Wednesday, 10 April 2013
រថយន្តអេយចាយបុកបង្គោលភ្លើងបណ្តាល ឲ្យបែកប្រអប់ភ្លើង
រថយន្តអេយចាយបុកបង្គោលភ្លើងបណ្តាល ឲ្យបែកប្រអប់ភ្លើង
ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តម៉ាក កូរ៉េ1,5តោន ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2T 1091 បើកបរដោយបុរសម្នាក់ឈ្មោះ ជា បុគ្តា អាយុ២៦ឆ្នាំ បានបុកជាមួយបង្គោលអគ្គីសនីបណ្តាលអោយបែកធ្លាក់ប្រអប់ភ្លើង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២៣និង០៥នាទីយប់ថ្ងៃទី៩ខែមេសាឆ្នាំ២០១៣ តាមបណ្តោយផ្លូវ ព្រែកប្រា ស្ថិតនៅក្រុម២៣ ភូមិ អូអណ្តូង ខណ្ឌមានជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញ អ្នកបើកបររថយន្តដើរចេញពីតូបលក់របោះហូបមួយនៅកន្លែងជិតទីនោះ រួចក៏បើករថយន្តចេញក្នុងទិសដៅពីត្បូង ទៅជើងដោយខ្វះការប្រុងប្រយ័ត្នក៏ធ្វើអោយបុកទាក់បង្គោលភ្លើង បណ្តាលអោយធ្លាក់ប្រអប់ភ្លើង ភ្លាមៗតែម្តង ពេលនោះសមត្ថកិច្ចនគរបាលក៏បានចុះមកធ្វើការត្រួតពិនិត្យនិងវាស់វែងអនុវត្តន៍តាមនីតិវិធីផងដែរ។
By:GCNP
Subscribe to:
Post Comments (Atom)





No comments:
Post a Comment