Pages

Subscribe:

Ads 468x60px

Featured Posts

Friday 19 April 2013

គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​រយៈពេល​៥​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៣ ប្រៀបធៀប​ឆ្នាំ​២០១២

រាជធានី​ភ្នំពេញ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខែ្មរ​គិត​ចាប់​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៣ នៅ​ទូទាំង​ប្រទេស​បាន​កើត​ឡើង​ចំនួន ១៤៨​លើក​ធៀប​នឹង​ឆ្នាំ​២០១២ មាន​១៦៥​លើក​ថយចុះ​១៧​លើក ស្មើ​នឹង១០% បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦៦​នាក់ លើ​៤៨​នាក់ កើន​១៨​នាក់​ស្មើ​នឹង ៣៨% រង​របួស​សរុប ៣០៥​នាក់ លើ​៣៤៤​នាក់ ថយ​ចុះ​៣៩​នាក់ ស្មើ​នឹង​១១% ក្នុង​នោះ របួស​ធ្ងន់ ១៨៣​នាក់​លើ​២១៤​នាក់​ថយចុះ ៣១​នាក់ ស្មើ​នឹង១៤% និង​របួស​ស្រាល ១២២​នាក់ លើ ១៣០​នាក់ ថយ​ចុះ ៧​នាក់ ស្មើ​នឹង ៦% ក្នុង​ចំណោម​អ្នក​រងគ្រោះ​សរុប​ទាំងអស់​មាន​ថ្មើរ​ជើង ២០​នាក់ និង​អ្នក​បើកបរ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព ១៦២​នាក់។

ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​ឲ្យ​ខូច​ខាតម៉ូតូ ១៨៦​គ្រឿង លើ​១៨៣​គ្រឿង កើន ០៣​គ្រឿង ស្មើ​នឹង ២​% ​រថយន្ត​ធុនតូច ៤៧​គ្រឿង លើ​៥៨​គ្រឿង ថយ​១១​គ្រឿង ស្មើ​នឹង ១៩% រថយន្ត​ធុន​ធ្ងន់ ២​គ្រឿង លើ​៥​គ្រឿង ថយ​៣​គ្រឿង ស្មើ​នឹង ៦០% និង​យាន​ផ្សេង​ៗ ៧​គ្រឿង លើ​១០​គ្រឿង ថយ​៣​គ្រឿង ស្មើ​នឹង ៣០​% ។ ប្រភព​ខាង​លើ​ឲ្យ​ដឹង​បន្ត​ទៀត​ថា​មូល​ហេតុ​ ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់ គឺ​បណ្តាល​មក​ពីល្បឿន ៦៩​លើក ស្មើ​នឹង​៤៧% មិន​គោរព​សិទ្ធិ ៩​លើក​ស្មើ​នឹង​៦% ប្រជែង​គ្រោះថ្នាក់ ២១​លើក​ស្មើ​នឹង​១៤% ​ស្រវឹង​ ២៩​លើក​ស្មើ​នឹង​២០% មិន​ប្រកាន់​ស្ដាំ ៩​លើក​ស្មើ​នឹង​៦% បត់​ឆ្វង ស្ដាំ​មិន​ប្រយ័ត្ន ១​លើក​ស្មើ​នឹង​១% កត្តា​យានយន្ត ២​លើក​ស្មើ​នឹង​១% និង​កត្តាផ្សេង​ៗ ១​លើក ស្មើ​នឹង​១% ៕

