​កត្តាផ្សេង​ៗ ១​លើក ស្មើ​នឹង​១% ៕

By:GCNP

ជិះកង់ៗប្រកាច់ធ្លាក់ទឹកស្លាប់នៅក្រុង ពោធិ៍សាត់




ជិះកង់ៗប្រកាច់ធ្លាក់ទឹកស្លាប់នៅក្រុង ពោធិ៍សាត់

ខេត្ត​ពោធិសត់៖សាក​សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​នៅ​ចំណុច​អាង​បង្ហៀរ​ទឺក​មួយ​ កន្លែង​ស្ថិត​ក្នុង​ភូមិ​រលាប ​សង្កាត់​រលាប ​ក្រុង ​ខេត្ត​ពោធិសាត់ ​កាលពី​វេលា​ម៉ោង​៧ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​មេសា​ឆ្នាំ​២០១៣​។​បង​ស្រី​ហ៊ុល ​លាង ​អាយុ​៤១ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ព្រែកត្នោត ​សង្កាត់​រលាប​ ក្រុង​ខេត្ត​ពោធិសាត់​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា​គាត់​ជិះ​ម៉ូតូ​ឌុប​គ្នា ​៣នាក់​មក​ចំណុច​ខាង​លើ​ប្រទះ​ឃើញ​សាក​សព​អណ្តែត​ទឹក​ប្លុងៗ​ក៏​នាំ​គ្នា​ឲ្យ​ជួយ​ពិនិត្យ​មើល​ថា​តើ​មនុស្ស​លង់​ឬ​យ៉ាង​ណា​។​ប្រភព​បន្ត​ថា​លុះ​ពិនិត្យ​ឡើង​ពិនិត្យ​ចុះ​ទើប​ដឹង​ថា​មាន​មនុស្ស​លង់​ស្លាប់ ​មួយ​រំពេច ​នោះ ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដោយ​មាន​មនុស្ស​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥៦​(ពោធិសាត់​ទៅ​កាន់​ស្រុក​ភ្នំ​ក្រវាញ)​ខ្លះ​ចុះ​ពី​លើ​ម៉ូតូ​ខ្លះ​ចុះ​ពី​លើ​រថយន្ត​នាំ​គ្នា​ឈរ​មើល​ព្រោង​ព្រាត​ទាំង​ព្រឺក​ព្រលឹម​។​បើ​តាម​ប្រភព​ដែល​សមត្ថកិច្ច​នគរបាល​ទទួល​បាន​ពី​បង​ស្រី​ណែម នឿន​ ដែល​ជា​ម្តាយ​របស់​ជន​រងគ្រោះ​ឈ្មោះ​ប៉ក់ ​សុភ័ត្រ​ ភេទ​ប្រុស​អាយុ​១៥ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទួល​ គ្រួស​សង្កាត់​ចំរើនផល​ក្រុង​ខេត្ត​ពោធិសាត់​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​មុន​ថ្ងៃ​កើត​ហេតុ​ជន​រងគ្រោះ​រូប​នេះ​ឧស្សាហ៍​ប្រកាច់​ព្រោះ​គាត់​មាន​ជម្ងឺ​ស្កន់​ជ្រូក​។​ បង​ស្រី​ណែម​ នឿន​បន្ត​ទៀត​ថា​ជន​រងគ្រោះ ​ឈ្មោះ​ប៉ក់​ សុភ័ត្រ​ បាន​ជិះ​កង់​ពណ៌​ក្រហម​ ១គ្រឿង​ ចេញ​ពី​ផ្ទះ​តាំង​ពី​រសៀល​ថ្ងៃ​១៨​ខែ​មេសា ឆ្នាំ​២០១៣​មិន​ដឹង​ទៅ​ទី​ណា​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩​នេះ​ទើប​ដឹង​ថា​កូន​លង់​ទឹក​ស្លាប់​តែ​ម្តង​។​លោក​អនុសេនីយ៍​ឯក​ម៉ែន ​សុវណ្ណា ​អធិការ​រង​នគរបាល​ក្រុង​ពោធិសាត់​បាន​ឲ្យ​ដឹង​ថា​ក្រោយ​ ពេល​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​ពិនិត្យ​ឃើញ​ថា​ជនរ​ងគ្រោះ​ឈ្មោះ​ប៉ក់ សុភ័ត្រ​ ប្រកាច់​ខណៈ​ពេល​ដែល​ខ្លួន​កំពុង​ជិះ​កង់​រួច​ធ្លាក់​ទឹក​ទាំង​មនុស្ស​ទាំង​កង់​នៅ​ចំណុច​អាង​ទឹក​ខាង​លើ​ក៏​ស្លាប់​បាត់​បង់​ជីវិត​ទៅ​។​លោក​អធិការ​រង​ម៉ែន សុវណ្ណា​បន្ត​ថា​សាក​សព​សមត្ថកិច្ច​ប្រគល់​ ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

By:GCNP

Wednesday, 10 April 2013

នគរបាល​ខណ្ឌ​មានជ័យ​ឃាត់​ខ្លួន​បុរសម្នាក់​ប្រើ​អំពើ​ហឹង្សា​ដោយ​ចេតនា


នគរបាល​ខណ្ឌ​មានជ័យ​ឃាត់​ខ្លួន​បុរសម្នាក់​ប្រើ​អំពើ​ហឹង្សា​ដោយ​ចេតនា

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០១៣ វេលា​ម៉ោង ២១និង៣០ នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ ១ ភូមិ​ជ្រោយអំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​មានជ័យ មាន​ករណី​ហឹង្សា​ដោយ​ចេតនា (យកពូថៅកាប់) កើត​ឡើង ០១​លើក បង្ករ​ឡើង​ដោយ​ជន​ល្មើសម្នាក់ ស្លៀកពាក់​ស៊ីវិល មធ្យោបាយ ថ្មើរជើង ប្រដាប់​ដោយ​ពូថៅ ឈ្មោះ មឿន ធារ៉ា ហៅ កោប ភេទប្រុស អាយុ១៧ ឆ្នំា មុខរបរ​មិនប្រាកដ ស្នាក់​នៅភូមិ​ជ្រោយអំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​មានជ័យ ។

តាម​នគរបាល​បាន​ឲ្យ​ដឹងថា ជនរង​គ្រោះ ឈ្មោះ ធូ គឹមឡេង ភេទប្រុស អាយុ ១៩ឆ្នំា មុខរបរ កម្មករ​សំណង់ មាន​ទី​លំ​នៅ​ភូមិ​ជ្រោយអំពិល សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ ។ តាម​នគរបាល​បាន​ឲ្យ​ដឹងទៀត​ថា នៅ​មុនពេល​កើត​ហេតុ ជន​រង​គ្រោះ​កំពុង​លក់​ប្រេងសំាង​នៅ​ផ្ទះ​របស់ ឈ្មោះ រ៉េត ភេទស្រី អាយុ៥៣ឆ្នំា (កន្លែងកើតហេតុ) ពេល​កំពុង​លក់​ប្រេង​សំាង​ក៏​បាន​ឃើញ​ជនល្មើស​ដើរ​ចេញ​ពី​វត្តចំប៉ា ដើរ​សំដៅ​ទៅ​កន្លែង​ជនរង​គ្រោះលក់​សំាង ពេល​ដើរ​មក​ដល់​ជនល្មើស​បាន​យក​ពូថៅ​កាប់​លើជន​រងគ្រោះ ចំ​គុំត្រចៀក​ខាងឆ្វេង និង​ចំក្បាល​ពោះ ហើយ​រត់​គេច​ខ្លួន​បាត់ លុះ​មក​ដល់​ព្រឹក​ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៣ ទើប​កំលាំង​នគរបាលប៉ុស្តិ៍​ក្បាលកោះ ប្រទះ​ឃើញ​ជន​ល្មើស​នៅ​តាម​ផ្លូវ​ក្នុងភូមិ​ជ្រោយអំពិល ក៏​ឃាត់​ខ្លួន​យក​មក​ធ្វើ​ការ​សាកសួរ​តែម្តង ។

បច្ចុប្បន្ន​ជនល្មើស​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​ដើម្បី​កសាង​សំណុរឿង ៕

By:GCNP

ព្រៃលិចទឹកកន្លែងជម្រកត្រីពងដ៏ធំនៅ ឃុំសំបួរត្រូវភ្លើងព្រៃឆេះ អស់៩៩៦ហិកតា មិនដឹងមូលហេតុ



ព្រៃលិចទឹកកន្លែងជម្រកត្រីពងដ៏ធំនៅ ឃុំសំបួរត្រូវភ្លើងព្រៃឆេះ អស់៩៩៦ហិកតា មិនដឹងមូលហេតុ

