Pages

Subscribe:

Ads 468x60px

Sunday, 22 January 2012

អង្គភាពប្រឆាំង អំពើពុករលួយ បញ្ជូនខ្លួនចៅក្រមម្នាក់ ទៅតុលាការ ខេត្តកណ្តាល

កណ្តាល ៖ មន្រ្តីជាន់ខ្ពស់នៃអង្គភាព ប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា បន្ទាប់ពីមានការស្រាវជ្រាវ រហូតដល់មានការចាប់ខ្លួន មន្រ្តី២នាក់ នៅតុលាការខេត្តកណ្តាល ដែលបានប្រព្រឹត្តអំពើពុករលួយ ទាក់ទងនឹងបទល្មើសស៊ីសំណូក ដោយចៅក្រមរួចមកនោះ អង្គភាពបញ្ចូនខ្លួន ហួត ហ៊ាង  ទៅតុលាកាខេត្តកណ្តាល ដើម្បីជំនុំជម្រះក្តី នៅថ្ងៃទី២២ ខែមករា នេះហើយ។ ដោយឡែលោកស្រី ខូវ ច័ន្ទផូ មិនបានបញ្ជូននោះទេ បន្ទាប់ពីរកឃើញថា មិនជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងពុករលួយមួយនេះ ។
អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ លោក កែវ រ៉េមី មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១២ ថា ក្នុងការឃាត់ខ្លួន បណ្តោះអាសន្ន ចៅក្រមតុលាការខេត្តកណ្តាល២រូបនេះ ដោយសារបានគាបសង្កត់យកលុយពីគេ ដើម្បីជាថ្នូរក្នុងការបន្ធូបន្ថយទោស ទាក់ទង បញ្ហាដីធ្លី ហើយ អង្គភាព បានបញ្ជូនខ្លួនមន្រ្តី២រូប ទៅតុលាការខេត្តកណ្តាល ដោយមន្រ្តីទាំង២ ជាចៅក្រមនៅតុលាការខេត្តកណ្តាល ។
លោកបន្តថា មុននឹងអង្គភាពចាប់ខ្លួនអ្នកណាម្នាក់ គឺបានស៊ើបសួរ និងស្រាវជ្រាវ ឲ្យបានច្បាស់លាស់ជាមុន ទើបឈានដល់ការចាប់ខ្លួន «អ្វីដែលយើងបាន ស្វែងរកឃើញនោះ គឺជាបទល្មើសជាក់ស្តែង យើងទៅទាន់នៅពេលគាត់គាបសង្កត់គេ ដើម្បីយកលុយ ឲ្យគេសូកដើម្បីបន្ធូបន្ថយទោស ឬក៏ការចោទប្រកាន់ និយាយឲ្យចំ គឺគាត់ឲ្យគេសូកគាត់ បើមិនសូកទេ គាត់នឹងដាក់ទំងន់ទៅលើការចោទប្រកាន់អ្វីមួយ ទាក់ទងនឹងរឿងបញ្ហាដីធ្លី» ។
លោកបន្តថា ការចាប់ខ្លួនចៅក្រមតុលាការខេត្តកណ្តាល មានការអបអរសាទរពីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ។ ក្នុងប្រតិបត្តិការចុះបង្រ្កាប ចាប់ខ្លួនចៅក្រម ២នាក់នោះ រួមមានទី១ឈ្មោះ ហួត ហ៊ាង និងទី២ ឈ្មោះ ខូវ ច័ន្ទផូ ភេទស្រី ប៉ុន្តែចៅក្រមស្រី ប្រហែលជាមិនជាប់ពាក់ព័ន្ធទេ ដោយសារគាត់គ្រាន់តែជាសាក្សី ដែលមានទំនាក់ទំនង ជាមួយជនរងគ្រោះ ដែលមកប្តឹងអង្គភាពប្រឆាំងអំពើពុករលួយ។ ជនរងគ្រោះបានមកពឹងពាក់ឲ្យអ្នកស្រីចៅក្រម ឲ្យជួយដឹងឮតែប៉ុណ្ណោះ។
លោក កែវ រ៉េមី បន្ថែមទៀតថា ការប្រើតួនាទីគាបសង្កត់យកប្រាក់សំណូក គឺជាចៅក្រម ហួត ហ៊ាង តែម្តង។
នៅចំពោះមុខអង្គភាពប្រឆាំងអំពើពុករលួយ លោកចៅក្រម ហួត ហ៊ាង បានសារភាពថា គាត់បានទទួលសំណូកចំនួន ៥ ពាន់ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការចំណាយសែនក្នុងពិធីចូលឆ្នាំចិន-វៀតណាម ។ ចំពោះអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនអ្នកស្រី ខូវ ច័ន្ទផូ មកជាមួយនោះ ដោយសារអ្នកស្រីនៅក្នុងបន្ទប់ជាមួយ លោក ហួត ហ៊ាង ជាមួយគ្នា ខណៈដែលមន្ត្រីអង្គភាពប្រឆាំអំពើពុករលួយ ចុះទៅធ្វើការឃាត់ខ្លួន លោក ហួត ហ៊ាង ទើបមន្ត្រីប្រឆាំងអំពើពុករលួយនាំខ្លួនទាំងអ្នកស្រីមកជាមួយ ដើម្បីធ្វើការសាកសួរ ។
សូមបញ្ជាក់ថា ការចាប់ខ្លួនមន្រ្តីតុលាការ២នាក់ ក៏មានមន្រ្តីសូរិយោដីមួយរូបផងដែរ ដោយពួកគេបានប្រព្រឹត្តអំពើពុករលួយ នៅក្នុងតុលាការខេត្កណ្តាលតែម្តង ហើយការចាប់ខ្លួនបានធ្វើឡើង កាលពីព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ ដោយមានសមត្ថកិច្ចមួយក្រុម ចូលទៅក្នុងតុលាការខេត្តកណ្តាលយ៉ាងស្ងៀមស្ងាត់ សូម្បីតែនគរបាល និងកងរាជអាវុធហត្ថ ដែលប្រចាំការនៅទីនោះ ក៏មិនបានដឹងដែរ ៕ ដោយ៖ DAP

No comments:

Post a Comment