By:GCNP

ជិះកង់ៗប្រកាច់ធ្លាក់ទឹកស្លាប់នៅក្រុង ពោធិ៍សាត់




ជិះកង់ៗប្រកាច់ធ្លាក់ទឹកស្លាប់នៅក្រុង ពោធិ៍សាត់

ខេត្ត​ពោធិសត់៖សាក​សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​នៅ​ចំណុច​អាង​បង្ហៀរ​ទឺក​មួយ​ កន្លែង​ស្ថិត​ក្នុង​ភូមិ​រលាប ​សង្កាត់​រលាប ​ក្រុង ​ខេត្ត​ពោធិសាត់ ​កាលពី​វេលា​ម៉ោង​៧ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​មេសា​ឆ្នាំ​២០១៣​។​បង​ស្រី​ហ៊ុល ​លាង ​អាយុ​៤១ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ព្រែកត្នោត ​សង្កាត់​រលាប​ ក្រុង​ខេត្ត​ពោធិសាត់​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា​គាត់​ជិះ​ម៉ូតូ​ឌុប​គ្នា ​៣នាក់​មក​ចំណុច​ខាង​លើ​ប្រទះ​ឃើញ​សាក​សព​អណ្តែត​ទឹក​ប្លុងៗ​ក៏​នាំ​គ្នា​ឲ្យ​ជួយ​ពិនិត្យ​មើល​ថា​តើ​មនុស្ស​លង់​ឬ​យ៉ាង​ណា​។​ប្រភព​បន្ត​ថា​លុះ​ពិនិត្យ​ឡើង​ពិនិត្យ​ចុះ​ទើប​ដឹង​ថា​មាន​មនុស្ស​លង់​ស្លាប់ ​មួយ​រំពេច ​នោះ ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដោយ​មាន​មនុស្ស​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥៦​(ពោធិសាត់​ទៅ​កាន់​ស្រុក​ភ្នំ​ក្រវាញ)​ខ្លះ​ចុះ​ពី​លើ​ម៉ូតូ​ខ្លះ​ចុះ​ពី​លើ​រថយន្ត​នាំ​គ្នា​ឈរ​មើល​ព្រោង​ព្រាត​ទាំង​ព្រឺក​ព្រលឹម​។​បើ​តាម​ប្រភព​ដែល​សមត្ថកិច្ច​នគរបាល​ទទួល​បាន​ពី​បង​ស្រី​ណែម នឿន​ ដែល​ជា​ម្តាយ​របស់​ជន​រងគ្រោះ​ឈ្មោះ​ប៉ក់ ​សុភ័ត្រ​ ភេទ​ប្រុស​អាយុ​១៥ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទួល​ គ្រួស​សង្កាត់​ចំរើនផល​ក្រុង​ខេត្ត​ពោធិសាត់​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​មុន​ថ្ងៃ​កើត​ហេតុ​ជន​រងគ្រោះ​រូប​នេះ​ឧស្សាហ៍​ប្រកាច់​ព្រោះ​គាត់​មាន​ជម្ងឺ​ស្កន់​ជ្រូក​។​ បង​ស្រី​ណែម​ នឿន​បន្ត​ទៀត​ថា​ជន​រងគ្រោះ ​ឈ្មោះ​ប៉ក់​ សុភ័ត្រ​ បាន​ជិះ​កង់​ពណ៌​ក្រហម​ ១គ្រឿង​ ចេញ​ពី​ផ្ទះ​តាំង​ពី​រសៀល​ថ្ងៃ​១៨​ខែ​មេសា ឆ្នាំ​២០១៣​មិន​ដឹង​ទៅ​ទី​ណា​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩​នេះ​ទើប​ដឹង​ថា​កូន​លង់​ទឹក​ស្លាប់​តែ​ម្តង​។​លោក​អនុសេនីយ៍​ឯក​ម៉ែន ​សុវណ្ណា ​អធិការ​រង​នគរបាល​ក្រុង​ពោធិសាត់​បាន​ឲ្យ​ដឹង​ថា​ក្រោយ​ ពេល​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​ពិនិត្យ​ឃើញ​ថា​ជនរ​ងគ្រោះ​ឈ្មោះ​ប៉ក់ សុភ័ត្រ​ ប្រកាច់​ខណៈ​ពេល​ដែល​ខ្លួន​កំពុង​ជិះ​កង់​រួច​ធ្លាក់​ទឹក​ទាំង​មនុស្ស​ទាំង​កង់​នៅ​ចំណុច​អាង​ទឹក​ខាង​លើ​ក៏​ស្លាប់​បាត់​បង់​ជីវិត​ទៅ​។​លោក​អធិការ​រង​ម៉ែន សុវណ្ណា​បន្ត​ថា​សាក​សព​សមត្ថកិច្ច​ប្រគល់​ ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