ខេត្ត​បន្ទាយមានជ័យ៖ ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ឃុំ​សំបូរ​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ ​បាន​ប្រាប់​ ឲ្យ​ដឹង​ថា​ព្រៃលិច​ទឹក​និង​ជា​កន្លែង​ជម្រក​ត្រី​ដ៏​ធំ​មួយ​ជាប់​បឹង​ទន្លេ​សាប​ត្រង់​ចំណុច ​ព្រៃលិច​ទឹក​អតីត​ចំណុច​ឡូនេសាទ​ រហាល ​កំព្រីង ​បឹងស្ទេរ​ ទួលត្រែង ​បឹងដៃ​អាដាវ​ រហាល ​ល្បុញ ​ពពុះទឹក​ ក្នុង​ភូមិសាស្រ្ត​ ឃុំ​សំបួរ ​ត្រូវ​ភ្លើងឆេះ​ព្រៃ​ឆាប​ឆេះ​អស់​ចំនួន​៩៩៦ហិកតា​ ។​អណ្តាត​ភ្លើង​ឆាប​ឆេះ​ព្រៃលិច​ទឹក​ខាង​លើ​ត្រូវ​អូស​បន្លាយ​រយៈពេល​រហូត​ដល់​ ទៅ​មួយ ​ថ្ងៃ​កន្លះ ​ចាប់​ពី​វេលា​ម៉ោង​១១ព្រឹក​ថ្ងៃ​ទី​០៦ ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​០៧​ ខែ​មេសា ​ឆ្នាំ​២០១៣​ ទើប​អណ្តាត​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ បាន​រលត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​គឺ​មិនមាន​វិធាន​ការ​ណា​មួយ​ទប់​ស្កាត់​ភ្លើង​ឆេះ​ទាំង​នោះ​បាន​ឡើយ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ឃុំ​សំបួរ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ករណី​នេះ​សមត្ថកិច្ច​និង​អាជ្ញាធរ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ​ ប៉ុន្តែ​បើ​តាម​ការ​សន្និដ្ឋាន​ របស់​ប្រជាពលរដ្ឋ​គឺ​បង្ក​ឡើង​មក​ពី​ផ្កា​ភ្លើង​ឆេះព្រៃ​ចេញ​តំបន់​ព្រៃ​លិចទឹក ​ខាង​ស្រុក​ថ្មគោល ​និង​ស្រុក ​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ព្រៃ​លិចទឹក​ ខាង​ខេត្ត​បាត់ដំបង​ គឺ​មាន​ផល​ប៉ះបាល់​ធ្ងន់ធ្ងរ​ជាង​ខាង​ ព្រៃ​លិចទឹក ​ក្នុង​ឃុំ​សំបួរ​ ស្រុក​មង្គលបូរី​ខេត្ត​បន្ទាយមានជ័យ​។​អ្វី​ជា​ការ​ព្រួយ​ករណី​ភ្លើង​ឆេះ​ព្រៃ​លិចទឹក​ខាង​លើ​អាច​ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ជា​ពិសេស​កន្លែង​ជម្រក​ត្រី ​ពង​នៅ​រដូវ​វស្សា​និង​ជីវ​ចម្រុះ​គ្រប់ ​ប្រភេទ​។

គួរ​បញ្ជាក់​ថា​ករណី​ភ្លើង​ឆេះ​ព្រៃ​លិចទឹក​ក្នុង​បឹង​ទន្លេ​សាប​កន្លង​មក​តែង​តែ​កើត​ឡើង​ជា​បន្ត​បន្ទាប់ ​ក្នុង​នោះ​សមត្ថកិច្ច​ក៏​ដូចជា​អាជ្ញាធរ​ដែន​ដី​និង​មន្រ្តី​ជំនាញ​មិន​ដែល​រក​ឃើញ​ជន​បង្ក ​និង​ចាប់​ យក​ជន​ទាំង​នោះ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ ច្បាប់​បាន​ម្តង​ណា​ឡើយ​ករណី​ភ្លើង​ ឆេះព្រៃ​គឺ​បង្ក​ឡើង​ដោយ​មនុស្ស​រក​ត្រី​សត្វ​ពស់ ​អណ្តើក ​រក​ឃ្មុំ ​និង​ជន​អគតិ​ខ្លះ​មាន ​បំណង​ ដុត​ព្រៃ​ដើម្បី​វាទ​ទី​យក​ដី​ធ្វើ​អ្វី​ផ្សេងៗ​ជា​ដើម​។​ ករណី​ភ្លើង​ឆេះ​ព្រៃ​លិចទឹក​ជា​ជម្រក​ត្រី​ពង​ ដ៏​មាន​សារៈ​សំខាន់ ​គួរ​ ណាស់​សមត្ថកិច្ច​ អាជ្ញាធរ​ដែនដី ​ព្រម​ទាំង​មន្រ្តី​ជំនាញ​ត្រូវ​តែ​យក​ចិត្ត​ ទុក​ដាក់​ការពារ​អភិរក្ស ​ព្រៃ​លិចទឹក​ ដើម្បី​និង​ធានា​ឲ្យ ​បាន​ជីវៈ​ចម្រុះ​រួម​គ្រប់​ប្រភេទ​នៅ​បឹង​ ទន្លេ​សាប​ករណី​ភ្លើង​ឆេះ​ព្រៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រម៉ាញ់​និង​នេសាទ​កន្លង​មក​បាន​ដាក់​បទ​បញ្ជា​ដល់​មន្រ្តី​ជំនាញ​រួម​និង​អាជ្ញាធរ​ដែន​ដី ​មាន​សមត្ថកិច្ច​ ត្រូវ​មាន​វិធាន​ការ​ទប់​ ស្កាត់​ការពារ ​ឲ្យ​មាន​ប្រសិទ្ធភាព​កុំ​ឲ្យ​កើត​ឡើង​ ភ្លើង​ឆេះ​ព្រៃ​ជាយថា​ហេតុ​ណា​មួយ​៕

By:GCNP

ម្តាយនិងកូនត្រូវម៉ូតូបុកឲ្យរបួសធ្ងន់ នៅស្រុកបាកាន



ម្តាយនិងកូនត្រូវម៉ូតូបុកឲ្យរបួសធ្ងន់ នៅស្រុកបាកាន

ខេត្ត​ពោធិសាត់៖​ ម្តាយ​និង​កូន​ជិះ​កង់​ឌុប​គ្នា​ត្រូវ​អ្នក​ជិះ​ម៉ូតូ​បុក​បណ្តាល​ឲ្យ​របួស​ធ្ងន់​ហេតុការណ៍​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​១៦និង៣០នាទី​នា​ថ្ងៃ​ទី​៧ ​ខែ​មេសា ​ឆ្នាំ​២០១៣​នៅ​លើ​ផ្លូវ​លំ​ក្រាល​គ្រួស ​ក្រហម​មួយ​ខ្សែ​ស្ថិត​ក្នុង​ភូមិ​ប្រាសាទ​ឃុំ​រំលេច​ ស្រុក​បាកាន ​ខេត្ត​ពោធិសាត់​។ ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា​ជន​រងគ្រោះ​ឈ្មោះ​មឿន​ ពៅ​ភេទ​ស្រី​អាយុ​២៣ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ជិះកង់​ឌុប​កូន​ស្រី ​អាយុ​២ឆ្នាំ​មក​ដល់​ចំណុច​ខាង​លើ​ត្រូវ​អ្នក​ជិះ​ម៉ូតូ​ធុន​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ ស្លាក​លេខ​1H 1192​បើក​ពី​ត្បូង​ទៅ​ជើង​ មក​ដល់​ចំណុច​កើតហេតុ​អ្នក​បើកបរ​ម៉ូតូ​ឈ្មោះ​ម៉ែន ធាន​ ភេទ​ប្រុស​អាយុ​២០ឆ្នាំ​មាន​ទីលំនៅ​ភូមិ​កំពង់ក្តី​ឃុំ​រំលេច​ស្រុក​បាកាន​ខេត្ត​ពោធិសាត់​បាន​បុក​ឆ្កែ​រួច​ជ្រុល​ចង្កូត​ទៅ​បុក​ជន​រង​គ្រោះ​ខាង​លើ​បណ្តាល​ឲ្យ​របួស​ទាំង​ពីរ​អ្នក​ម្តាយ​និង​កូន។​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​រំលេច​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​យក​វត្ថុ​តាង​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​៕

By:GCNP

បាញ់ស្លាប់២នាក់និងរបួសម្នាក់សង្ស័យ ជារឿងគំនុំ



បាញ់ស្លាប់២នាក់និងរបួសម្នាក់សង្ស័យ ជារឿងគំនុំ

ភ្នំពេញ​៖ ស្ដ្រី​វ័យ​ជាង​២០ឆ្នាំ ​និង​ក្មួយ​ប្រុស ​របស់​ខ្លួន​ម្នាក់ ​បាន​ស្លាប់ ​ហើយ​ស្ដ្រី​ជា​បង​ប្អូន​ និង​គ្នា​ម្នាក់​ទៀត ​បាន​រង​របួស​ នៅ​ក្នុង​ករណី ​បាញ់​ប្រហារ​ ដែល​មាន​ការ​គ្រោង​ទុក​មួយ ​នៅ​ក្នុង​បុរី​ញូវថោន ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ ភូមិ​ព្រៃទា ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍សែនជ័យ ​រាជធានី​ភ្នំពេញ​ នៅ​ល្ងាច​ម៉ោង​១៧និង៣៥នាទី​ថ្ងៃទី​០៨​ ខែ​មេសា ​ឆ្នាំ ​២០១៣ ​នេះ ​។

