Showing posts with label ព៌ត័មានពិភពលោក. Show all posts
Showing posts with label ព៌ត័មានពិភពលោក. Show all posts
Wednesday, 10 April 2013
នគរបាលឃាត់ខ្លួនជនល្មើសម្នាក់ពីបទជួញដូរគ្រឿងញៀន
នគរបាលឃាត់ខ្លួនជនល្មើសម្នាក់ពីបទជួញដូរគ្រឿងញៀន
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ០១និង០០ នាទី រំលងអាធ្រាទ្រឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣ នៅចំណុចមុខផ្ទះលេខ ១០០ ផ្លូវលេខ ៣៥៧ ក្រុមទី១២ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ មានករណីជួញដូរគ្រឿងញៀនខុសច្បាប់កើតឡើង ០១លើក បង្ករឡើងដោយជនល្មើសម្នាក់ ស្លៀកពាក់ស៊ីវិល មធ្យោបាយ ម៉ូតូ ០១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ ១ C ០៣៩៤ ឈ្មោះ មាស សុធី ភេទប្រុស អាយុ ៣៥ឆ្នំា មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ ៣៥៧ ក្រុមទី ៤ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។
តាមប្រពភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ កំលាំងល្បាតរបស់នគរបាលប៉ុស្តិ៍ច្បារអំពៅទី ១ បានធ្វើការដើរល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យ ម្នាក់កំពុងឈប់ម៉ូតូរង់ចំាអ្នកណាម្នាក់ ដោយមានការសង្ស័យ កំលាំងយើងបានធ្វើការឃាត់ខ្លួនត្រួតពិនិត្យឆែកឆេររកឃើញថ្នំាញៀនម៉ាទឹកកក ចំនួន ០៣ កញ្ចប់តូច នៅក្នុងខ្លួនរបស់ជនល្មើស បន្ទាប់កំលាំងយើងក៏បានធ្វើការឃាត់ជនល្មើសយកមកធ្វើការសាកសួរតែម្តង ក្នុងនោះកំលាំងបានធ្វើការដកហូតវត្ថុតាង ម៉ូតូ ០១គ្រឿង, ទូសរព្ទ័ដៃ ០២ គ្រឿង, ចំពាមកៅស៊ូ ០១, ថ្នំាញៀនម៉ាទឹកកក ចំនួន ០៣ កញ្ចប់តូច និងប្រាក់រៀលចំនួន ៣០.០០០ រៀល ។
បច្ចុប្បន្នជនល្មើសកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុរឿង ៕
By:GCNP
ករណីប្លន់បានប្រាក់មួយពាន់ដុល្លាគេចខ្លួន ដោយសុវត្ថិភាព
ករណីប្លន់បានប្រាក់មួយពាន់ដុល្លាគេចខ្លួន ដោយសុវត្ថិភាព