By:GCNP

Wednesday 10 April 2013

នគរបាល​ឃាត់ខ្លួន​ជនល្មើស​ម្នាក់​ពីបទ​ជួញ​ដូរ​គ្រឿងញៀន



នគរបាល​ឃាត់ខ្លួន​ជនល្មើស​ម្នាក់​ពីបទ​ជួញ​ដូរ​គ្រឿងញៀន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង ០១និង០០ នាទី រំលង​អាធ្រាទ្រ​ឈាន​ចូល​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ១០០ ផ្លូវលេខ ៣៥៧ ក្រុមទី១២ ភូមិ​ដើមអំពិល សង្កាត់​ច្បារអំពៅទី១ ខណ្ឌ​មានជ័យ មាន​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​កើត​ឡើង ០១​លើក បង្ករ​ឡើង​ដោយ​ជនល្មើស​ម្នាក់ ស្លៀកពាក់​ស៊ីវិល មធ្យោបាយ ម៉ូតូ ០១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាក​លេខ កំពង់ស្ពឺ ១ C ០៣៩៤ ឈ្មោះ មាស សុធី ភេទ​ប្រុស អាយុ ៣៥ឆ្នំា មុខរបរ​មិនប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលេខ ៣៥៧ ក្រុមទី ៤ ភូមិដើមស្លែង សង្កាត់​ច្បារអំពៅទី២ ខណ្ឌមានជ័យ ។

តាម​ប្រពភព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ កំលាំង​ល្បាត​របស់​នគរបាលប៉ុស្តិ៍ច្បារ​អំពៅទី ១ បាន​ធ្វើការ​ដើរ​ល្បាត​ក្នុង​ភូមិសាស្រ្ត​របស់​ខ្លួន លុះ​មក​ដល់​ចំណុច​កើត​ហេតុខាង​លើ ក៏ប្រទះ​ឃើញ​ជន​សង្ស័យ ម្នាក់​កំពុង​ឈប់​ម៉ូតូ​រង់ចំា​អ្នក​ណា​ម្នាក់ ដោយ​មាន​ការ​សង្ស័យ កំលាំង​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ត្រួត​ពិនិត្យ​ឆែកឆេរ​រក​ឃើញ​ថ្នំាញៀន​ម៉ា​ទឹកកក ចំនួន ០៣ កញ្ចប់តូច នៅ​ក្នុងខ្លួន​របស់​ជនល្មើស បន្ទាប់​កំលាំង​យើងក៏​បាន​ធ្វើការ​ឃាត់​ជន​ល្មើស​យកមក​ធ្វើការ​សាកសួរ​តែម្តង ក្នុងនោះ​កំលាំង​បាន​ធ្វើការ​ដកហូត​វត្ថុតាង ម៉ូតូ ០១គ្រឿង, ទូសរព្ទ័ដៃ ០២ គ្រឿង​, ចំពាមកៅស៊ូ ០១, ថ្នំាញៀន​ម៉ា​ទឹកកក ចំនួន ០៣ កញ្ចប់តូច និង​ប្រាក់រៀល​ចំនួន ៣០.០០០ រៀល ។

បច្ចុប្បន្ន​ជនល្មើស​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុរឿង ៕

By:GCNP

នគរបាល​ខណ្ឌ​មានជ័យ​ឃាត់​ខ្លួន​បុរសម្នាក់​ប្រើ​អំពើ​ហឹង្សា​ដោយ​ចេតនា


នគរបាល​ខណ្ឌ​មានជ័យ​ឃាត់​ខ្លួន​បុរសម្នាក់​ប្រើ​អំពើ​ហឹង្សា​ដោយ​ចេតនា

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០១៣ វេលា​ម៉ោង ២១និង៣០ នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ ១ ភូមិ​ជ្រោយអំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​មានជ័យ មាន​ករណី​ហឹង្សា​ដោយ​ចេតនា (យកពូថៅកាប់) កើត​ឡើង ០១​លើក បង្ករ​ឡើង​ដោយ​ជន​ល្មើសម្នាក់ ស្លៀកពាក់​ស៊ីវិល មធ្យោបាយ ថ្មើរជើង ប្រដាប់​ដោយ​ពូថៅ ឈ្មោះ មឿន ធារ៉ា ហៅ កោប ភេទប្រុស អាយុ១៧ ឆ្នំា មុខរបរ​មិនប្រាកដ ស្នាក់​នៅភូមិ​ជ្រោយអំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​មានជ័យ ។