ស្ដ្រី​ និង​ក្មេង​ប្រុស​ ដែល​ស្លាប់​បាត់​បង់​ជីវិត​ នៅ​ក្នុង​អំពើ​បាញ់​ប្រហារ​ ខាង​លើ​ ត្រូវ​បាន​ គេ​ស្គាល់​ឈ្មោះ​ទិត​ ធារ៉ា ​ភេទ​ស្រី ​អាយុ ​២៦ឆ្នាំ ​ជា​បុគ្គលិក​ ធនាគារ​កាណាឌីយ៉ា ​មាន​ទីលំនៅ​ ផ្ទះ​ចំណុច​កើត​ហេតុ​ខាង​លើ ​និង​ក្មួយ​ ប្រុស​ម្នាក់​ទៀត​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ​យុទ្ធ ធារ៉ា ​អាយុ​ជាង​ ១ខួប​។ ដោយ​ឡែក​ស្ដ្រី ​ដែល​រង​របួស​ ត្រូវ​ជា ​បងប្អូន​ដែរ​នោះ ​ឈ្មោះ ​ទិត សុម៉ាឡែន ​អាយុ ​៣៥ឆ្នាំ​ អតីត​តារា​ចម្រៀង​មិន​សូវ​ល្បី​ឈ្មោះ​មួយ​រូប​ផង​ដែរ​។ ​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ ​បាន​ឱ្យ​ដឹងថា ​នៅ​មុន​ពេល​កើតហេតុ​ ស្ដ្រី​រងគ្រោះ ​ដែល​ធ្វើ​ដំណើរ​ពី​កន្លែង​ ធ្វើ​ការ​មក​ផ្ទះ ​ដោយ​ រថយន្ដ​ក្រុមហ៊ុន​ជូន​មក​នោះ ​ពេល​មក​ដល់​មុខ​ផ្ទះ ​បាន​ចុះ​ពី​រថយន្ដ​ ដើរ​សំដៅ​ចូល​ទៅ ​ក្នុង​ផ្ទះ ​ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​ ដែល​ឈរ​ ចាំ​នៅ​ក្បែរ​នោះ ​បាន​ដើរ​សំដៅ​ទៅ​ រួច​ហើយ​ ដក​កាំភ្លើង ​បាញ់ ​ប្រហារ​អស់​ជា​ច្រើន​គ្រាប់​ ធ្វើ​ឱ្យ​ជន​រងគ្រោះ​ម្តាយ​មីង​ និង​ក្មួយ​ ត្រូវ​គ្រាប់​កាំភ្លើង ​ហើយ​ខ្មាន់​កាំភ្លើង​ ក៏​បាន​រត់​គេច​ខ្លួន​បាត់​ទៅ​។

តាម​ការ​សន្និដ្ឋាន ​ពី​កន្លែង​កើតហេតុ ​បាន​ឱ្យ​ដឹង​ថា​ ករណី​បាញ់​ប្រហារ​ខាង​លើ​នេះ​ ជា​រឿង​គំនុំ​ ឬ​ជា​ឃាតករ​ ស៊ី​ឈ្នួល​បាញ់​សម្លាប់​ ច្រើន​ជាង​ករណី​ប្លន់​ ព្រោះ​ក្រោយ​បាញ់​ប្រហារ ​ហើយ​ ជន​សង្ស័យ ​មិន​បាន​យក​ទ្រព្យ ​សម្បត្ដិ ​របស់​ជន​រងគ្រោះ​នោះ​ទេ​។​ ប្រភព​បង្ហើប​ពី​សមត្ថកិច្ច​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​ករណី​បាញ់​សម្លាប់​នេះ ​អាច​ជា​ការ​បាញ់​ច្រឡំ​ ពោល​មុខ​សញ្ញា​បាញ់​ប្រហារ​របស់​ជន​សង្ស័យ​ អាច​សំដៅ​លើ​ស្រ្តី​ជា​បង​ ឈ្មោះ ​ទិត​ សុម៉ាឡែន ​ដែល​អតីត​ជា​តារា​ ចម្រៀង​។

By:GCNP

ស្រវឹងបើករថយន្តបុកម៉ូតូរបួសធ្ងន់២នាក់ រួចគេចចូលក្នុងក្រសួងធ្វើមិនដឹង


ស្រវឹងបើករថយន្តបុកម៉ូតូរបួសធ្ងន់២នាក់ រួចគេចចូលក្នុងក្រសួងធ្វើមិនដឹង

ភ្នំពេញ៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​CRV​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ ​បណ្តោះ​អាសន្ន ​4823 ​ផុត​កំណត់​ថ្ងៃ​ទី​4​ខែ​មេសា​ឆ្នាំ​2013​ បើកបរ​ដោយ​បុរស​វ័យ​ជាង​៣០ឆ្នាំ​ដែល​គេ​ដឹង​ថា​មាន​សភាព​ស្រវឹង​ស្រា​នោះ ​បាន​ទៅ​បុក​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ៌​ទឹកប៊ិច ​ពាក់​ស្លាក​លេខ​ ខ 2221 ​កណ​ ជិះ​គ្នា​ពីរនាក់ ​ដែល​អ្នក​បើកបរ​ឈ្មោះ ​ចាន់ហា ​ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ ​និង​ម្នាក់​ទៀត​ឈ្មោះ ​ជា ចាន់ធី​ ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​(រង​របួស​ធ្ងន់​ទាំងពីរ​)។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​២២និង២៥នាទី​យប់​ថ្ងៃ​ទី​៨​ខែ​មេសា​ឆ្នាំ​២០១៣​ ស្ថិត​នៅ​ចំណុច​ផ្លូវ​ព្រះ​មុន្នីវង្ស ​មុខ​ក្រសួង​រៀប​ចំ​ដែន​ដី ​នគរូនីយកម្ម​និង​សំណង់ ​សង្កាត់​បឹងត្របែក ​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​អោយ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​ម៉ូតូ​ម៉ាក​គុបជ្រុង​ ខាង​លើ ​បើក​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវ​ ព្រះមុន្នីវង្ស ​ពេល​ដល់​ចំណុច​កើតហេតុ​មុខ​ ក្រសួង​រៀបចំ​ដែនដី ​នគរូនីយកម្ម​និង​សំណង់​ស្រាប់​តែ​មាន​រថយន្ត​ម៉ាក​CRV​ខាង​លើ​បើក​ក្នុង​ទិសដៅ​ផ្ទុយ​គ្នា​បាន​បត់​ចូល​មក​ក្រសួង​យ៉ាងលឿន​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​ក៏​បណ្តាល​អោយ​បុក​គ្នា​តែ​ម្តង​ ហើយ​ភ្លាមៗ​នោះ​ខាង​បុគ្គលិក​យាម​ទ្វារ​នៅ ​ក្រសួង​រៀបចំ​ដែនដី ​នគរូនីយកម្ម​និង​សំណង់​ បាន​បើក​ទ្វារ​អោយ​រថយន្ត​បង្ក​ហេតុ​នេះ​ចូល​ និង​បាន​ហាម​ឃាត់​អ្នក​យក​ព័ត៌មាន​មិន​អោយ​ចូល​ថត​ឡើយ​។

ក្រោយ​ពេល​កើតហេតុ​ជន​រងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​មន្ទីពេទ្យ ​ចំណែក​ឯ​រថយន្ត​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កសាង​សំណុំ​រឿង​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​៕

By:GCNP

រថយន្ត៤៧០បុកម៉ូតូCub៩០ ពេញមួយ ទំហឹងរងរបួសធ្ងន់មា្នក់



រថយន្ត៤៧០បុកម៉ូតូCub៩០ ពេញមួយ ទំហឹងរងរបួសធ្ងន់មា្នក់

ភ្នំពេញ៖​ រថយន្ត​៤៧០​បាន​បុក​ជាមួយ​ម៉ូតូ​Cub​៩០ ​យ៉ាង​ពេញ​ទំហឹង​បណ្តាយ​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់​និង​ម៉ូតូ​ខូច​ខាង​មុខ​ទាំង​ស្រុង​។​ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​ម៉ោង​២១និង៣៥នាទី​ថៃ្ង​ទី​៨​ខែ​មេសា​ឆ្នាំ​២០១៣​នៅ​ត្រង់​ចំណុច​សង្កាត់​ដេប៉ូទី១ ​ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ។​

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​៤៧០ ​ពណ៌​ ស្ករ​ មិន​ស្គាល់​ស្លាក​លេខ​បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ​ចំណែក​ម៉ូតូ​ម៉ាក​Cub៩០ ​ពណ៌​ ប្រាក់​ ពាក់​ស្លាក​លេខ ​ភំ្នពេញ ​1AS-1520​ បើកបរ​ដោយ​បុរស​ម្នាក់​វ័យ​ជាង​២០ឆ្នាំ​ បើក​ក្នុង​ទិសដៅ​ពី​ជើង​ ទៅ​ត្បូង​ បញ្ជ្រាស់​ទិស​គ្នា ​លុះ​ដល់​ចំណុច​កើតហេតុ​រថយន្ត​៤៧០​ក៏​ជ្រុល​បុក​ម៉ូតូ​ចំ​ពី​មុខ​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​របួស​ធ្ងន់​និង​រថយន្ត​បង្ក​រត់​គេច​ខ្លួន​បាត់​។

