Wednesday, 3 April 2013
ឆក់មិនបានសំរេចត្រូវប្រជាពលរដ្ឋចាប់ ប្រគល់អោយសមត្ថកិច្ចនគរបាល
ឆក់មិនបានសំរេចត្រូវប្រជាពលរដ្ឋចាប់ ប្រគល់អោយសមត្ថកិច្ចនគរបាល
ភ្នំពេញ៖ មានស្រ្តីវ័យក្មេងម្នាក់ត្រូវជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូប តែមិនបានសំរេចត្រូវប្រជាពលរដ្ឋនៅទីនោះធ្វើការដេញប្រផាប់ចាប់ប្រភីង ប្រគល់អោយសមត្ថកិច្ចខណ្ឌទួលគោក។ជនសង្ស័យមានឈ្មោះ សឿន វណ្ណៈ ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅ ស្នាក់នៅផ្ទះជួល ក្រុម៦ ភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាសិស្សថ្នាក់ទី៤នៅសាលាស្ទឹងមានជ័យ ប្រកបរបរដើរើសអេតចាយ ចំណែកឯជនរងគ្រោះឈ្មោះ អេង ចន្ធីនាថ ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលគ្នានលេខ សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង១០នាទីយប់ថ្ងៃទី៣ខែមេសាឆ្នាំ២០១៣ ស្ថិតនៅត្រង់ចំណុចផ្លូវ២១៨កែងផ្លូវ២៦១ សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីស្រ្តីរងគ្រោះបានអោយដឹងថាៈ មុនពេលកើតហេតុរូបនាង(ស្រ្តីរងគ្រោះ)ដើរចេញពីផ្ទះបានប្រមាណ៣០ម៉ែត្រដើម្បីទៅរកទិញអីវ៉ាន់នៅជិតនោះ ហើយពេលមកដល់ផ្លូវចំណុចផ្លូវ២១៨កែងផ្លូវ២៦១ ស្រាប់តែមានក្មេងជាជនសង្ស័យដើរពីក្រោយ និងបានធ្វើសកម្មភាពឆក់កាបូបនាងរួចរត់ទៅក្រោយវិញ ភា្លមៗនោះរូបនាង(ស្រ្តីរងគ្រោះ)បានស្រែកឆោឡោឡើងធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះ ហើយពួកគាត់ក៏ដេញចាប់បានប្រគល់អោយសមត្ថកិច្ចនគរបាលភ្លាមៗ ចំពោះសម្ភារៈជនសង្ស័យឆក់មាន ទូរស័ព្ទណូគារ ចិន១គ្រឿង ទូរស័ព្ទអាយហ្វូន ១គ្រឿង និងកាបូបដៃដែលមានប្រាក់២៩០ដុល្លារ ត្រូវបានសមត្ថកិច្ចប្រគល់អោយជនរងគ្រោះវិញ ចំណែកឯជនសង្ស័យត្រូវបានឃុំខ្លួនដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់។
By: GCNP
Subscribe to:
Post Comments (Atom)





No comments:
Post a Comment