Wednesday, 3 April 2013
រថយន្តFUSO ដឹកដែក របស់ក្រុមហ៊ុនតិន សេង បើកបុករះម៉ូតូអស់៤គ្រឿង និងរទេះលតឆា១
រថយន្តFUSO ដឹកដែក របស់ក្រុមហ៊ុនតិន សេង បើកបុករះម៉ូតូអស់៤គ្រឿង និងរទេះលតឆា១
ភ្នំពេញ៖ យ៉ាងហោចណាស់មានម៉ូតូ៤គ្រឿង រទេះលក់លតឆា១ និងបុរសម្នាក់រងរបួសធ្ងន់បាក់ភ្លូវ ត្រូវបានបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត, ករណីនេះកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ តាមបណ្តោយផ្លូវ២៧១ មុខផ្ទះលេខ៤៨២ មណ្ឌល៥ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យដឹងថា មុនកើតហេតុគឺមានរថយន្តម៉ាកFUSO ប្រភេទដឹកដែក ពណ៌ខៀវ លាយស ពាក់ស្លាកលេខភ្នំពេញ3B-5072 បើកបរដោយភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានបើកពីជើងមកត្បូង លុះមកដល់ចំនុចកើតហេតុ រថយន្តបានរ៉េចង្កូតបុកចូលហាងកាហ្វេសុខណា ជ្រុលទៅបុកម៉ូតូ៤គ្រឿង រទេះលក់លតឆា១ និងបុរសម្នាស់រងរបួសធ្ងន់ រួមនឹងរបួសស្រាល៥ទៅ៦នាក់។ ម៉ូតូរងការខូចខាតនោះមានម៉ាកដូចជា៖ ស្កុបពី ស៊េរី២០១៣ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BP-9467, វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1D-4396, ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1E-0413, ហុងដា សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប1F-9032។ ដោយឡែកម៉ូតូ៤គ្រឿង រទេះលតឆា និងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅរក្សាទុកនៅការិយាល័យកណ្តាលនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំអ្នកបង្កចេញមុខមកធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
By: BAYON
Subscribe to:
Post Comments (Atom)





No comments:
Post a Comment