ភ្នំពេញ៖ ករណីប្លន់ប្រដាប់អាវុធបានប្រាក់មួយពាន់ដុល្លា ពីបុគ្គលិកនៅហាង ពេជ្រ អ៊ីនធឺណេតម្នាក់ ហើយក្រុមចោរ គេចខ្លួនដោយសុវត្ថិភាពនោះ បានកើតឡើងនៅវេលាម៉ោង ១និង០៥នាទី យប់ឈានចូលថ្ងៃទី៨ខែមេសាឆ្នាំ២០១៣ ស្ថិតនៅផ្ទះលេខ ១០៥ ផ្លូវ១៣ សង្កាត់ផ្សារកណ្តាល ១ខណ្ឌដូនពេញ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានអោយដឹងថា ក្រុមចោរប្លន់មានគ្នាពីរនាក់ ជិះម៉ូតូម៉ាក ឌ្រីមសង់ បានធ្វើសកម្មភាពដោយចូលស្រែកអោយបុគ្គលិកហាងនោះយកលុយចេញអោយខ្លួន និងស្រែកគម្រាមបាញ់ គ្រោយពីបានប្រាក់មួយពាន់ដុល្លាពួកគេក៏ជិះម៉ូតូចេញក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាល១ចេញបាត់ទៅ។ ក្រោយពេលកើតហេតុភ្លាមៗបុគ្គលិក និងសមត្ថកិច្ចនគរបាលបានធ្វើការឆែកឆេរនូវកាម៉ារាសុវត្ថិភាព តែមានបញ្ហាជាប់លេខគូដ ត្រូវរង់ចាំម្ចាស់ហាងមកឆែក ចំពោះបុគ្គលិកហាងដែលរងគ្រោះឈ្មោះ សីហា អាយុជាង២០ឆ្នាំត្រូវសមត្ថកិច្ចហៅទៅធ្វើការសាកសួរបន្ថែម៕
By:GCNP
ឳពុកមារចិត្តតិរិច្ឆានបបួលក្មួយស្រីទៅ បង់ត្រីដើម្បីចាប់រំលោភ
ឳពុកមារចិត្តតិរិច្ឆានបបួលក្មួយស្រីទៅ បង់ត្រីដើម្បីចាប់រំលោភ
ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៣ វេលាម៉ោង ១៦និង៣០នាទី មានករណីចាប់រំលោភសេពសន្ថវៈមួយកើតឡើងនៅចំណុចខាងលិចភូមិសំបូមាស សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ចំងាយប្រមាណ ៣០០ម៉ែត្រ បង្កដោយជនល្មើសឈ្មោះ ចិន ញឹម ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ បានបបួលជនរងគ្រោះជាក្មួយឈ្មោះ ឈឿន សុភា ភេទស្រី អាយុ ០៨ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ ទៅបង់ត្រី ពេលទៅដល់មាត់ស្រះ ជនល្មើសក៏ធ្វើសកម្មភាពចាប់រំលោភរហូតបានសំរេចតែម្ដង ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានសារភាពថា ពិតជាបានរំលោភលើក្មួយស្រីពិតមែនដោយសារបានឃើញក្មួយស្រីមានសម្រស់ស្រស់ស្អាត ករណីខាងលើនេះកម្លាំងសមត្ថកិច្ចនគរបាល ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី ៕
By:GCNP
Thursday, 4 April 2013
បាក់អគារនៅឥណ្ឌា អ្នកស្លាប់កើន ឡើងដល់២៤នាក់
ញូដេលី៖ យ៉ាងហោចណាស់ មានប្រជាជន ២៤នាក់ស្លាប់ និងច្រើនជាង ៦០នាក់រងរបួស ខណៈអគារ មួយបាន បាក់រលំ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា នៅភាគខាងលិចប្រទេស ឥណ្ឌា។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៣ថា ក្រុមអ្នកជួយ សង្គ្រោះ បាននិយាយក្នុងលក្ខខណ្ឌ សូមមិនបញ្ចេញឈ្មោះថា «ឧប្បតិហេតុនេះ បានកើតឡើងវេលាម៉ោង ៦ និង៣០នាទីល្ងាច ថ្ងៃទី០៤ ក្នុងទីក្រុង ថាន រដ្ឋ ម៉ាហារ៉ាសត្រា ដោយគេបានរកឃើញ សាកសពចំនួន ២៤នាក់ ហើយច្រើននាក់ទៀត កំពុងស្ថិតក្រោមគំនរបាក់បែក នៅឡើយ។
