Wednesday, 3 April 2013
ចេញពីខួបកំណើតកូនមិត្តភ័ក្របើកម៉ូតូ លឿនមិនប្រយ័ត្នបុកម៉ូតូមួយគ្រឿងទៀត រងរបួសធ្ងន់ស្រាល៣នាក់
ចេញពីខួបកំណើតកូនមិត្តភ័ក្របើកម៉ូតូ លឿនមិនប្រយ័ត្នបុកម៉ូតូមួយគ្រឿងទៀត រងរបួសធ្ងន់ស្រាល៣នាក់
ភ្នំពេញ៖ បុរសវ័យប្រហែលជាង២០ឆ្នាំនិងនារីវ័យប្រហែលជាង២០ឆ្នាំម្នាក់បានរងរបួសបែកប្រអប់ជើងខាងឆ្វេងបន្ទាប់ពីត្រូវបុរសវ័យជាង២០ឆ្នាំម្នាក់ទៀតបើកម៉ូតូចេញមកពីកម្មវិធីខួបកំណើតកូនមិត្តភ័ក្របានបើកទៅបុកនិងម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០០និង១៥នាទីឈានចូលថ្ងៃទី០៣ខែមេសាឆ្នាំ២០១៣ ត្រង់ចំណុចផ្លូវលេខ១៨២កែងនឹងផ្លូវ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AJ-2100 (ជិះគ្នា២នាក់)ក្នុងទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវលេខ១៨២ ចំណែកភាគីបង្កហេតុជិះម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BE-2071 ក្នុងទិសដៅពីត្បូងទៅជើងតាមបណ្ដោយផ្លូវ២៥៧ (ជិះម្នាក់ឯង)ពេលមកដល់ចំណុចកើតហេតុក៏បុកជាមួយម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់ស្រាលទាំង៣នាក់តែម្តង។
តាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនបង្កហេតុឈ្មោះ ពេជ្រ ភេទប្រុស អាយុជាង២០ឆ្នាំ ស្នាក់នៅព្រែកលៀប ក្នុងខណ្ឌឬស្សីកែវ ទើបតែមកពីកម្មវីធីខួបកំណើតរបស់កូនមិត្តភ័ក្រ(ស្រវឹងស្រា)បើកបរលឿនមិនបានប្រយ័ត្ននិងមិនគោរពច្បាប់ចរាចរណ៍ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍យ៉ាងដូច្នេះ សមត្ថកិច្ចបានបន្តទៀតថា ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍គេបានដឹកជនរងគ្រោះតាមរថយន្តតាក់ស៊ីទៅកាន់មន្ទីពេទ្យ លឹមតាន់ ដែលនៅជិតផ្សារសំណង់១២ ។
បច្ចុប្បន្នម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចប៉ូលិសចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគបាលខណ្ឌទួលគោកដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
By: GCNP
Subscribe to:
Post Comments (Atom)




No comments:
Post a Comment