Pages

Subscribe:

Ads 468x60px

Wednesday, 3 April 2013

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយម៉ូតូ របួសធ្ងន់ម្នាក់



គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយម៉ូតូ របួសធ្ងន់ម្នាក់

ភ្នំពេញ៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​កើត​ឡើង​រវាង​ម៉ូតូ​ម៉ាក ​ឌ្រីម​សង់​ស៊េរី​២០១២​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ ភ្នំពេញ ​1BD​ 5899​ បើកបរ​ដោយ​បុរស​ឈ្មោះ ​ឆាយ សិទ្ធី ​អាយុ​៣០ឆ្នាំ​ ជា​គ្រូ​បង្រៀន​និង​អ្នក​ជិះ​ជាមួយ​ម្នាក់​ឈ្មោះ ​ថា ​ភេទ​ប្រុស ​អាយុ​ជាង​២០ឆ្នាំ ​បាន​ប៉ះ​ជាមួយ​ម៉ូតូ​ម៉ាក​ កុប​ជ្រុង ​ពណ៌​ទឹកប៊ិច ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1 BR​ 1525​ បើកបរ​ដោយ​ស្រ្តី​ឈ្មោះ ​ឡាំ ​សុខឡេង​ អាយុ​២១ឆ្នាំ ​និង​ម្តាយ​មីង​ ជិះ​ជាមួយ​ឈ្មោះ ​គីម ហួន ​អាយុ​៥៧ឆ្នាំ​ បាន​រងរបួស​ធ្ងន់​(ចំក្បាល)​។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ​២៣និង០៥នាទី​យប់​ថ្ងៃ​ទី​៣ខែ​មេសា​ឆ្នាំ​២០១៣​ តាម​មហា​វិថី​ព្រះមុនីវង្ស ​ស្ថិត​នៅ​ចំណុច​ភ្លើង​ស្តុប ​សណ្ឋាគារ​ អេស៊ា​ភេលេស​ ត្រង់​ច្រមុះ​ជ្រូក​សួន​ច្បារ​ផ្សារ​ធំថ្មី ​សង្កាត់​ផ្សារធំ​ថ្មី ​ខណ្ឌ​ដូនពេញ ​រាជធានីភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​អោយ​ដឹង​ថា៖​ មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​ម៉ូតូ​ម៉ាក​ កុប​ជ្រុង​ ជិះ​គ្នា​២នាក់​បើក​បរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ពេល​មក​ដល់​ចំណុច​កើតហេតុ​កំពុង​តែ​ឆ្លង​ត្រង់​ភ្លើង​ស្តុប ​សណ្ឋាគារ​ អេស៊ា​ភេលេស​ នោះ ​ស្រាប់​តែ​មាន​ម៉ូតូ​ម៉ាក​ ឌ្រីម​សង់​ស៊េរី​២០១២​ ពណ៌​ខ្មៅ ​ជិះគ្នា​២នាក់​ដែរ​ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​សំដៅ​ទៅ​ផ្សារ​ធំថ្មី​ ក៏​បណ្តាល​អោយ​ប៉ះ​គ្នា​ពេញ​ទំហឹង​តែ​ម្តង​។

ក្រោយ​ពី​ការ​ដោះស្រាយ​សម្រុះ​សម្រួល​នៅ​កន្លែង​កើតហេតុ​រវាង​ភាគី​ម៉ូតូ​ទាំង​២​មិន​ត្រូវ​គ្នា​ នោះ​ បច្ចុប្បន្ន​ម៉ូតូ​២គ្រឿង​ខាង​លើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដូនពេញ​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​នៃ​ច្បាប់​៕

By:GCNP

No comments:

Post a Comment