ក្រោយ​ពេល​កើតហេតុ​ជន​រងគ្រោះ​ត្រូវ​បញ្ចូន​សង្រ្គោះ​ទៅ​មន្ទីរពេទ្យ​និង​ម៉ូតូ​ត្រូវ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ខណ្ឌ​ទួលគោក​រឺ​ឯ​រថយន្ត​សមត្ថកិច្ច​នគរបាល​បាន​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​បន្ត​៕

By:GCNP

ករណីបង្រ្កាបចោរលួចគាស់ផ្ទះនៅខណ្ឌ សែនសុខ


ករណីបង្រ្កាបចោរលួចគាស់ផ្ទះនៅខណ្ឌ សែនសុខ

ភ្នំពេញ៖​នៅ​វេលា​ម៉ោង​ ០៣និង៣០នាទី ​ឈាន​ចូល​ថ្ងៃ​ទី​ ០៩ខែ​មេសា​ឆ្នាំ​២០១៣ ​នៅ​ចំណុច​ ផ្ទះ​គ្មាន​លេខ​ ផ្លូវលំ ក្រុម​៧ ​ភូមិ​ពោងពាយ ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែនសុខ ​មាន​ ករណី ​លួច​(គាស់ផ្ទះ) ​កើត​ឡើង ​០១លើក​ ។​ជនល្មើស ​ឈ្មោះ ​ជុំ សុភ័ក្រ្ត ​ភេទ​ប្រុស ​អាយុ ​១៩ឆ្នាំ ​មុខរបរ​ មិន​ពិតប្រាកដ ​ស្នាក់​នៅ​ផ្ទះ​ជួល ​សង្កាត់​បឹងសាឡាង​ ខណ្ឌ​ទួលគោក ​។​ជន​រងគ្រោះ ​ឈ្មោះ ​ផាង ​អ៊ាងស៊ី ​ភេទ​ស្រី ​អាយុ ​៤០ឆ្នាំ ​មុខរបរ​ នៅ​ផ្ទះ ​មាន​ទីលំនៅ ​ផ្ទះ​លេខ​ ៥៤ ​ផ្លូវ​៥៦៦ ​សង្កាត់​បឹងកក់​២​ ខណ្ឌ​ទួលគោក​។ ​មុន​ពេល​កើតហេតុ ​ជន​រងគ្រោះ ​បាន​ឲ្យ​ឈ្មោះ ​យឹម ​សុវណ្ណៈ ​នៅ​ដេក​មើល​ផ្ទះ ​កើតហេតុ​ លុះ​ដល់​ម៉ោង ​ប្រហែល ​០៣និង៣០នាទី​ ទាបភ្លឺ​ ជន​រងគ្រោះ​បាន​លឺ​សំឡេង ​គាស់​បន្ទប់​ ក៏​ភ្ញាក់​ឡើង​ឃើញ​ជនសង្ស័យ ​កំពុង​ធ្វើ​សកម្មភាព ​រើ​ក្នុង​បន្ទប់​គ្មាន​ មនុស្ស​ស្នាក់​នៅ ​ដើម្បី​រក​ ទ្រព្យ​សម្បត្តិ​ ជន​រងគ្រោះ​ក៏​ផ្តល់​ព័ត៌មាន​ជូន​សមត្ថកិច្ច ​ចុះ​ទៅ​ដល់​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​។ ​ដោយ​មាន​ចម្លើយ ​សារភាព ​របស់​ជនសង្ស័យ​ សមត្ថកិច្ច​យើង​ក៏​ធ្វើ​ការ​ឃាត់​ខ្លួន​ នៅ​វេលា​ម៉ោង ​០៨និង០០នាទី​។

By:GCNP

នគរបាល​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ពី​បទ​រំលោភ​ស្ត្រី​រង​គ្រោះ​នៅ​ក្នុង​ផ្ទះ​បាយ



នគរបាល​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ពី​បទ​រំលោភ​ស្ត្រី​រង​គ្រោះ​នៅ​ក្នុង​ផ្ទះ​បាយ

ខេត្ត​កំពង់​ឆ្នាំង៖ នា​ថ្ងៃទី៨ ខែ​មេសា ឆ្នាំ២០១៣ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្ម​ទ័ណ្ឌ​ធ្ងន់ សហការ​ជាមួយ​កម្លាំង នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ថ្មី នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ បាន​ឃាត់​ខ្លួន​មុខ​សញ្ញា​សង្ស័យ​ម្នាក់ ពី​បទ​ចាប់​ជន​រង​គ្រោះ​រំលោភ​លើ​ផ្ទះ​បាយ ។

លោក​វរសេនីយ៍ត្រី ឌុ​ច ចំរើន ប្រធានស្តីទី​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិតធ្ងន់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​យើង​ចាប់ខ្លួន​នេះ ឈ្មោះ យី ចាន់ថន ហៅ ឃុន ភេទ​ប្រុស អាយុ២៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មកែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ លោក​វរសេនីយ៍ត្រី បាន​បន្តទៀតថា តាម​ការបញ្ជា​របស់លោក​ស្នងការ លោក​បានធ្វើ​ប្រតិបត្តិការ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រែ​ថ្មី ព័ទ្ធចាប់​ជន​ដែលមាន ឈ្មោះ​ដូចខាងលើ ខណៈពេល​កំពុង​ជិះ​ម៉ូតូ​គេចខ្លួន ។

ក្រោយពី​ចាប់ខ្លួនបាន ជនសង្ស័យ​បាន​សារភាពថា មុន​ឈានដល់​ការធ្វើសកម្មភាព​វេ​លោ​ម៉ោង ១៣និង៤៥នាទី ថ្ងែ​ទី៨ ខែមេសា ឆ្នាំ២០១៣ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅលេង​ផ្ទះ​អ្នក​ស្គាល់គ្នា ក្បែរ​ផ្ទះ​ជនរងគ្រោះ ។ពេល​កំពុង​ជជែក​គ្នា​ជាមួយ​មិត្តភក្តិ​ខ្លួន បាន​ចុះមក​ដី រួច​ក៏​ដើរទៅ​កាន់​ផ្ទះ​ជនរងគ្រោះ ដោយ​ឃើញ​ជនរងគ្រោះ ឈ្មោះ ឃ.ស.រ អាយុ២៨ឆ្នាំ កំពុង​អង្គុយ​រើស​គ្រាប់ស្រូវ ពី​ក្នុង​អង្ករ​នៅផ្ទះ​បាយ​តែ​ម្នាក់ ។ ដោយមាន​សភាព​ស្ងាត់ ខ្លួន​បាន​ចូល​ពីក្រោយ ហើយ​ចាប់​ជនរងគ្រោះ​រំលោភ​តែម្តង ក្រោយ​ធ្វើ​សកម្មភាព ខ្លួន​បាន​ដើរមក​ផ្ទះ​អ្នក​ស្គាល់គ្នា​ហើយ លា​ម្ចាស់ផ្ទះ​ត្រឡប់ទៅផ្ទះ​វិញ ពេល​កំពុង​ជិះ​ម៉ូតូ​ត្រូវ​នគរបាល​ចាប់ខ្លួន​តែម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នគ​របាល កសាង​សំណុំរឿង បញ្ជូនទៅ​សាល​ដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម​និតិ​វិធី​ច្បាប់ ៕

By:GCNP

នគរបាល​ឃាត់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់ ពី​បទ​ឆក់​កាបូប​អ្នក​ទេស​ចរណ៍



នគរបាល​ឃាត់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់ ពី​បទ​ឆក់​កាបូប​អ្នក​ទេស​ចរណ៍

ខេត្ត​ព្រះ​សីហនុ៖ ចោរ​ឆក់​កាបូប​ភ្ញៀវ​ទេស​ចរណ៍ តាម​មាត់​សមុទ្រ​ពីរ​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហនុ ចាប់​ខ្លួន​បាន​ភ្លាមៗ កាល​ពី​រសៀល​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ២០១៣ បន្ទាប់​ពី​ពួក​វា​បាន​ប្រព្រឹត្ត​បទ​ល្មើស​ឆក់​កាបូប​ស្ត្រី​ជនជាតិ​ហ្វាំង​ឡង់​ម្នាក់ កំពុង​ដើរ​នៅតាម​បណ្តោយ​ផ្លូវ​ឆ្នេរ​អូរត្រេះ ស្ថិត​នៅ​ភូមិ៦ សង្កាត់​លេខ៤ ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះ​សីហនុ ។

នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនសង្ស័យ ទី១.ឈ្មោះ ច​ន មនោ​ថៃ ភេទ​ប្រុស អាយុ២៦ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ក្រុមទី៤ ភូមិ៤ សង្កាត់​លេខ៤ ក្រុង ខេត្ត​ព្រះសីហនុ និង​ទី២.ឈ្មោះ ជិន រ៉ា ភេទ​ប្រុស អាយុ២១ឆ្នាំ មាន​ទីលំនៅ​ដូចគ្នា មុខរបរ បុគ្គលិក​ភោជនីយ៍ដ្ឋាន​ប៊ី​ច​ក្លឹប នៅ​ឆ្នេរ​អូរត្រេះ ។ ជាមួយ​នៃ​ការចាប់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បា​ន​ម៉ូតូ ម៉ា​កវេ​វ​ឆ្លាម ១គ្រឿង ដែលជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ផងដែរ ។ រីឯ​ឈ្មោះ ច​ន មនោ​ថៃ ក៏​ជា​មុខសញ្ញា​ចាស់ ដែលមាន​ដីកា​ស្វែងរក​ចាប់ខ្លួន ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ផងដែរ ដែល​ត្រូវ​ជាប់​ពីបទ​បង្ក​របួស​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​ប្រស់​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ កាលពី​កំឡុង​ឆ្នាំ២០០៧ ។

