Showing posts with label សន្តិសុខ. Show all posts
Showing posts with label សន្តិសុខ. Show all posts
Wednesday, 10 April 2013
ករណីប្លន់បានប្រាក់មួយពាន់ដុល្លាគេចខ្លួន ដោយសុវត្ថិភាព
ករណីប្លន់បានប្រាក់មួយពាន់ដុល្លាគេចខ្លួន ដោយសុវត្ថិភាព
ភ្នំពេញ៖ ករណីប្លន់ប្រដាប់អាវុធបានប្រាក់មួយពាន់ដុល្លា ពីបុគ្គលិកនៅហាង ពេជ្រ អ៊ីនធឺណេតម្នាក់ ហើយក្រុមចោរ គេចខ្លួនដោយសុវត្ថិភាពនោះ បានកើតឡើងនៅវេលាម៉ោង ១និង០៥នាទី យប់ឈានចូលថ្ងៃទី៨ខែមេសាឆ្នាំ២០១៣ ស្ថិតនៅផ្ទះលេខ ១០៥ ផ្លូវ១៣ សង្កាត់ផ្សារកណ្តាល ១ខណ្ឌដូនពេញ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានអោយដឹងថា ក្រុមចោរប្លន់មានគ្នាពីរនាក់ ជិះម៉ូតូម៉ាក ឌ្រីមសង់ បានធ្វើសកម្មភាពដោយចូលស្រែកអោយបុគ្គលិកហាងនោះយកលុយចេញអោយខ្លួន និងស្រែកគម្រាមបាញ់ គ្រោយពីបានប្រាក់មួយពាន់ដុល្លាពួកគេក៏ជិះម៉ូតូចេញក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវលេខ១៣ សង្កាត់ផ្សារកណ្តាល១ចេញបាត់ទៅ។ ក្រោយពេលកើតហេតុភ្លាមៗបុគ្គលិក និងសមត្ថកិច្ចនគរបាលបានធ្វើការឆែកឆេរនូវកាម៉ារាសុវត្ថិភាព តែមានបញ្ហាជាប់លេខគូដ ត្រូវរង់ចាំម្ចាស់ហាងមកឆែក ចំពោះបុគ្គលិកហាងដែលរងគ្រោះឈ្មោះ សីហា អាយុជាង២០ឆ្នាំត្រូវសមត្ថកិច្ចហៅទៅធ្វើការសាកសួរបន្ថែម៕
By:GCNP
បាញ់ស្លាប់២នាក់និងរបួសម្នាក់សង្ស័យ ជារឿងគំនុំ
បាញ់ស្លាប់២នាក់និងរបួសម្នាក់សង្ស័យ ជារឿងគំនុំ
ភ្នំពេញ៖ ស្ដ្រីវ័យជាង២០ឆ្នាំ និងក្មួយប្រុស របស់ខ្លួនម្នាក់ បានស្លាប់ ហើយស្ដ្រីជាបងប្អូន និងគ្នាម្នាក់ទៀត បានរងរបួស នៅក្នុងករណី បាញ់ប្រហារ ដែលមានការគ្រោងទុកមួយ នៅក្នុងបុរីញូវថោន ដែលមានទីតាំងនៅក្នុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅល្ងាចម៉ោង១៧និង៣៥នាទីថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៣ នេះ ។
ស្ដ្រី និងក្មេងប្រុស ដែលស្លាប់បាត់បង់ជីវិត នៅក្នុងអំពើបាញ់ប្រហារ ខាងលើ ត្រូវបាន គេស្គាល់ឈ្មោះទិត ធារ៉ា ភេទស្រី អាយុ ២៦ឆ្នាំ ជាបុគ្គលិក ធនាគារកាណាឌីយ៉ា មានទីលំនៅ ផ្ទះចំណុចកើតហេតុខាងលើ និងក្មួយ ប្រុសម្នាក់ទៀត ត្រូវបានគេស្គាល់ឈ្មោះ យុទ្ធ ធារ៉ា អាយុជាង ១ខួប។ ដោយឡែកស្ដ្រី ដែលរងរបួស ត្រូវជា បងប្អូនដែរនោះ ឈ្មោះ ទិត សុម៉ាឡែន អាយុ ៣៥ឆ្នាំ អតីតតារាចម្រៀងមិនសូវល្បីឈ្មោះមួយរូបផងដែរ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ដ្រីរងគ្រោះ ដែលធ្វើដំណើរពីកន្លែង ធ្វើការមកផ្ទះ ដោយ រថយន្ដក្រុមហ៊ុនជូនមកនោះ ពេលមកដល់មុខផ្ទះ បានចុះពីរថយន្ដ ដើរសំដៅចូលទៅ ក្នុងផ្ទះ ស្រាប់តែមានមនុស្សម្នាក់ ដែលឈរ ចាំនៅក្បែរនោះ បានដើរសំដៅទៅ រួចហើយ ដកកាំភ្លើង បាញ់ ប្រហារអស់ជាច្រើនគ្រាប់ ធ្វើឱ្យជនរងគ្រោះម្តាយមីង និងក្មួយ ត្រូវគ្រាប់កាំភ្លើង ហើយខ្មាន់កាំភ្លើង ក៏បានរត់គេចខ្លួនបាត់ទៅ។