ទូរទស្សន៍រដ្ឋ បានបង្ហាញរូបភាពនៃគ្រោះមហន្តរាយបាក់អគារនេះ ដោយមានក្រុម មន្រ្តីប៉ូលិស មន្រ្តីគ្រប់គ្រង គ្រោះ មហន្តរាយ និងភ្នាក់ងារពន្លត់អគ្គីភ័យ កំពុងជួយសង្គ្រោះ ជនរងគ្រោះ ក្នុងប្រតិបត្តិ ទំាងយប់ និងបាន និយាយថា អគារដែលបាក់នោះ ជាអគារខុសច្បាប់ ៕
Source: DAP

Sunday, 11 March 2012
ជប៉ុនរំលឹកខួបវិនាសកម្មដោយការរញ្ជួយផែនដីនិងស៊ូណាមី
ជប៉ុនរំលឹកខួបវិនាសកម្មដោយការរញ្ជួយផែនដីនិងស៊ូណាមី
នៅក្នុងគម្រប់ខួបឆ្នាំទីមួយនៃការរញ្ជួយផែនដីនិងការមានមហារលកសមុទ្រស៊ូណាមីដែលបានកើតមានទ្បើងក្នុងប្រទេស លោកនាយករដ្ឋមន្ត្រីជប៉ុន យូស៊ីហ៊ីកូ ណូដា (Yoshihiko Noda) បានសរសេរក្នុងកាសែត ដឺ វ៉ាស៊ីនតោន ផូស្ត៍ថាប្រទេសជប៉ុនមិនភ្លេចទេដល់មនុស្សជិត២ម៉ឺននាក់ដែលបានស្លាប់នៅក្នុងមហន្តរាយនេះនិងដឹងគុណជានិច្ចចំពោះការគាំទ្រពីប្រទេសជាតិនានានៅក្រោយហេតុការណ៍នោះ។
អ៊ីស្រាអែល៖ មានការវាយប្រហារមួយកើតឡើងនៅជិតព្រំដែនរវាងអ៊ីស្រាអែលនិងតំបន់ កាហ្សា នៅក្នុងអំពើហិង្សាអាក្រក់បំផុតក្នុងរយៈពេលជិតមួយឆ្នាំ។ កាលពីថ្ងៃសៅរ៍ ពួកជនសកម្មប្រយុទ្ធប៉ាទ្បេស្ទីននៅក្នុងតំបន់កាហ្សា បានបាញ់គ្រាប់រ៉ុក្កែតជាង៩០គ្រាប់ចូលក្នុងភាគខាងត្បូងប្រទេស អ៊ីស្រាអែល ដែលធ្វើឲ្យជនជាតិអ៊ីស្រាអែលម្នាក់បានត្រូវរងរបួសធ្ងន់។ នេះជាផ្នែកជាការឆ្លើយតបនឹងការវាយប្រហារតាមអាកាសដោយអ៊ីស្រាអែល ដែលបានបណ្តាលឱ្យជនសកម្មប្រយុទ្ធ១៥នាក់ស្លាប់ ដោយមានរួមបញ្ចូលទាំងលោក ចូហារ អាល កៃស៊ី (Zohar al-Qaisi) មេដឹកនាំនៃគណៈកម្មាធិការតស៊ូប្រជាប្រិយដែលហៅកាត់ថា PRCផងដែរ។
ស៊ីរី៖ ក្រោយជំនួបមួយកាលពីថ្ងៃសៅរ៍នៅក្នុងក្រុងដាម៉ាស់ជាមួយលោក កូហ្វី អាណាន់ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ មេដឹកនាំប្រទេសស៊ីរី លោក អាសាទ ដែលមានបញ្ហាបានសន្យាថានឹងគាំទ្រអ្វីដែលលោកហៅថា"កិច្ចខិតខំ ប្រឹងប្រែងដ៏ស្មោះត្រង់ណាមួយ"ដើម្បីធ្វើឱ្យមានសន្តិភាពដល់ ប្រទេសលោកដែលពោរពេញទៅដោយអំពើហិង្សា ប៉ុន្តែលោក Assad ក៏បានព្រមានដែរថាមិនអាចមានដំណោះស្រាយនយោបាយទេដរាបណាពួកភេរវជន បានត្រូវអនុញ្ញាតឱ្យបង្កើតចលាចលនៅក្នុងផ្លូវ។