បច្ចុប្បន្ន​ករណីនេះ សមត្ថកិច្ច​នគរបាល កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​ខេត្ត ៕

By:GCNP

អគ្គីភ័យលេបត្របាក់ផ្ទះឈើ២ខ្នង៦ដំបូល នៅក្រុងក្រចេះទាំងព្រឹក




អគ្គីភ័យលេបត្របាក់ផ្ទះឈើ២ខ្នង៦ដំបូល នៅក្រុងក្រចេះទាំងព្រឹក

ខេត្ត​ក្រចេះ៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រើប្រាស់​កម្លាំង​ចំនួន​ជិត​១រយនាក់​ក្នុង​ ការ​ចុះ​ជួយ​សង្រ្គោះ​និង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ ​ចំនួន​២គ្រឿង​និង​ទឹក​ចំនួន​១២ឡាន​ ធ្វើ​ការ​បាញ់​ពន្លត់​និង​ទប់​ស្កាត់​លំនៅដ្ឋាន​ក្បែរ​ខាង​មួយ​ចំនួន​ទៀត ​បន្ទាប់​ពី​អណ្តាត​ភ្លើង​ បាន​ឆាប​ឆេះ​សន្ឋោ​សន្ឋៅ​ទៅលើ​ផ្ទះ​ឈើ​២ខ្នង​៦ដំបូល​មាន​រយះពេល ​ជិត​២ម៉ោង​រួច​មក​។

យ៉ាង​ហោច​ណាស់​មាន​ផ្ទះ​កាតាំង​ចំនួន​២ខ្នង ​៦ដំបូល ​ត្រូវ​បាន​ព្រះ​អគ្គី​ឆាប​ឆេះ​លេប​ ត្របាក់​គ្មាន​សល់​តែ​មួយ​ពព្រឹច​ភ្នែក​ កាល​ពី​វេលា​ម៉ោង​៩និង៣០នាទី​ព្រឹក​ថ្ងៃ​ទី​៩​ ខែ​មេសា ​ទៅ ​លើ​ទី​តាំង​លំនៅដ្ឋាន​ចំនួន​ពីរ​ខ្នង​ជាប់​គ្នា ​ក្នុង​ភូមិ​រការ​កណ្តាល​ទី១ ​សង្កាត់​រការ​កណ្តាល ​ក្រុង​ក្រចេះ​។

មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ណា​មួយ​បញ្ជាក់​ថា ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គីភ័យ​នេះ​ បណ្តាល​មក​ពី​មូលហេតុ​អ្វី​នៅ​ឡើយ​នោះ​ទេ ​ដោយ​ម្ចាស់​ផ្ទះ​ដែល​ជា​ដើមហេតុ​ បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា​ បណ្តាល​មក​ពី​ទុស្សេរ​ខ្សែភ្លើង​ ខណះ​ដែល​រូប​គាត់​និង​ ភរិយា​មិន​នៅ​ផ្ទះ​រវល់​ទៅ​ធ្វើ​បុណ្យ​។ ​អណ្តាត​ភ្លើង​ត្រូវ​បាន​កើត​ចេញ​ពី​ផ្ទះ​ឈើ​មួយ​ខ្នង​៣ដំបូល ​មាន​ទំហំ ​៨គុណ​១២មែត្រ ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ជា ​កម្មសិទ្ឋ​របស់​ជន​រងគ្រោះ​ឈ្មោះ​សន ​ធី ​អាយុ​៣៧ឆ្នាំ ​ជា​បុគ្គលិក​មន្ទីរ​អប់រំ​ប្រពន្ឋ​ឈ្មោះ ​ចោម ​ចរណៃ ​អាយុ​២៩ឆ្នាំ ​មុខរបរ​ជា​គ្រូ​បង្រៀន ​និង​ត្រូវ​បាន​ ខូចខាត​ទាំង​ស្រុង​ក្នុង​អណ្តាត​ភ្លើង​ ក្នុង​នោះ​រួម​មាន​ស្រូវ​២០បេ ​លុយ​ខ្មែរ​៣០ម៉ឺន​ រៀល ​លុយ​ដុល្លារ​ ២២០ដុល្លារ​ ទូរ​៣​ គ្រែ​១​ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ធំ។​ លំនៅដ្ឋាន​មួយ ​ខ្នង​ទៀត​មាន​ទំហំ​៧.៥គុណ១២មែត្រ​ ១ខ្នង​៣ដំបូល​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ​និង​ទើប​តែ ​សាង​សង​រួច​កាល​ពី​ឆ្នាំ​ទៅ ​ជា​កម្មសិទ្ឋ​របស់​ជន​រងគ្រោះ​ឈ្មោះ ​ហ៊ន សុមី ​អាយុ​៣៣ឆ្នាំ ​បំរើ​ការងារ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ នៅ​ខេត្ត​ក្រចេះ​ប្រពន្ឋ​ឈ្មោះ ​លី ​ម៉ាឡៃ ​អាយុ​៣២ឆ្នាំ ​ជា​គ្រូ​បង្រៀន។​ លំនៅដ្ឋាន​មួយ​ខ្នង​នេះ​ត្រូវ​បាន​អណ្តាត​ភ្លើង​ឆាប​ឆេះ​គ្មាន​សល់ ​សម្ភារៈ ​ខូចខាត​រួម​មាន​លុយ​ដុល្លារ​៣០០ដុល្លារ​ គ្រឿង​អលង្ការ​បា្លទីន​ ជាង​១តម្លឹង​និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​មួយ​ចំនួន​ធំ​។

តាម​ការ​អះអាង​នៅ​កន្លែង​កើតហេតុ​របស់​បុរស​ឈ្មោះ ​សន ធី ​អាយុ​៣៧ឆ្នាំ​ ជា​ម្ចាស់​ ផ្ទះ​ដើមហេតុ ​បាន​និយាយ​ថា​ ថ្ងៃ​កើតហេតុ​គាត់​និង​ប្រពន្ឋ​មិន​នៅ​ផ្ទះ​និង​ចាក់​សោរ​ផ្ទះ​ហើយ​ បាន​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​នៅ​ផ្ទះ​ម្តាយ​។​ ដោយ​បុរស​រូប​នេះ​អះអាង​ថា ​ក្នុង​ផ្ទះ​គាត់​មិនមាន​អុជ ​ធូបទៀន​ រឺ​ដុត​ភ្លើង​ទុក​ចោល​នោះ​ទេ​។​

លោក​ ស្រី ​កុសល ​ចៅ​សង្កាត់​រការ​កណ្តាល​បាន​ឲ្យ​ដឹង​ថា ​លំនៅដ្ឋាន​ទាំងពីរ​ខ្នង​៦ ​ដំបូល​នេះ ​ត្រូវ​បាន​ឆេះ​ទាំង​ស្រុង​ក្នុង​គ្រោះ​អគ្គីភ័យ ​ខណះ​ដែល​ម្ចាស់​លំនៅដ្ឋាន​ទាំង​ពីរ​មិន​នៅ​ផ្ទះ​។ មុន​ពេល​កើតហេតុ ​គឺ​មាន​ការ​ដាច់​ចរន្ត​អគ្គីសនី ​ហើយ​បន្ទាប់​ពី​ចរន្ត​អគ្គីសនី ​បាន​ត​ភ្ជាប់​វិញ​ ក៏​ឃើញ​មាន​ផ្សែង ​ហុយ​តាម​ដំបូល​ផ្ទះ​របស់​ជន​រងគ្រោះ ​ឈ្មោះ ស​ន ធី​ ក៏​មាន​អណ្តាត​ភ្លើង​ឆេះ​រាល​ដាល​ សន្ឋោសន្ឋៅ ​គ្មាន​នរណា​ជួយ​ទាន់​ ខណះ​ដែល​ម្ចាស់​លំនៅដ្ឋាន​ទាំងពីរ​មិន​នៅ​ផ្ទះ ​និង​ចាក់សោរ​ ពី​ខាង​ក្រៅ​ជាប់​។

ក្នុង​សកម្មភាព​នៃ​ការ​ចុះ​ជួយ​សង្រ្គោះ​បាញ់​ពន្លត់​នោះ ​គឺ​មាន​ការ​ចុះ​ដឹក​នាំ​ចាត់​ចែង​ ផ្ទាល់​ពី​សំណាក់​លោក​ឧត្តមសេនីយ៏​ត្រី​ ជួង ស៊ាងហាក់ ​ស្នងការ​នគរបាល​ខេត្ត ​និង​លោក​ វរៈសេនីយ៏​ឯក​ ហន​ ប៉ូច ​ស្នងការ​រង​កណ្តាល​សណ្តាប់ធ្នាប់​ និង​កង​កម្លាំង​នគរបាល​ជា​ច្រើន​រូប​ទៀត​ ដោយ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ ​ការ​បាញ់​ពន្លត់​ និង​បាញ់​ទឹក​ទប់​ស្កាត់​ការ​ឆេះ​ រាល​ដាល​នូវ​លំនៅដ្ឋាន​មួយ​ចំនួន​ទៀត​ដែល​នៅ​ក្បែរ​នោះ។​

