Wednesday, 3 April 2013
ផឹកទឹកត្នោតជួររួចនាំគ្នាលេងបៀរខឹងបន្លំសន្លឹកបៀរដាល់មួយដៃធ្លាក់ពីលើគ្រែស្លាប់
ផឹកទឹកត្នោតជួររួចនាំគ្នាលេងបៀរខឹងបន្លំសន្លឹកបៀរដាល់មួយដៃធ្លាក់ពីលើគ្រែស្លាប់
កំពង់ស្ពឺ ៖ បុរស២នាក់ជាមិត្តសំឡាញ់នឹងគ្នាបានផឹកស៊ី ប៉ុន្តែដោយសារភាពស្រវឹងពួកគាត់មានទំនាស់គ្នារឿងលេងល្បែងបៀស៊ីគូរ មិនដាក់លុយផងនោះ ស្រាប់តែម្នាក់ត្រូវស្លាប់បាត់បង់ជីវិតក្នុងមួយប៉ប្រិចភ្នែក និងម្នាក់ទៀតក្លាយជាឃាតករត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីក៍សាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមផ្លូវច្បាប់ ។
ហេតុការណ៍កំរជួបប្រទះមួយនេះ បានកើតឡើងនាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ ស្ថិតត្រង់ចំណុចទាមលក់ទឹកត្នោតជូរមួយកន្លែងក្នុងភូមិត្រពាំងត្របែក ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិញភ្លាមៗនៅកន្លែងនោះមានឈ្មោះគឹម សាឡឹង ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិគាមមុនី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ចំណែកបុរសក្លាយជាឃាតករមានឈ្មោះអ៊ុក ជុល ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុ ពួកគេជាមិត្តភ័ក្ត្រនឹងគ្នា ត្រូវបានសមត្ថកិច្ចប៉ូលិសឃាត់ខ្លួនបន្ទាប់ពីព្យាយាមរត់គេចខ្លួន ។
សមត្ថកិច្ចបានរៀបរាប់ថា មុនពេលកើតហេតុបុរសទាំង២នាក់ជាមិត្តភ័ក្ត្រជាមួយគ្នា បានបបួលគ្នាផឹកទឹកត្នោតជូរ នៅរោងលក់មួយកន្លែងតាមផ្លូវចូលភូមិ ក្រោយពីផឹងទឹកត្នោតជូរចប់ ដល់ស្រវឹងរៀងខ្លួនហើយនោះក៍នាំគ្នាលេងបៀរស៊ីគូវិញម្តង ។ ប្រភពបន្តថា នៅពេលពួកគាត់កំពុងតែលេងនោះ មិនមានដាក់ប្រាក់កាសអ្វីទេគឺលេងរបៀបកំសាន្ត ប៉ុន្តែទំនងជាជនរងគ្រោះឈ្មោះអ៊ុក ជុលចាញ់ហើយឈ្មោះគឹម សាឡឹងឈ្នះរួចនិយាយដឺដងដាក់គ្នាទៅវិញទៅមក ។
ប៉ូលិសបន្តថា បន្ទាប់ពីពួកគេលេង ស្រាប់តែជនរងគ្រោះចោទប្រកាន់ទៅជនជាប់ចោទថា បានលេងបន្លំសន្លឹកបៀរ ក៍មានការឈ្លោះប្រកែកពាក្យសម្តីគ្នា ខណៈនោះជនជាប់ចោទបានដាក់មួយដៃចំកណ្តាលមុខពេញទំហឹង បណ្តាលឱ្យជនរងគ្រោះផ្ងារទៅក្រោយទាំងកំរោលបោកក្បាលស្លាប់ភ្លាមៗតែម្តង ។ ប្រភពបន្តថា ក្រោយពីដាល់មិត្តភ័ក្ត្រធ្លាក់ពីគ្រែដឹងថាស្លាប់ហើយនោះ ជនដៃដល់បានព្យាយាមរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋស្រែកឆោឡោឡើង បន្ទាប់មកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ។
ជនជាប់សង្ស័យបានសារភាពថា រូបគាត់ពិតជាបានធ្វើសកម្មភាពវៃទៅលើពួកម៉ាកមួយដៃធ្លាក់ពីលើគ្រែបណ្តាលឱ្យស្លាប់មែន ព្រោះតែខឹងរឿងទំនាស់ចោទថាបានលេងបៀរបន្លំសន្លឹកទើបឈ្នះរហូតនោះ ក្រោយពីពួកខ្លួននាំគ្នាផឹងទឹកត្នោតជូរួច ប៉ុន្តែការវៃគ្មានបំណងសម្លាប់វាជារឿងដ៍ចៃដន្យប៉ុណ្ណោះ ។ បច្ចប្បន្នសាកសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាប្រពៃណី ។ ចំណែកជនជាប់ចោទត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅការិយាល័យកណ្តាលយុត្តិធម៌ធ្វើការកសាងសំណុំរឿងឱ្យបានគ្រប់គ្រាន់ ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺចាត់ការបន្តតាមផ្លូវច្បាប់ ៕.
By: Bayon
Subscribe to:
Post Comments (Atom)




No comments:
Post a Comment