Pages

Subscribe:

Ads 468x60px

Sunday, 11 March 2012

ជប៉ុន​រំលឹក​ខួប​​វិនាសកម្ម​ដោយការ​រញ្ជួយ​ផែនដី​និង​ស៊ូណាមី

ជប៉ុន​រំលឹក​ខួប​​វិនាសកម្ម​ដោយការ​រញ្ជួយ​ផែនដី​និង​ស៊ូណាមី


នៅក្នុងគម្រប់​ខួប​ឆ្នាំ​ទី​មួយ​នៃ​ការ​រញ្ជួយ​ផែនដី​និង​ការ​មាន​មហា​រលក​សមុទ្រ​ស៊ូណាមី​ដែល​បាន​កើត​មាន​ទ្បើង​ក្នុង​ប្រទេស លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ យូស៊ីហ៊ីកូ ណូដា (Yoshihiko Noda) ​បាន​សរសេរ​ក្នុង​កាសែត​ ដឺ វ៉ាស៊ីនតោន ផូស្ត៍​ថា​ប្រទេស​ជប៉ុន​មិន​ភ្លេច​ទេ​ដល់​មនុស្ស​ជិត​២​ម៉ឺន​នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​មហន្តរាយនេះ​និង​ដឹង​គុណជានិច្ច​ចំពោះ​ការ​គាំទ្រ​ពី​ប្រទេស​ជាតិ​នានា​នៅ​ក្រោយ​ហេតុការណ៍​នោះ។

អ៊ីស្រាអែល៖ មាន​ការ​វាយ​ប្រហារ​មួយ​កើត​ឡើង​នៅ​ជិត​ព្រំដែន​រវាង​អ៊ីស្រាអែល​និង​តំបន់​ កាហ្សា នៅ​ក្នុង​អំពើ​ហិង្សា​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ។​ កាល​ពី​ថ្ងៃ​សៅរ៍ ពួក​ជន​សកម្មប្រយុទ្ធ​ប៉ាទ្បេស្ទីន​​នៅ​ក្នុង​តំបន់​កាហ្សា បាន​បាញ់​គ្រាប់​រ៉ុក្កែតជាង​៩០​គ្រាប់​ចូល​ក្នុងភាគ​ខាង​ត្បូង​ប្រទេស​ អ៊ីស្រាអែល​ ដែល​ធ្វើ​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​បាន​ត្រូវ​រង​របួស​ធ្ងន់។ នេះ​ជា​ផ្នែក​ជា​ការ​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​ដោយ​អ៊ីស្រាអែល ​ដែល​បាន​បណ្តាល​ឱ្យ​ជន​សកម្មប្រយុទ្ធ​១៥​នាក់​ស្លាប់​ ដោយ​មាន​រួម​បញ្ចូល​ទាំង​លោក​ ចូហារ អាល កៃស៊ី (Zohar al-Qaisi) មេដឹកនាំ​នៃ​​​គណៈកម្មាធិការ​តស៊ូ​ប្រជាប្រិយ​ដែល​ហៅ​កាត់​ថា​ PRC​ផង​ដែរ។
ស៊ីរី៖ ក្រោយ​ជំនួប​មួយ​​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​ដាម៉ាស់​ជាមួយ​លោក​ កូហ្វី អាណាន់ អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​មេដឹកនាំ​ប្រទេស​ស៊ីរី​ លោក អាសាទ ដែល​មាន​បញ្ហា​បាន​សន្យា​ថា​នឹង​គាំទ្រ​អ្វី​ដែល​លោក​ហៅ​ថា​"កិច្ច​ខិតខំ​ ប្រឹង​ប្រែង​ដ៏​ស្មោះត្រង់​ណា​មួយ"​ដើម្បី​ធ្វើ​ឱ្យ​មាន​សន្តិភាព​ដល់​ ប្រទេស​លោក​ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​ហិង្សា ប៉ុន្តែ​លោក​ Assad ក៏​បាន​ព្រមាន​ដែរ​ថា​មិន​អាច​មាន​ដំណោះស្រាយ​នយោបាយ​ទេ​ដរាប​ណា​ពួក​ភេរវជន ​បានត្រូវ​អនុញ្ញាត​ឱ្យ​បង្កើត​ចលាចល​នៅ​ក្នុង​ផ្លូវ។
រុស្ស៊ី៖ ក្រុម​បាតុករ​រាប់​ពាន់​នាក់​បាននាំ​គ្នា​ទៅ​កាន់​ផ្នែក​កណ្តាល​នៃ​ក្រុង​ ម៉ូស្គូ​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​អណត្តិ​ទី​បី​របស់​លោក​ ប្រធានាធិបតី​ជាប់​ឆ្នោត វ្ល៉ាដឺមែរ ផូទីន។ តែ​បាតុកម្ម​នេះ​គ្មាន​ជោគជ័យ​ក្នុង​ការ​ទ្បើង​ដល់​កម្រិត​នៃ​បាតុកម្ម​កាល​ ពី​ពេល​ថ្មីៗនេះ​ ដែល​ជា​សញ្ញា​មួយ​ថាក្រុម​ប្រឆាំង​ប្រហែល​បាត់​បង់​សន្ទុះ។
សហរដ្ឋអមេរិក៖ ជន​សកម្ម​ប្រយុទ្ធ​តាលីបាន់​សំខាន់ៗ​៥​នាក់​ដែល​ជាប់​ឃុំឃាំង​នៅ​ក្នុង​គុក​ យោធា​អាមេរិក​នៅ​ឯ​ឆក​សមុទ្រ​ គាន់តាណាម៉ូ ​ប្រហែល​ត្រូវ​ផ្ទេរ​ទៅ​ឱ្យ​ជាប់​ឃុំឃាំង​ក្នុង​ប្រទេស​កាតាវិញ។
ស្លូវ៉ាគី៖ បាន​ធ្វើការ​បោះឆ្នោត​ទូទៅ​​កាល​ពី​ថ្ងៃ​សៅរ៍​ដោយ​គេ​រំពឹង​ថា​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ រ៉ូប៊ឺត ហ្វីកូ នឹង​ទទួល​ជ័យជំនះ។
កែនយ៉ា៖ ការ​ផ្ទុះ​ក្នុង​រដ្ឋធានី​ ណៃរ៉ូប៊ីនៃ​ប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិចណាស់​បី​នាក់​ស្លាប់។ ដោយ៖ VOA

No comments:

Post a Comment