By:GCNP

គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៣ បណ្តាលឲ្យមានមនុស្សស្លាប់ ០២នាក់ និងរងរបួសធ្ងន់ ០៤នាក់

រាជធានីភ្នំពេញ៖ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ០៤លើក (យប់ ០២លើក), បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ (ស្រី ម្នាក់), របួសធ្ងន់ ០២នាក់ (ស្រី ម្នាក់) និងរបួសស្រាល ០២ នាក់ (ប្រុស)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៤លើក បានបង្កឲ្យខូចខាតយានយន្តសរុប ០៥គ្រឿង ក្នុងនោះម៉ូតូ ០៣គ្រឿង, រថយន្តធុនតូច ០១គ្រឿង, យាន្តផ្សេងៗ ០១គ្រឿងនិង ថ្មើរជើង ម្នាក់ ។ ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៤លើក ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ០២ នាក់ (យប់ ម្នាក់)។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៣នេះ មានចំនួន ៨៣គ្រឿង គឺ រថយន្តទេសចរណ៍ ០១គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៤០គ្រឿង, និង រថយន្តដឹកទំនិញធុនធំ ៤២គ្រឿង ។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ១០គ្រឿង, នៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៣៣គ្រឿង និងនៅនាយកដ្ឋាន សណ្តាប់ធ្នាប់ ៤០គ្រឿង។

By:GCNP

រថយន្តអេយចាយបុកបង្គោលភ្លើងបណ្តាល ឲ្យបែកប្រអប់ភ្លើង



រថយន្តអេយចាយបុកបង្គោលភ្លើងបណ្តាល ឲ្យបែកប្រអប់ភ្លើង

ភ្នំពេញ៖ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ កូរ៉េ​1,5តោន ​ពណ៌​ទឹក​ប៊ិច​ចាស់ ​ពាក់​ស្លាក​លេខ ​ភ្នំពេញ ​2T 1091​ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ​ជា ​បុគ្តា ​អាយុ​២៦ឆ្នាំ​ បាន​បុក​ជាមួយ​បង្គោល​អគ្គីសនី​បណ្តាល​អោយ​បែក​ធ្លាក់​ប្រអប់​ភ្លើង​។

ហេតុការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​២៣និង០៥នាទី​យប់​ថ្ងៃ​ទី​៩​ខែ​មេសា​ឆ្នាំ​២០១៣​ តាម​បណ្តោយ​ផ្លូវ​ ព្រែកប្រា ​ស្ថិត​នៅ​ក្រុម​២៣ ​ភូមិ ​អូអណ្តូង ​ខណ្ឌ​មានជ័យ ​រាជធានីភ្នំពេញ​។​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​អោយ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​ អ្នក​បើកបរ​រថយន្ត​ដើរ​ចេញ​ពី​តូប​លក់​របោះ​ហូប​មួយ​នៅ​កន្លែង​ជិត​ទីនោះ ​រួច​ក៏​បើក​រថយន្ត​ចេញ​ក្នុង​ទិសដៅ​ពី​ត្បូង​ ទៅ​ជើង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ធ្វើ​អោយ​បុក​ទាក់​បង្គោល​ភ្លើង​ បណ្តាល​អោយ​ធ្លាក់​ប្រអប់​ភ្លើង​ ភ្លាមៗ​តែ​ម្តង​ ពេល​នោះ​សមត្ថកិច្ច​នគរបាល​ក៏​បាន​ចុះ​មក​ធ្វើការ​ត្រួត​ពិនិត្យ​និង​វាស់វែង​អនុវត្តន៍​តាម​នីតិវិធី​ផង​ដែរ​។

By:GCNP

គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៣ បណ្តាលឲ្យមានមនុស្សស្លាប់ ០៤ នាក់ និងរងរបួសធ្ងន់ស្រាល ២៥នាក់

រាជធានី​ភ្នំពេញ៖ នា​ថ្ងៃ​ទី១០ ខែ​​មេសា ឆ្នាំ​២០១៣ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស ០៧លើក (យប់​ ០២លើក), បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ០៤នាក់ (ស្រី ម្នាក់), របួស​ធ្ងន់ ០៥នាក់ (ស្រី ម្នាក់​),និង​របួសស្រាល ២០នាក់​(ស្រី​ម្នាក់) ។

ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង ០៧លើក បាន​បង្ក​ឲ្យ​ខូច​ខាត​យាន​យន្ត​សរុប ១៣​គ្រឿង ក្នុង​នោះ​ម៉ូតូ ០៨គ្រឿង, ​រថយន្ត​ធុនតូច ០២គ្រឿង,រថយន្តធុនធំ ០១គ្រឿង​និង​យាន្តផ្សេងៗ ០២គ្រឿង ។ ប្រភព​ខាង​លើ​ឲ្យ​ដឹង​បន្ត​ទៀត​ថា​មូល​ហេតុ​ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់ គឺ​បណ្តាល​មក​ពី​​អ្នក​បើក​បរ​ល្មើស​ល្បឿន​កំណត់ ០៥លើក,បត់​គ្រោះថា្នក់ ១លើក, ស្រវឹង ០១លើក, ក្នុង​នោះ​គ្រោះ​ថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព ០៥ នាក់ (យប់ ០២ នាក់)។

ចំពោះ​រថយន្ត​ដែល​ទទួល​រង​ការ​ផាក​ពិន័យ​នៅ​អង្គភាព នៅ​ថ្ងៃ​ទី១០ ខែមេសា ឆ្នាំ​២០១៣​នេះ មាន​ចំនួន​ ១២៥គ្រឿង គឺ​ រថយន្តទេសចរណ៍ ០៥គ្រឿង , រថយន្ត​ដឹក​អ្នក​ដំណើរ​ធុន​តូច ៥៧​គ្រឿង, រថយន្ត​ដឹក​អ្នក​ដំណើរ​ធុន​ធំ ៤៧​គ្រឿង, រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ១៦គ្រឿង ។

រថយន្ត​ទាំងអស់​ខាង​លើ​បាន​បង់​ប្រាក់​ពិន័យ​រួច​រាល់ នៅ​អធិការ​ដ្ឋាន​នគរ​បាល​ ស្រុក​/​ខណ្ឌ ០៥គ្រឿង, ​នៅ​ស្នងការ​ដ្ឋាន​នគរ​បាល​ រាជធានី​/​ខេត្ត ១០៤គ្រឿង និង នៅនាយកដ្ឋានសណ្តាប់ធ្នាប់ ១៦គ្រឿង ៕

By:GCNP

នគរបាល​ខេត្ត​មណ្ឌលគីរី​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា


នគរបាល​ខេត្ត​មណ្ឌលគីរី​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា

ខេត្ត​មណ្ឌលគីរី​៖ នៅ​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០១៣​វេលា​ម៉ោង​ ២១​និង​០០​នាទី​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគីរី​បាន​ចុះ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះពាក្យ សុខងី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​ជាង​ជួសជុល​រថយន្ត​មាន​ទី​លំនៅ​ក្នុង​ផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​មាន​លាភ សង្កាត់​មនោរម្យ ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគីរី តាម​ពាក្យ​បណ្តឹង​របស់​ជន​រងគ្រោះ​ឈ្មោះ នួន ពិសី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ​រថយន្ត​មាន​ទីលំនៅ​ក្នុង​ភូមិ​ឃុំ​ជា​មួយ​គ្នា ។

ករណី​បង្ក​ហិង្សា​ដោយ​ចេតនា​ខាង​លើ​បាន​បណ្តាល​ឲ្យ​ឈ្មោះ នួន ពិសី រង​របួសធ្ងន់​ត្រ​ង់​ក្បាល​ចំណុច​កណ្តាល​ក្បាល​ខាង​លើ​ទំហំ​៤.៥ស.ម​(ដេ ៤​ថ្នេរ​) និង​មាន​ស្នាម​របួស​នៅ​ត្រង់​កែងដៃ និងកំភួន​ជើង​ជា​ច្រើន​កន្លែង​ទៀត ។ លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​នគរបាល​ជំ​នាញ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ ពាក្យ សុខងី ពិត​ជា​បាន​វាយ​ទៅ​លើ​ជនរងគ្រោះ​ចំ​ក្បាល កែង​ដៃ និង​កំភួន​ជើង​ដោយ​ដង​សោ​ជួសជុល​រថយន្ត​ពិត​មែន ។