តាម​នគរបាល​បាន​ឲ្យ​ដឹងថា ជនរង​គ្រោះ ឈ្មោះ ធូ គឹមឡេង ភេទប្រុស អាយុ ១៩ឆ្នំា មុខរបរ កម្មករ​សំណង់ មាន​ទី​លំ​នៅ​ភូមិ​ជ្រោយអំពិល សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ ។ តាម​នគរបាល​បាន​ឲ្យ​ដឹងទៀត​ថា នៅ​មុនពេល​កើត​ហេតុ ជន​រង​គ្រោះ​កំពុង​លក់​ប្រេងសំាង​នៅ​ផ្ទះ​របស់ ឈ្មោះ រ៉េត ភេទស្រី អាយុ៥៣ឆ្នំា (កន្លែងកើតហេតុ) ពេល​កំពុង​លក់​ប្រេង​សំាង​ក៏​បាន​ឃើញ​ជនល្មើស​ដើរ​ចេញ​ពី​វត្តចំប៉ា ដើរ​សំដៅ​ទៅ​កន្លែង​ជនរង​គ្រោះលក់​សំាង ពេល​ដើរ​មក​ដល់​ជនល្មើស​បាន​យក​ពូថៅ​កាប់​លើជន​រងគ្រោះ ចំ​គុំត្រចៀក​ខាងឆ្វេង និង​ចំក្បាល​ពោះ ហើយ​រត់​គេច​ខ្លួន​បាត់ លុះ​មក​ដល់​ព្រឹក​ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៣ ទើប​កំលាំង​នគរបាលប៉ុស្តិ៍​ក្បាលកោះ ប្រទះ​ឃើញ​ជន​ល្មើស​នៅ​តាម​ផ្លូវ​ក្នុងភូមិ​ជ្រោយអំពិល ក៏​ឃាត់​ខ្លួន​យក​មក​ធ្វើ​ការ​សាកសួរ​តែម្តង ។

បច្ចុប្បន្ន​ជនល្មើស​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​ដើម្បី​កសាង​សំណុរឿង ៕

By:GCNP

ករណីប្លន់បានប្រាក់មួយពាន់ដុល្លាគេចខ្លួន ដោយសុវត្ថិភាព



ករណីប្លន់បានប្រាក់មួយពាន់ដុល្លាគេចខ្លួន ដោយសុវត្ថិភាព

ភ្នំពេញ៖​ ករណី​ប្លន់​ប្រដាប់​អាវុធ​បាន​ប្រាក់​មួយ​ពាន់​ដុល្លា​ ពី​បុគ្គលិក​នៅ​ហាង ​ពេជ្រ​ អ៊ីនធឺណេត​ម្នាក់​ ហើយ​ក្រុម​ចោរ​ គេច​ខ្លួន​ដោយ​សុវត្ថិភាព​នោះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ១និង០៥នាទី​ យប់​ឈាន​ចូល​ថ្ងៃ​ទី​៨​ខែ​មេសា​ឆ្នាំ​២០១៣​ ស្ថិត​នៅ​ផ្ទះ​លេខ​ ១០៥​ ផ្លូវ​១៣​ សង្កាត់​ផ្សារ​កណ្តាល ​១​ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ​។​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​បាន​អោយ​ដឹង​ថា ​ក្រុម​ចោរ​ប្លន់​មាន​គ្នា​ពីរ​នាក់​ ជិះ​ម៉ូតូ​ម៉ាក​ ឌ្រីមសង់​ បាន​ធ្វើ​សកម្មភាព​ដោយ​ចូល​ស្រែក​អោយ​បុគ្គលិក​ហាង​នោះ​យក​លុយ​ចេញ​អោយ​ខ្លួន​ និង​ស្រែក​គម្រាម​បាញ់​ គ្រោយ​ពី​បាន​ប្រាក់​មួយ​ពាន់​ដុល្លា​ពួក​គេ​ក៏​ជិះ​ម៉ូតូ​ចេញ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ តាម​បណ្តោយ​ផ្លូវ​លេខ​១៣​ សង្កាត់​ផ្សារ​កណ្តាល១​ចេញ​បាត់​ទៅ​។ ​ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​បុគ្គលិក​ និង​សមត្ថកិច្ច​នគរបាល​បាន​ធ្វើ​ការ​ឆែកឆេរ​នូវ​កាម៉ារា​សុវត្ថិភាព​ តែ​មាន​បញ្ហា​ជាប់​លេខ​គូដ​ ត្រូវ​រង់ចាំ​ម្ចាស់​ហាង​មក​ឆែក​ ចំពោះ​បុគ្គលិក​ហាង​ដែល​រងគ្រោះ​ឈ្មោះ ​សីហា ​អាយុ​ជាង​២០ឆ្នាំ​ត្រូវ​សមត្ថកិច្ច​ហៅ​ទៅ​ធ្វើ​ការ​សាក​សួរ​បន្ថែម​៕

By:GCNP

ព្រៃលិចទឹកកន្លែងជម្រកត្រីពងដ៏ធំនៅ ឃុំសំបួរត្រូវភ្លើងព្រៃឆេះ អស់៩៩៦ហិកតា មិនដឹងមូលហេតុ