រុស្ស៊ី៖ ក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាទៅកាន់ផ្នែកកណ្តាលនៃក្រុង ម៉ូស្គូកាលពីថ្ងៃសៅរ៍ដើម្បីតវ៉ាប្រឆាំងនឹងអណត្តិទីបីរបស់លោក ប្រធានាធិបតីជាប់ឆ្នោត វ្ល៉ាដឺមែរ ផូទីន។ តែបាតុកម្មនេះគ្មានជោគជ័យក្នុងការទ្បើងដល់កម្រិតនៃបាតុកម្មកាល ពីពេលថ្មីៗនេះ ដែលជាសញ្ញាមួយថាក្រុមប្រឆាំងប្រហែលបាត់បង់សន្ទុះ។
សហរដ្ឋអមេរិក៖ ជនសកម្មប្រយុទ្ធតាលីបាន់សំខាន់ៗ៥នាក់ដែលជាប់ឃុំឃាំងនៅក្នុងគុក យោធាអាមេរិកនៅឯឆកសមុទ្រ គាន់តាណាម៉ូ ប្រហែលត្រូវផ្ទេរទៅឱ្យជាប់ឃុំឃាំងក្នុងប្រទេសកាតាវិញ។
ស្លូវ៉ាគី៖ បានធ្វើការបោះឆ្នោតទូទៅកាលពីថ្ងៃសៅរ៍ដោយគេរំពឹងថាលោកអតីតនាយករដ្ឋមន្ត្រី រ៉ូប៊ឺត ហ្វីកូ នឹងទទួលជ័យជំនះ។
កែនយ៉ា៖ ការផ្ទុះក្នុងរដ្ឋធានី ណៃរ៉ូប៊ីនៃប្រទេសបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់បីនាក់ស្លាប់។ ដោយ៖ VOA
តម្លៃថាមពល អគ្គិសនី, ប្រេង និងឧស្ម័ន នៅក្នុងប្រទេស វៀតណាម កើនឡើងខ្ពស់
វៀតណាមៈ យោងតាមគេហទំព័រ វៀតណាម “បាវម័រ” ចុះផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ ថា តម្លៃប្រេង ថាមពលអគ្គិសនី និងឧស្ម័ន កើនឡើងខ្ពស់ ។
ផ្អែកតាមសេចក្ដីប្រកាស ព័ត៌មានមួយបានឱ្យដឹងថា តម្លៃប្រេងបានកើនឡើង ១០ភាគរយ គិតចាប់ពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១២ ។ នេះជាក្ដីបារម្ភមួយដល់ពលរដ្ឋ វៀតណាម ដោយសារតែអត្រា អតិផរណានៅក្នុងប្រទេស វៀតណាម បានកើនឡើងផងដែរ ។តាមធម្មតា នៅពេលដែលតម្លៃប្រេង កើនឡើង គឺញ៉ាំឱ្យតម្លៃផលិតផលដទៃទៀតៗ ឡើងថ្លៃដូចគ្នាដែរ ក្នុងនោះ រាប់បញ្ចូលទាំងសេវាកម្ម ។ ពលរដ្ឋវៀតណាម ទទួលស្គាល់អំពីឬសគល់ ដែលជាអង្គហេតុ បង្កឱ្យតម្លៃផលិតផល កើនឡើងខ្ពស់ ។
ចំណែកតម្លៃឧស្ម័នវិញ ក៏បានកើនឡើងដែរ ដោយក្នុងមួយធុងចំណុះ ១២គីឡូក្រាម កើនឡើងជិត ១០០ពាន់ដុង ដល់ ៥០០ពាន់ដុង នេះជាតម្លៃមួយខ្ពស់បំផុត ។
ក្រសួងហិរញ្ញវត្ថុវៀតណាម បានឱ្យដឹងថា តម្លៃប្រេងបានកើនឡើង ១០ភាគរយ ជាការពិតណាស់នេះជាតម្លៃមួយ ដែលកើតឡើងខ្ពស់ ហើយតម្លៃក្នុង១លីត្រ នឹងកើនឡើង២១០០ដុង ។