លោក​ឧត្តម​សេនីយ៍​ត្រី ញ៉ែម វ៉ាន់នី ស្នង​ការ​នគរ​បាល​ខេត្ត​មណ្ឌលគីរី​បាន​បង្ហើប​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​តំបូង​ខេត្ត​មណ្ឌល​គិរី​ដើម្បី​ចាត់កា​រ​តាម​នីតិវិធី​ច្បាប់​ហើយ ។ រីឯ​ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សែន​មនោរម្យ ក៏​ប៉ុ​ន្តែ​ជនរងគ្រោះ​មិន​ទាន់​ទទួល​បាន​ការ​ព្យបាល​នៅ​ឡើយ​ទេ​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៣ ដោយ​សារ​គាត់​មិន​មានគ្រួសារ និង​ថវិកា ។ ដោយ​មាន​ការ​អាណិតអាសូរ​ដល់​ជនរងគ្រោះ​ដែល​មិន​មាន​សាច់​ញាតិ និង​ធនធាន​ដើម្បី​ព្យាបាល​របួស ទើប​លោក​ឧត្តម​សេនីយ៍​ត្រី​ ញ៉ែម វ៉ាន់នី ស្នង​ការនគរ​បាល​​ខេត្ត​មណ្ឌលគីរី និង​លោក ឃុត សុភៀង ព្រះរាជ​អាជ្ញា​អម​សាលា​តំបូង​ខេត្ត សហការ​គ្នា​ចេញ​ថ្លៃ​សេវា​ព្យា​បាល​របួស​ដល់​ជន​រងគ្រោះ​ឈ្មោះ នួន ពិសី ឲ្យ​បាន​ជា​សះស្បើយ​ដោយ​ពួក​គាត់​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ចំណាយ​ទាំងអស់ ៕

By:GCNP

ជិះម៉ូតូចេញពីស្រុកថ្មគោលមកខេត្ត បន្ទាយមានជ័យធ្វើបុណ្យ ត្រូវរថយន្តដឹក ផ្លែឈើបុកស្លាប់ម្នាក់របួសមធ្យមម្នាក់




ជិះម៉ូតូចេញពីស្រុកថ្មគោលមកខេត្ត បន្ទាយមានជ័យធ្វើបុណ្យ ត្រូវរថយន្តដឹក ផ្លែឈើបុកស្លាប់ម្នាក់របួសមធ្យមម្នាក់

ខេត្ត​បន្ទាយមានជ័យ៖​ មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរារចរណ៍​មួយ​កើត​ឡើង​បង្ក​ដោយ​រថយន្ត​កាម៉ារី​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​សៀមរាប​ ២A ១៦៩៥​ ដឹក​ផ្លែឈើ ​បាន​បុក​អ្នក​ជិះម៉ូតូ​ពី​ក្រោយ​ពេញ​ ទំហឹង​បណ្តាល​ឲ្យ​ស្រ្តី​ចំណាស់​ម្នាក់​ស្លាប់​មួយ​រំពេច​នៅ​នឹង​កន្លែង​កើតហេតុ ​និង​ម្នាក់​ទៀត​ទទួល​ រង​របួស​យ៉ាង​ដំណំ​។ ​ហេតុការណ៍​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​០៩និង៣០នាទី​ព្រឹក​ថ្ងៃ​ទី​ ១០​ ខែ​មេសា ​ឆ្នាំ​២០១៣ ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ​ត្រង់​ចំណុច​ភូមិ​សាលាក្រៅ ​សង្កាត់​ភ្នៀត​ ក្រុង​សិរីសោភ័ណ ​ខេត្ត​បន្ទាយមានជ័យ​។

លោក​អនុ​សេនីយ៍​ឯក​ តោ សារូ ​នាយ​ផ្នែក​នគរបាល​ចរាចរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​គឺ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​១គ្រឿង​ម៉ាក​ហុងដា​វ៉េវ ​ពណ៌ខ្មៅ ​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​១C​ ៩២៣៧ ​ជិះគ្នា​២នាក់​ បើកបរ​មក​ពី​ទិស​ខាង​លិច​ទៅ​កើត​លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាង​លើ​ អ្នក​បើក​ម៉ូតូ​បាន​ឈប់​បម្រុង​បត់​ឆ្វេង​ឆ្លង​ថ្នល់​ទៅ​ឃុំ​បុស្បូវ​ ស្រាប់​តែ​រំពេច​នោះ ​គេ​ឃើញ ​រថយន្ត​កាម៉ារី​ដឹក​ផ្លែឈើ ​បើកបរ​យ៉ាងលឿន​ ក្នុង​ទិសដៅ​ស្របគ្នា​ ចាប់​ហ្វាំង​អូស​ កង់​ជា​ ច្រើន​ម៉ែត្រ​ហើយ​ជ្រុល​ទៅ​បុក​ពី​ក្រោយ​អ្នក​ជិះ​ម៉ូតូ​ទាំង​០២នាក់​អូស​ប្រវែង​ជិត​២០ម៉ែត្រ ​បណ្តាល​ឲ្យ​ស្រ្តី​ចំណាស់​ម្នាក់​អ្នក​រួម​ដំណើរ​ខាង​ក្រោយ​បាន​ស្លាប់​មួយ​រំពេច ​ចំណែក​អ្នក​ បើក​ម៉ូតូ​វិញ​ទទួល​រង​របួស​យ៉ាង​ដំណំ ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​សង្រ្គោះ​ជីវិត​ នៅ​មន្ទីរពេទ្យ​។ ចំណែក​រថយន្ត​បង្ក​ឃើញ​ដូច្នេះ​ក៏​បើក​រថយន្ត ​រត់​គេច​ខ្លួន​ រហូត​ទៅ​ដល់​ស្រុក​ព្រះនេត្រព្រះ​ទើប​ នគរបាល​ស្រុក​ព្រះនេត្រព្រះ​ស្ទះ​ចាប់​បាន​ ចំណែក​អ្នក​បើកបរ​រត់​គេច​ ខ្លួន​បាត់​។ ​លោក​នាយ​ផ្នែក​ចរាចរ​ខេត្ត​បាន​បន្ត​ទៀត​ថា​ ជនរង​គ្រោះ​បាត់​បង់​ជីវិត​មាន​ឈ្មោះ ​តិ វ៉ាន់ ​អាយុ​៦៥ឆ្នាំ ​ចំណែក​អ្នក​រង​របួស​ម្នាក់​ទៀត​ឈ្មោះ​ សេង ​តុ ​ភេទ​ប្រុស ​អាយុ​២៥ឆ្នាំ ​អ្នក​ទាំង​០២នាក់​រស់​នៅ​ភូមិ​ពោធិ៍ ​ឃុំ​ល្វា ​ស្រុក​បវេល ​ខេត្ត​បាត់ដំបង​ ។​បើ​តាម​ ប្រភព​ព័ត៌មាន​ពី​សាច់​ញាតិ​ជន​រងគ្រោះ ​គឺ​ជន​រងគ្រោះ​ចេញ​ពី​ស្រុក​បវេល ​ខេត្ត​បាត់ដំបង​ មក​ ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ចូល​រួម​ពិធី​បុណ្យ​នៅ​ផ្ទះ​បង​ប្អូន​នៅ​ឃុំ​បុស្បូវ​។​សាក​សព​ជន​រងគ្រោះ​ត្រូវ​ បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​សាច់​ញាតិ​យក​ទៅ​ចាត់​ចែង​ធ្វើ​ពិធី​បុណ្យ​តាម​ប្រពៃណី​។ ​រថយន្ត​បង្ក​និង​ម៉ូតូ​ជន​រងគ្រោះ​ត្រូវ​បាន​នគរបាល​ ចរាចរ​ខេត្ត​នាំ​យក​មក​កាន់ ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ទុក​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៕

By: GCNP

Sunday, 7 April 2013

ជនសង្ស័យជាជនជាតិចិន៣៩នាក់ ត្រូវបាននគរបាលចាប់ខ្លួនពីបទចាប់ ជំរិតតាមប្រព័ន្ធ អ៊ីនធឺណិត




ជនសង្ស័យជាជនជាតិចិន៣៩នាក់ ត្រូវបាននគរបាលចាប់ខ្លួនពីបទចាប់ ជំរិតតាមប្រព័ន្ធ អ៊ីនធឺណិត

រាជធានីភ្នំពេញ ៖​ ជនជាតិ​ចិន​ចំនួន ​៣៩នាក់ ​ស្រី ១២នាក់​ដែល​ជាប់​ពាក់​ពន្ធ​ក្នុង​រឿង​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ VOIP​នៅ ​ប្រទេស​ចិន​ ត្រូវ​បាន​កំលាំង​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ ដឹកនាំ​ដោយ​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិបត្តិការ ​ចុះ​បង្ក្រាប​កាលពី​ព្រឹក​ថ្ងៃទី​៥​ ខែ​មេសា​ឆ្នាំ​២០១៣​នៅ​ទីតាំង​មួយ​កន្លែង​ស្ថិត​នៅផ្ទះ ​លេខ​១៣៥ ​ផ្លូវ​លេខ​១៩៩ ​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។

សមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា​ក្រោយពី​សមត្ថកិច្ច​ជំនាញ​បើក​ប្រតិបត្តិការ​​បង្ក្រាប​មុខ​ សញ្ញា ​ចាប់ជំរិត​តាម​អ៊ីនធឺណិត​នៅ​តាម​បណ្ដា​ខណ្ឌ​មួយ​ចំនួន​រួច​មក​នៅ​ព្រឹក​ថ្ងៃទី​៥​នេះ​កំលាំង​ជំនាញ​បាន​បើក​ប្រតិបត្តិការ​ឆ្មក់​ចុះបង្ក្រាប​ទីតាំង ​ផ្ទះល្វែង​លេខ​១៣៥​ ផ្លូវ​លេខ​១៩៩ ​ភូមិ៤​ សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន ​រាជធានី​ភ្នំពេញ ដោយ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ​៣៩នាក់​ក្នុង​នោះមាន​ស្រី១២។