ព្រៃលិចទឹកកន្លែងជម្រកត្រីពងដ៏ធំនៅ ឃុំសំបួរត្រូវភ្លើងព្រៃឆេះ អស់៩៩៦ហិកតា មិនដឹងមូលហេតុ

ខេត្ត​បន្ទាយមានជ័យ៖ ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ឃុំ​សំបូរ​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ ​បាន​ប្រាប់​ ឲ្យ​ដឹង​ថា​ព្រៃលិច​ទឹក​និង​ជា​កន្លែង​ជម្រក​ត្រី​ដ៏​ធំ​មួយ​ជាប់​បឹង​ទន្លេ​សាប​ត្រង់​ចំណុច ​ព្រៃលិច​ទឹក​អតីត​ចំណុច​ឡូនេសាទ​ រហាល ​កំព្រីង ​បឹងស្ទេរ​ ទួលត្រែង ​បឹងដៃ​អាដាវ​ រហាល ​ល្បុញ ​ពពុះទឹក​ ក្នុង​ភូមិសាស្រ្ត​ ឃុំ​សំបួរ ​ត្រូវ​ភ្លើងឆេះ​ព្រៃ​ឆាប​ឆេះ​អស់​ចំនួន​៩៩៦ហិកតា​ ។​អណ្តាត​ភ្លើង​ឆាប​ឆេះ​ព្រៃលិច​ទឹក​ខាង​លើ​ត្រូវ​អូស​បន្លាយ​រយៈពេល​រហូត​ដល់​ ទៅ​មួយ ​ថ្ងៃ​កន្លះ ​ចាប់​ពី​វេលា​ម៉ោង​១១ព្រឹក​ថ្ងៃ​ទី​០៦ ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​០៧​ ខែ​មេសា ​ឆ្នាំ​២០១៣​ ទើប​អណ្តាត​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ បាន​រលត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​គឺ​មិនមាន​វិធាន​ការ​ណា​មួយ​ទប់​ស្កាត់​ភ្លើង​ឆេះ​ទាំង​នោះ​បាន​ឡើយ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ឃុំ​សំបួរ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ករណី​នេះ​សមត្ថកិច្ច​និង​អាជ្ញាធរ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ​ ប៉ុន្តែ​បើ​តាម​ការ​សន្និដ្ឋាន​ របស់​ប្រជាពលរដ្ឋ​គឺ​បង្ក​ឡើង​មក​ពី​ផ្កា​ភ្លើង​ឆេះព្រៃ​ចេញ​តំបន់​ព្រៃ​លិចទឹក ​ខាង​ស្រុក​ថ្មគោល ​និង​ស្រុក ​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ព្រៃ​លិចទឹក​ ខាង​ខេត្ត​បាត់ដំបង​ គឺ​មាន​ផល​ប៉ះបាល់​ធ្ងន់ធ្ងរ​ជាង​ខាង​ ព្រៃ​លិចទឹក ​ក្នុង​ឃុំ​សំបួរ​ ស្រុក​មង្គលបូរី​ខេត្ត​បន្ទាយមានជ័យ​។​អ្វី​ជា​ការ​ព្រួយ​ករណី​ភ្លើង​ឆេះ​ព្រៃ​លិចទឹក​ខាង​លើ​អាច​ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ជា​ពិសេស​កន្លែង​ជម្រក​ត្រី ​ពង​នៅ​រដូវ​វស្សា​និង​ជីវ​ចម្រុះ​គ្រប់ ​ប្រភេទ​។