តួលេខបានបង្ហាញឱ្យដឹងថា តម្លៃថាមពលអគ្គិសនី បានកើនឡើង ៥ភាគរយ,តម្លៃប្រេង កើនឡើង១០ភាគរយ និង តម្លៃឧស្ម័ននៅក្នុង ប្រទេសវៀតណាម បានកើនឡើង ២០ភាគរយ ។
គួរបញ្ជាក់ជាថ្មីថា កន្លងមកសារព័ត៌មាន ខាងលើបានចុះផ្សាយថា ការនាំចូលប្រេង នឹងមិនត្រូវគិតពន្ធឡើយ ខណៈ ដែលតម្លៃប្រេងនៅក្នុង ប្រទេសវៀតណាម នៅបន្ដកើនឡើង ជារៀងរាល់ថ្ងៃយ៉ាងនេះ ៕ដោយ៖ DAP
Sunday, 22 January 2012
ក្រពើលេបក្មេង ស្រីឥណ្ឌូនេស៊ី
គូប៉ាងៈ ក្រពើព្រៃមួយ ក្បាលបានលេបក្មេងស្រី អាយុ១០ឆ្នាំម្នាក់ ខណៈនាងកំពុងលេង ក្នុងទឹកស្ទឹងជាមួយឪពុក នៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី នេះជាការស្លាប់ទី២ហើយ ក្នុងកន្លែងតែមួយក្នុងរយៈពេលតែ២ខែប៉ុណ្ណោះ។
យោងតាមគេហទំព័រ Channel News Asia បានឱ្យដឹងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១២ ថា ខណៈដែលក្មេងស្រីកំពុងហែលទឹក ក្នុងស្ទឹងវ៉ាយឡូឡុងកាលពីថ្ងៃព្រហស្បតិ៍ ស្រាប់តែក្រពើមួយក្បាលធំ ផុសខ្លួនអណ្តែតឡើង ហើយក៏ចាប់ក្មេងស្រីមួយរំពេច រួចពន្លិចខ្លួនចូលទឹកបាត់ទៅ។ នេះបើតាមការអះអាង ពីលោក Viktor Mado Waton ជាចៅហ្វាយស្រុក Lembata នៅខេត្ត Nusa Tenggaraភាគខាងកើត។
លោកបានបន្ថែមថា គេបានឃើញសម្លៀកបំពាក់ក្មេងស្រីនោះ៣ម៉ោងក្រោយ បន្ទាប់ពីឧបទ្ទវហេតុកើតឡើង ចម្ងាយ២០០ម៉ែត្រពីកន្លែងក្រពើលេប ក្រុមគ្រួសារកំពុងព្យាយាមស្វែងរកសាកសព្វនៅឡើយ។
បើតាមលោក Viktor Mado Waton បានឲ្យដឹងថា ឪពុកនាងបានឃើញហេតុការណ៍ ដ៏សែនរន្ធត់នេះយ៉ាងច្បាស់ ដោយគាត់នៅចម្ងាយ តែ៥ម៉ែត្រប៉ុណ្ណោះពីកន្លែងកើតហេតុ។
លោក Viktor Mado Waton ក៏បានឲ្យដឹងទៀតថា ខណៈកំពុងកើតហេតុនោះ ឪពុក និងបងប្រុសជំទង់ របស់ក្មេងស្រីរងគ្រោះ កំពុងបាញ់អណ្តើកក្នុងស្ទឹងនោះដែរ។
លោក Viktor Mado Waton បានប្រាប់ថា កាលពីដើមខែធ្នូ ឆ្នាំ២០១១ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ត្រូវបានក្រពើស៊ីនៅក្នុងស្ទឹងនោះ នៅចំកន្លែងដូចគ្នា ខណៈក្មេងប្រុសរងគ្រោះកំពុងលេងទឹកជាមួយមិត្តភក្តិ។
ចៅហ្វាយស្រុកបាននិយាយថា លោកបានព្រមានអ្នកស្រុកពីគ្រោះថ្នាក់នេះ ព្រមទាំងសហការជាមួយប៉ូលិស បិទកន្លែងនោះចោល ជៀសវាងកើតឧបទ្ទវហេតុពេលក្រោយៗទៀត៕ ដោយ៖ DAP

Subscribe to:
Posts (Atom)