សមត្ថកិច្ច​បន្ត​ថា​ការ​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំងនេះ​ពាក់ព័ន្ធ​ក្នុង​រឿង​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ VOIP​នៅ​ប្រទេស​ចិន។ ទោះបីជា​យ៉ាងនេះ​ក្តី​មិន​មាន​សមត្ថកិច្ច​ណា​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ទាំងនោះ​នៅឡើយ​ទេ។

សូម ​រម្លឹក​ថា កន្លងមក​ ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​ចាប់​ជនជាតិ​ចិន​ជា​ញឹកញាប់​ ពាក់ព័ន្ធ​នឹង​ការ​ចាប់​ជំរិត​ឆ្លងដែន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ នៅក្នុង​ប្រទេស​កម្ពុជា៕

By:GCNP

Thursday, 4 April 2013

ខេមរៈ សិរីមន្ត នាយកុយ និងគ្រួសារជន រងគ្រោះ ជាច្រើននាក់ទៀត ស្នើសម្តេចតេជោ ជួយពន្លឿនរឿងក្តី របស់ខ្លួន

- តារាចម្រៀង ខេមរៈ សិរីមន្ត ទាមទារសំណង ជិត១០ម៉ឺនដុល្លារ ខណៈជនរងគ្រោះផ្សេងទៀត ទារជាង២ម៉ឺន ដុល្លារ

ភ្នំពេញៈ តារាចម្រៀង ខេមរៈ សិរីមន្ត នាយកុយ យាយណាង រួមនិងក្រុមគ្រួសារជនរងគ្រោះក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរនៅខេត្តព្រះសីហនុ បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ជួយ ពន្លឿនរឿងក្តីរបស់ខ្លួន ដែលរហូតមកដល់ពេលនេះ មិនទាន់មានការចរចា ឬដោះស្រាយពីភាគីក្រុមហ៊ុនបង្ក ហេតុ SK នៅឡើយទេ។

ការថ្លែងស្នើឲ្យអាជ្ញាធរពន្លឿនរឿងក្តីរបស់ក្រុមជនរងគ្រោះជាអ្នកសិល្បៈខាងលើនេះ បានធ្វើឡើងក្នុងសន្និសីទរួម គ្នាមួយនៅសមាគមសិល្បករកម្ពុជា នៅខណ្ឌដូនពេញ នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៣នេះ។

នៅក្នុងសន្និសីទនោះ ក្រុមគ្រួសារជនរងគ្រោះទាំងអស់ បានទាមទារសំណងពីក្រុមហ៊ុនក្នុងម្នាក់ៗជាង ២ម៉ឺន ដុល្លារ ដោយឡែក តារាចម្រៀង ខេមរៈ សិរីមន្តវិញ ទាមទារសំណងជិត១០ម៉ឺនដុល្លារ។

ជាមួយគ្នានេះ តារាកំប្លែង នាយកុយ និងក្រុមគ្រួសារជនរងគ្រោះផ្សេងទៀត សូមបដិសេធរាល់ពាក្យចចាមអារ៉ាម ថា ភាគីក្រុមហ៊ុនបានទូទាត់សំណងក្នុងម្នាក់ជាង២ម៉ឺនដុល្លារ ជូនពួកខ្លួន គឺមិនទាន់មានដោះស្រាយអ្វីទាំងអស់។

សូមបញ្ជាក់កាលពីរាត្រីថ្ងៃទី០៧ ខែមីនា រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនSK បានបុកពេញទំហឹងទៅលើរថយន្តក្រុមតារាចម្រៀងរបស់លោក ខេមរៈ សិរីមន្ត បណ្តាលឲ្យអ្នករួមដំណើរ៤នាក់ បានស្លាប់បាត់បង់ជីវិត។ ក្រោយពី កើតគ្រោះថ្នាក់ ទាំង ខេមរៈ សិរីមន្ត និងក្រុមគ្រួសាររងគ្រោះផ្សេងទៀត បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ហើយពាក្យបណ្តឹងក៏បានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុរួចរាល់ផងដែរ តែរហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣ មិនទាន់មានដំណោះស្រាយនៅឡើយនោះទេ៕

Source: DAP

ការិយាល័យ​ ផ្តល់លិខិត ឆ្លងដែន នៅបាត់ដំបង កំពុងត្រៀមខ្លួន ដំណើរការ

-ពលករខ្មែរធ្វើការនៅថៃ សម្រុកមកស្រុកវិញ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ

បាត់ដំបង៖ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាសបើកឲ្យមានការរៀបចំ ការិយាល័យផ្តល់លិខិតឆ្លងដែន នៅតាមព្រំដែន ដើម្បី បង្កលក្ខណៈងាយស្រួល ក៏ដូចជាកាត់បន្ថយ ការឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ ការិយាល័យផ្តល់លិខិតឆ្លងដែនដំបូង នឹងត្រូវរៀបចំធ្វើឡើង នៅខេត្តបាត់ដំបងមុនគេ។

ប្រជាពលរដ្ឋខ្មែរមួយរូប ឈ្មោះ ចាន់ ថា ដែលធ្លាប់តែឆ្លងដែនខុសច្បាប់ បានថ្លែងសាទរចំពោះដំណឹង បង្កើតការិយាល័យ ផ្តល់លិខិតឆ្លងដែននេះ ដើម្បីឲ្យពួកគេ មានលិខិតអនុញ្ញាតត្រឹមត្រូវ ឆ្លងដែនដោយស្របច្បាប់ ជៀសវាងការចាប់ឃុំឃាំងណាមួយ ពីសំណាក់អាជ្ញាធរថៃ។ ការិយាល័យ ផ្តល់លិខិតឆ្លងដែនដំបូង នឹងត្រូវបានធ្វើបង្កើត នៅខេត្តបាត់ដំបងមុនគេ មុននឹងបង្កើតតាមច្រកនានា ក្នុងខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា កាលពីកន្លងទៅថ្មីនេះៗ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងនៅក្នុងឱកាស ប្រជុំការងារទេសន្តប្រវេសន៍ថា ក្រសួងមហាផ្ទៃ បានសម្រេចឲ្យមាន បើកការិយាល័យ ផ្តល់លិខិតឆ្លងដែន នៅតាមច្រកព្រំដែនដូចជា នៅខេត្តបាត់ដំបង បន្ទាយមានជ័យជាដើម។

គោលបំណង បើកឲ្យមានការិយាល័យ ផ្តល់លិខិតឆ្លងដែនតាមព្រំដែននេះ ដើម្បីកាត់បន្ថយការឆ្លងដែនខុសច្បាប់ របស់ប្រជាពលរដ្ឋខ្មែរ ទៅកាន់ ប្រទេសថៃ និងក៏ដូចផ្តល់លក្ខណៈងាយស្រួលផងដែរ ក្នុងការផ្តល់ព័ត៌មានដល់ពលករខ្មែរ។

យ៉ាងណាមិញ ពលករខ្មែរខុសច្បាប់នៅប្រទេសថៃ ត្រូវបានមន្រ្តីរាជរដ្ឋាភិបាលប្រកាសឲ្យដឹងថា ពលករខ្មែរចំនួន ២០០០នាក់ ក្នុងចំណោម៩០០០ នាក់ហើយ ត្រូវបានផ្តល់លិខិតឆ្លងដែន ហើយដើម្បីឲ្យពួកគេ ក្លាយខ្លួនជាពលករស្របច្បាប់។

ជាមួយគ្នានេះផងដែរ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ជាច្រើននាក់ ត្រូវបានគេសង្កេតឃើញ មានការឆ្លងដែនមកស្រុកកំណើតវិញ នៅតាម ច្រកព្រំដែននានា ក៏ព្រោះតែពួកគេ មកចូលរួមក្នុងឱកាសបុណ្យចូលឆ្នំាខ្មែរ ដែលនឹងប្រព្រឹត្តទៅ រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីមកជួបជុំបង ប្អូន ក្រុមគ្រួសារ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១២ក ន្លងទៅថ្មីៗនេះ ការទទួលពលករទេសន្តប្រវេសន៍ ពីអាជ្ញាធរបរទេសមានចំនួន ១២៣.៦០៦នាក់ ពោលគឺមានការ កើនឡើងចំនួន ៤.៨២៥ នាក់ បើប្រៀបធៀប កាលពីឆ្នាំ២០១១ ដែលមានត្រឹមតែ ១១៨.៧៩១ នាក់ ដែលការបញ្ជូននេះ គឺមកតាមខេត្ត ជាប់ ព្រំដែនចំនួន៦ មានខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន កោះកុង ស្ទឹងត្រែង និងខេត្តស្វាយរៀង ដែលមកពីប្រទេសថៃ វៀតណាម និងឡាវ ។
រីឯការបញ្ជូនត្រឡប់ តាមរយៈក្រសួងការបរទេសវិញ ក្នុងឆ្នាំ២០១២ មានចំនួន២៣៨នាក់ ដែលមកពីប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ម៉ែក្រូនេស្យា នេហ្គាល់ ម៉ូរីទិស ចិន ហ្វីជី ជប៉ុន អាហ្រ្វិកខាងត្បូង និងប្រទេសថៃ៕

Source: DAP