គួរ​បញ្ជាក់​ថា​ករណី​ភ្លើង​ឆេះ​ព្រៃ​លិចទឹក​ក្នុង​បឹង​ទន្លេ​សាប​កន្លង​មក​តែង​តែ​កើត​ឡើង​ជា​បន្ត​បន្ទាប់ ​ក្នុង​នោះ​សមត្ថកិច្ច​ក៏​ដូចជា​អាជ្ញាធរ​ដែន​ដី​និង​មន្រ្តី​ជំនាញ​មិន​ដែល​រក​ឃើញ​ជន​បង្ក ​និង​ចាប់​ យក​ជន​ទាំង​នោះ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ ច្បាប់​បាន​ម្តង​ណា​ឡើយ​ករណី​ភ្លើង​ ឆេះព្រៃ​គឺ​បង្ក​ឡើង​ដោយ​មនុស្ស​រក​ត្រី​សត្វ​ពស់ ​អណ្តើក ​រក​ឃ្មុំ ​និង​ជន​អគតិ​ខ្លះ​មាន ​បំណង​ ដុត​ព្រៃ​ដើម្បី​វាទ​ទី​យក​ដី​ធ្វើ​អ្វី​ផ្សេងៗ​ជា​ដើម​។​ ករណី​ភ្លើង​ឆេះ​ព្រៃ​លិចទឹក​ជា​ជម្រក​ត្រី​ពង​ ដ៏​មាន​សារៈ​សំខាន់ ​គួរ​ ណាស់​សមត្ថកិច្ច​ អាជ្ញាធរ​ដែនដី ​ព្រម​ទាំង​មន្រ្តី​ជំនាញ​ត្រូវ​តែ​យក​ចិត្ត​ ទុក​ដាក់​ការពារ​អភិរក្ស ​ព្រៃ​លិចទឹក​ ដើម្បី​និង​ធានា​ឲ្យ ​បាន​ជីវៈ​ចម្រុះ​រួម​គ្រប់​ប្រភេទ​នៅ​បឹង​ ទន្លេ​សាប​ករណី​ភ្លើង​ឆេះ​ព្រៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រម៉ាញ់​និង​នេសាទ​កន្លង​មក​បាន​ដាក់​បទ​បញ្ជា​ដល់​មន្រ្តី​ជំនាញ​រួម​និង​អាជ្ញាធរ​ដែន​ដី ​មាន​សមត្ថកិច្ច​ ត្រូវ​មាន​វិធាន​ការ​ទប់​ ស្កាត់​ការពារ ​ឲ្យ​មាន​ប្រសិទ្ធភាព​កុំ​ឲ្យ​កើត​ឡើង​ ភ្លើង​ឆេះ​ព្រៃ​ជាយថា​ហេតុ​ណា​មួយ​៕

By:GCNP

ម្តាយនិងកូនត្រូវម៉ូតូបុកឲ្យរបួសធ្ងន់ នៅស្រុកបាកាន



ម្តាយនិងកូនត្រូវម៉ូតូបុកឲ្យរបួសធ្ងន់ នៅស្រុកបាកាន

ខេត្ត​ពោធិសាត់៖​ ម្តាយ​និង​កូន​ជិះ​កង់​ឌុប​គ្នា​ត្រូវ​អ្នក​ជិះ​ម៉ូតូ​បុក​បណ្តាល​ឲ្យ​របួស​ធ្ងន់​ហេតុការណ៍​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​១៦និង៣០នាទី​នា​ថ្ងៃ​ទី​៧ ​ខែ​មេសា ​ឆ្នាំ​២០១៣​នៅ​លើ​ផ្លូវ​លំ​ក្រាល​គ្រួស ​ក្រហម​មួយ​ខ្សែ​ស្ថិត​ក្នុង​ភូមិ​ប្រាសាទ​ឃុំ​រំលេច​ ស្រុក​បាកាន ​ខេត្ត​ពោធិសាត់​។ ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា​ជន​រងគ្រោះ​ឈ្មោះ​មឿន​ ពៅ​ភេទ​ស្រី​អាយុ​២៣ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ជិះកង់​ឌុប​កូន​ស្រី ​អាយុ​២ឆ្នាំ​មក​ដល់​ចំណុច​ខាង​លើ​ត្រូវ​អ្នក​ជិះ​ម៉ូតូ​ធុន​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ ស្លាក​លេខ​1H 1192​បើក​ពី​ត្បូង​ទៅ​ជើង​ មក​ដល់​ចំណុច​កើតហេតុ​អ្នក​បើកបរ​ម៉ូតូ​ឈ្មោះ​ម៉ែន ធាន​ ភេទ​ប្រុស​អាយុ​២០ឆ្នាំ​មាន​ទីលំនៅ​ភូមិ​កំពង់ក្តី​ឃុំ​រំលេច​ស្រុក​បាកាន​ខេត្ត​ពោធិសាត់​បាន​បុក​ឆ្កែ​រួច​ជ្រុល​ចង្កូត​ទៅ​បុក​ជន​រង​គ្រោះ​ខាង​លើ​បណ្តាល​ឲ្យ​របួស​ទាំង​ពីរ​អ្នក​ម្តាយ​និង​កូន។​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​រំលេច​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​យក​វត្ថុ​តាង​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​៕

By:GCNP