Friday, 19 April 2013
ជិះកង់ៗប្រកាច់ធ្លាក់ទឹកស្លាប់នៅក្រុង ពោធិ៍សាត់
ជិះកង់ៗប្រកាច់ធ្លាក់ទឹកស្លាប់នៅក្រុង ពោធិ៍សាត់
ខេត្តពោធិសត់៖សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកនៅចំណុចអាងបង្ហៀរទឺកមួយ កន្លែងស្ថិតក្នុងភូមិរលាប សង្កាត់រលាប ក្រុង ខេត្តពោធិសាត់ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៩ ខែមេសាឆ្នាំ២០១៣។បងស្រីហ៊ុល លាង អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុងខេត្តពោធិសាត់បានប្រាប់ក្រុមអ្នកយកព័ត៌មានឲ្យដឹងថាគាត់ជិះម៉ូតូឌុបគ្នា ៣នាក់មកចំណុចខាងលើប្រទះឃើញសាកសពអណ្តែតទឹកប្លុងៗក៏នាំគ្នាឲ្យជួយពិនិត្យមើលថាតើមនុស្សលង់ឬយ៉ាងណា។ប្រភពបន្តថាលុះពិនិត្យឡើងពិនិត្យចុះទើបដឹងថាមានមនុស្សលង់ស្លាប់ មួយរំពេច នោះ ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមានមនុស្សធ្វើដំណើរតាមផ្លូវជាតិលេខ៥៦(ពោធិសាត់ទៅកាន់ស្រុកភ្នំក្រវាញ)ខ្លះចុះពីលើម៉ូតូខ្លះចុះពីលើរថយន្តនាំគ្នាឈរមើលព្រោងព្រាតទាំងព្រឺកព្រលឹម។បើតាមប្រភពដែលសមត្ថកិច្ចនគរបាលទទួលបានពីបងស្រីណែម នឿន ដែលជាម្តាយរបស់ជនរងគ្រោះឈ្មោះប៉ក់ សុភ័ត្រ ភេទប្រុសអាយុ១៥ឆ្នាំ មានទីលំនៅភូមិទួល គ្រួសសង្កាត់ចំរើនផលក្រុងខេត្តពោធិសាត់បានបញ្ជាក់ឲ្យដឹងថាមុនថ្ងៃកើតហេតុជនរងគ្រោះរូបនេះឧស្សាហ៍ប្រកាច់ព្រោះគាត់មានជម្ងឺស្កន់ជ្រូក។ បងស្រីណែម នឿនបន្តទៀតថាជនរងគ្រោះ ឈ្មោះប៉ក់ សុភ័ត្រ បានជិះកង់ពណ៌ក្រហម ១គ្រឿង ចេញពីផ្ទះតាំងពីរសៀលថ្ងៃ១៨ខែមេសា ឆ្នាំ២០១៣មិនដឹងទៅទីណារហូតមកដល់ព្រឹកថ្ងៃទី១៩នេះទើបដឹងថាកូនលង់ទឹកស្លាប់តែម្តង។លោកអនុសេនីយ៍ឯកម៉ែន សុវណ្ណា អធិការរងនគរបាលក្រុងពោធិសាត់បានឲ្យដឹងថាក្រោយ ពេលសមត្ថកិច្ចជំនាញសហការជាមួយអាជ្ញាធរពិនិត្យឃើញថាជនរងគ្រោះឈ្មោះប៉ក់ សុភ័ត្រ ប្រកាច់ខណៈពេលដែលខ្លួនកំពុងជិះកង់រួចធ្លាក់ទឹកទាំងមនុស្សទាំងកង់នៅចំណុចអាងទឹកខាងលើក៏ស្លាប់បាត់បង់ជីវិតទៅ។លោកអធិការរងម៉ែន សុវណ្ណាបន្តថាសាកសពសមត្ថកិច្ចប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
By:GCNP
Subscribe to:
Post Comments (Atom)





No comments:
Post a Comment