Pages

Subscribe:

Ads 468x60px

Wednesday, 3 April 2013

ម៉ូតូ​ប៉ះ​គ្នា​របួស​ស្ត្រី​វ័យ​១៨​ឆ្នាំ​ម្នាក់ បាក់​ជើង​នៅ​ស្រុក​ក្រគរ

ខេត្ត​ពោធិសាត់៖ ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់​បាក់​ជើង​ខាង​ឆ្វេង​ដោយ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​នៅ​ចំណុច​ផ្លូវ​រទេះ​គោ​ជាប់​ព្រៃ​រនាម​ស្ថិត​ក្នុង​ភូមិ​អូរតាប្រុក ឃុំ​អូសណ្តាន់ ស្រុក​ក្រគរ ខេត្ត​ពោធិសាត់ ហេតុ​ការ​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៣ ។ ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​អ្នក​ជិះ​ម៉ូតូ​ធុន​ហុង​ដា​កូរ៉េ​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ ឯម លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​មាន​ទីលំនៅ​ភូមិ ឃុំ​ខាង​លើ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​មក​ដល់​ចំណុច​កើត​ហេតុ​បាន​បុក​ជាមួយ​អ្នក​បើក​ម៉ូតូ​ធុន​ហុង​ដា​កូរ៉េ​គ្មាន​ស្លាក​លេខ​ទិសដៅ​ច្រាស​គ្នា​ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ​ម្នាក់​ដែល​ជា​អ្នក​រួម​ដំណើរ​របួស​បាក់​ជើង​ខាង​ឆ្វេង ។ ប្រភព​បន្ត​ថា​អ្នក​បើកបរ​ឈ្មោះ គក់ សុភ័ន ភេទ​ស្រី អាយុ​១៨​ឆ្នាំ​រស់​នៅ​ភូមិ ឃុំ​កើត​ហេតុ​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត រី​ឯ​អ្នក​បើកបរ​រត់​គេច​ខ្លួន​បាត់ ។ ប្រភព​ពី​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​អូរសណ្តាន់​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​នគរបាល​យក​វត្ថុ​តាង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

No comments:

Post a Comment