Pages

Subscribe:

Ads 468x60px

Wednesday, 3 April 2013

ថ្នាំ​ញៀន​យ៉ាម៉ា ចំនួន​២០០​គ្រាប់ និង​ម្ចាស់​ត្រូវ​នគរបាល​ស្រុក​ភ្នំព្រឹក​ឃាត់​ខ្លួន


ថ្នាំ​ញៀន​យ៉ាម៉ា ចំនួន​២០០​គ្រាប់ និង​ម្ចាស់​ត្រូវ​នគរបាល​ស្រុក​ភ្នំព្រឹក​ឃាត់​ខ្លួន

ខេត្ដ​បាត់ដំបង ៖ ជន​សង្ស័យ​ឈ្មោះ ឈុន ទ្រី ភេទប្រុស អាយុ ២៦ឆ្នាំ រស់​នៅ​ភូមិអូរ ឃុំ​ពេជ្រចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ត្រូវ​បាន​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ឃាត់​ខ្លួន​ពី​បទ​លក់​ចែកចាយ​គ្រឿងញៀន ។

លោក​វរសេនីយ៍​ត្រី សុង សុភ័ក្រ្ត អធិការ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ការណែ​នាំ​ជា​រឿយៗ ពី​លោក​ឧត្តមសេនីយ៍​ត្រី ស ថេត ស្នងការ​នគរបាល​ខេត្ត ឲ្យ​ខិតខំ​បង្ការ និង​បង្រ្កាប​បទ​ល្មើស​ដែល​កើត​មាន​ឡើង ដើម្បី​អនុវត្ត​គោល​នយោបាយភូមិ-ឃុំ​មាន​សុវត្ថិភាព ក្នុង​នោះ​មាន​បទ​ល្មើស​គ្រឿង​ញៀន​ផងដែរ ។ នៅ​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០១៣ វេលា​ម៉ោង​១៧​គត់ នៅ​ចំណុច​ចំការ​ស្វាយ ភូមិ​កណ្តាល ឃុំ​អូររំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក បាន​ធ្វើ​ការ​បង្រ្កាប​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ខាង​លើ និង​ដក​ហូត​បាន​ថ្នាំញៀន​យ៉ាម៉ា​បាន​ចំនួន​២០០​គ្រាប់ បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត។

តាម​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​បាន​ឲ្យ​ដឹង​ថា ខ្លួន​ធ្លាប់​លក់-ទិញ​ថ្នាំញៀន​យ៉ាម៉ា​ចំនួន ៥ដង​រួច​មក​ហើយ ខ្លួន​បាន​ទិញ​ថ្នាំញៀន​ពី​មនុស្ស​ម្នាក់​ដែល​តែង​តែ​ណាត់​ជួបគ្នា​នៅ​ភូមិភ្នំតូច ឃុំ​ពេជ្រចិន្តា ស្រុក​ភ្នំព្រឹក ។ ការ​ទិញ-លក់​ជា​បន្តបន្ទាប់ រហូត​ដល់​ល្ងាច​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ ខ្លួន​បាន​លក់​ថ្នាំញៀន​នេះ​ឲ្យ​មនុស្ស​មិន​ស្គាល់​ម្នាក់ នៅ​ពេល​ខ្លួន​កំពុង​តែ​លក់​ស្រាប់​តែ​សមត្ថកិច្ច​នគរបាល​មក​ដល់​ឃាត់​ខ្លួន ហើយ​ធ្វើ​ការ​ឆែកឆេរ និង​ដក​ហូត​យក​ថ្នាំញៀន​យ៉ាម៉ា​របស់​ខ្លួន​ចំនួន​២កូន​ថង់ ស្មើ​នឹង​២០០​គ្រាប់ ព្រម​ទាំង​នាំ​ខ្លួន​មក​អធិការ​ដ្ឋាន​នគរបាល​ស្រុក រួច​បញ្ជូន​មក​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​តែម្តង ។

ករណី​ខាង​លើនេះ ជន​ជាប់​សង្ស័យ និង​វត្ថុតាង​ថ្នាំ​យ៉ាម៉ា​ចំនួន ២០០​គ្រាប់ សមត្ថកិច្ច​យើង​បាន​រៀបចំ​សំណុំ​រឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​ហើយ ៕

BY: GCNP

No comments:

Post a Comment