Wednesday, 3 April 2013
តូចចិត្តខ្លួនក្រ រត់ទៅចងកសម្លាប់ខ្លួន នៅស្រុកភ្នំក្រវាញ
តូចចិត្តខ្លួនក្រ រត់ទៅចងកសម្លាប់ខ្លួន នៅស្រុកភ្នំក្រវាញ
ខេត្តពោធិសាត់៖ បុរសម្នាក់តូចចិត្ត និងវាសនាខ្លួន រស់នៅក្នុងភាពត្រដាបត្រដួស មិនខំប្រឹងប្រែងរកស៊ី ដើម្បីឲ្យជីវភាពធូរធារដូចគេឯងនោះទេ បែរជារត់ទៅចងកសម្លាប់ខ្លួន នៅលើដើមស្វាយ ធ្វើឲ្យប្រពន្ធ កូន ឆោឡោទាំងយប់ ។ ហេតុការណ៍នេះកើតឡើងនៅចំណុចខាងត្បូងផ្ទះចម្ងាយ ១៧ម៉ែត្រ កាលពីវេលាម៉ោង ៥និង១០នាទីព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ។
តាមប្រភពព័ត៌មានពីបងស្រី អ៊ឺម ណាត់ អាយុ៤៧ឆ្នាំ រស់នៅជិតនោះ បានប្រាប់ថាគាត់ ភ្ញាក់ពីដំណេកចុះពីលើផ្ទះ ប្រទះឃើញភ្លើងកែវឆ្លុះភ្ជួរជាប់ និងដើមស្វាយ ស្មានថាជាភ្លើងចោរបំរុងចូលលួចអ្វីមួយ នៅក្នុងភូមិនេះ ឃើញដូចនេះបងស្រី អ៊ឺម ណាត់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៍រត់ទៅហៅឈ្មោះ កោះ លាង ភេទស្រី អាយុ៤៧ឆ្នាំ ដែលជាប្រពន្ធ នៃសពឲ្យជួយមើល ហើយនាំគ្នាដើរសំដៅទៅដើមស្វាយ ដែលមានភ្លើងនោះ ស្រាប់តែឃើញប្តីរបស់បងស្រី កោះ លាង ចងកនិងក្រម៉ា ជាប់និងដើមស្វាយស្លាប់បាត់បង់ជីវិត ។
ប្រភពពត៌មានទទួលបានពីសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ សារឿង ភេទប្រុស អាយុ៧១ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ បានមកស្នាក់នៅបណ្តោះអាសន្ន ប្រកបមុខរបរ រកស៊ីនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ។ ប្រភពដដែល បន្តទៀតថា តាមការបំភ្លឺរបស់ប្រពន្ធ នៃសពឈ្មោះ កោះ លាង បាននិយាយថាប្តីរបស់គាត់ឈ្មោះ គង់ សារឿង បានពោលពាក្យពិបាកក្នុងចិត្ត ដោយសារខ្លួនក្រ គ្មានទ្រព្យសម្បត្តិ និងគេហើយចង់តែរត់ទៅចងកសម្លាប់ខ្លួន ប៉ុន្មានថ្ងៃមុនមកហើយ ទើបតែថ្ងៃនេះគាត់មិននឹកស្មានថា ប្តីរបស់គាត់សម្រេចិត្តយកក្រម៉ាចងកសម្លាប់ខ្លួន ជាប់និងដើមស្វាយដូចនេះសោះ ។
សមត្ថកិច្ចនគរបាលបន្តថា សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕
By: GCNP
Subscribe to:
Post Comments (Atom)




No comments:
Post a Comment