ភ្នំពេញ: ផ្ទះថតរូប តែងសំអាងមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះ ខូចខាត ទ្រព្យសម្បត្តិមួយចំនួន ព្រោះតែដុតធូបហើយចាក់សោរចោល កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទិ២២ ខែមករា ឆ្នាំ២០១២ នៅចំណុចបុរីពិភពថ្មីទួលគោក ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
លោក ហ៊ុយ ហ៊ាន មេប៉ុស្តិ៍សង្កាត់ទួលសង្កែបានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើឈ្មោះ ម៉េង សុខលី អាយុ៣៣ឆ្នាំ មានបើកថតរូប ស្ទីឌីយ៉ូ តែសំអាង ។ មូលហេតុដែលឆេះនេះគឺបណ្តាលមកពីដុតធូបទាន សែនកុងម៉ា ហើយម្ចាស់ផ្ទះចាក់សោចោល ក៏រាលឆេះ ខូចខាត រាន កុងម៉ា មួយ ទូសំអាងទាំស្រុង និងឆេះរោលជញ្ជាំងផ្ទះ តែមិនរាលដល់ផ្ទះអ្នជិតខាងទេ ដោយមានអន្តរាគមន៍រថយន្តពន្លត់អគ្គភ័យបានទាន់ពេលចំនួន២គ្រឿង ធ្វើការបាញពន្លត់អស់ មួយគ្រឿង ។
គួរបញ្ជាក់ថានៅព្រឹកថ្ង សែនចូលឆ្នាំចិន-វៀតណាម នេះ មានករណីអគ្គីភ័យ ២កន្លែងរួចមកហើយ តែត្រូវបានម្ចាស់ផ្ទះជួយពន្លត់បានទាន់ពេល ដោយទីតាំង ទី១ស្ថិតនៅសង្កាត់ផ្សារថ្មីទី២ និងមួយកន្លែងទៀតនៅសង្កាត់ផ្សារដេប៉ូ ៕ ដោយ៖ សេន(CEN)
Subscribe to:
Post Comments (Atom)



No comments:
Post a Comment