Wednesday, 3 April 2013
គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៣ បណ្តាលឲ្យមានមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ ៣១នាក់
គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៣ បណ្តាលឲ្យមានមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ ៣១នាក់
រាជធានីភ្នំពេញ៖ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១២លើក (យប់ ០៥លើក), បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ (ស្រី ០២នាក់), របួសធ្ងន់ ១០នាក់ (ស្រី០៤នាក់) និងរបួសស្រាស ២១ នាក់ (ស្រី ០៧នាក់)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើក បានបង្កឲ្យខូចខាតយានយន្តសរុប ២៣គ្រឿង ក្នុងនោះម៉ូតូ ១៦គ្រឿង, រថយន្តធុនតូច ០៣គ្រឿង, រថយន្តធុនតូច ០១គ្រឿង និង យាន្តផ្សេងៗ ០៣គ្រឿង។ ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០១លើក ,មិនគោរពសិទ្ធិ ០២លើក, មិនប្រកាន់ស្តាំ ០២លើក,ស្រវឹង ០៣លើក ប្រជែងគ្រោះថ្នាក់ ០២លើក និងកត្តាយាន្តយន្ត ០២លើក ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ១៣ នាក់ (យប់ ០៥នាក់)។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣នេះ មានចំនួន ៦៨គ្រឿង គឺ រថយន្តទេសចរណ៍ ១០គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៤៣គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ០១គ្រឿង, រថយន្តដឹកទំនិញធុនតូច ០៥គ្រឿង និង រថយន្តដឹកទំនិញធុនធំ ០៩គ្រឿង ។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ០៦គ្រឿង, នៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៥៥គ្រឿង និងនៅនាយកដ្ឋានសណ្តាប់ ធ្នាប់ ០៧គ្រឿង ។
By: GCNP
Subscribe to:
Post Comments (Atom)




No comments:
Post a Comment