តាមការសន្និដ្ឋាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា ករណីបាញ់ប្រហារខាងលើនេះ ជារឿងគំនុំ ឬជាឃាតករ ស៊ីឈ្នួលបាញ់សម្លាប់ ច្រើនជាងករណីប្លន់ ព្រោះក្រោយបាញ់ប្រហារ ហើយ ជនសង្ស័យ មិនបានយកទ្រព្យ សម្បត្ដិ របស់ជនរងគ្រោះនោះទេ។ ប្រភពបង្ហើបពីសមត្ថកិច្ច ក៏បានឲ្យដឹងផងដែរថា ករណីបាញ់សម្លាប់នេះ អាចជាការបាញ់ច្រឡំ ពោលមុខសញ្ញាបាញ់ប្រហាររបស់ជនសង្ស័យ អាចសំដៅលើស្រ្តីជាបង ឈ្មោះ ទិត សុម៉ាឡែន ដែលអតីតជាតារា ចម្រៀង។
By:GCNP
ករណីបង្រ្កាបចោរលួចគាស់ផ្ទះនៅខណ្ឌ សែនសុខ
ករណីបង្រ្កាបចោរលួចគាស់ផ្ទះនៅខណ្ឌ សែនសុខ
ភ្នំពេញ៖នៅវេលាម៉ោង ០៣និង៣០នាទី ឈានចូលថ្ងៃទី ០៩ខែមេសាឆ្នាំ២០១៣ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មាន ករណី លួច(គាស់ផ្ទះ) កើតឡើង ០១លើក ។ជនល្មើស ឈ្មោះ ជុំ សុភ័ក្រ្ត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ជនរងគ្រោះ ឈ្មោះ ផាង អ៊ាងស៊ី ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ផ្ទះលេខ ៥៤ ផ្លូវ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ មុនពេលកើតហេតុ ជនរងគ្រោះ បានឲ្យឈ្មោះ យឹម សុវណ្ណៈ នៅដេកមើលផ្ទះ កើតហេតុ លុះដល់ម៉ោង ប្រហែល ០៣និង៣០នាទី ទាបភ្លឺ ជនរងគ្រោះបានលឺសំឡេង គាស់បន្ទប់ ក៏ភ្ញាក់ឡើងឃើញជនសង្ស័យ កំពុងធ្វើសកម្មភាព រើក្នុងបន្ទប់គ្មាន មនុស្សស្នាក់នៅ ដើម្បីរក ទ្រព្យសម្បត្តិ ជនរងគ្រោះក៏ផ្តល់ព័ត៌មានជូនសមត្ថកិច្ច ចុះទៅដល់ឃាត់ខ្លួនជនសង្ស័យបាន។ ដោយមានចម្លើយ សារភាព របស់ជនសង្ស័យ សមត្ថកិច្ចយើងក៏ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ០៨និង០០នាទី។
By:GCNP
នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភស្ត្រីរងគ្រោះនៅក្នុងផ្ទះបាយ
នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភស្ត្រីរងគ្រោះនៅក្នុងផ្ទះបាយ
ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទ័ណ្ឌធ្ងន់ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលស្រែថ្មី នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ពីបទចាប់ជនរងគ្រោះរំលោភលើផ្ទះបាយ ។
លោកវរសេនីយ៍ត្រី ឌុច ចំរើន ប្រធានស្តីទីការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចយើងចាប់ខ្លួននេះ ឈ្មោះ យី ចាន់ថន ហៅ ឃុន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ លោកវរសេនីយ៍ត្រី បានបន្តទៀតថា តាមការបញ្ជារបស់លោកស្នងការ លោកបានធ្វើប្រតិបត្តិការ សហការជាមួយនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែថ្មី ព័ទ្ធចាប់ជនដែលមាន ឈ្មោះដូចខាងលើ ខណៈពេលកំពុងជិះម៉ូតូគេចខ្លួន ។
ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យបានសារភាពថា មុនឈានដល់ការធ្វើសកម្មភាពវេលោម៉ោង ១៣និង៤៥នាទី ថ្ងែទី៨ ខែមេសា ឆ្នាំ២០១៣ ជនសង្ស័យបានជិះម៉ូតូទៅលេងផ្ទះអ្នកស្គាល់គ្នា ក្បែរផ្ទះជនរងគ្រោះ ។ពេលកំពុងជជែកគ្នាជាមួយមិត្តភក្តិខ្លួន បានចុះមកដី រួចក៏ដើរទៅកាន់ផ្ទះជនរងគ្រោះ ដោយឃើញជនរងគ្រោះ ឈ្មោះ ឃ.ស.រ អាយុ២៨ឆ្នាំ កំពុងអង្គុយរើសគ្រាប់ស្រូវ ពីក្នុងអង្ករនៅផ្ទះបាយតែម្នាក់ ។ ដោយមានសភាពស្ងាត់ ខ្លួនបានចូលពីក្រោយ ហើយចាប់ជនរងគ្រោះរំលោភតែម្តង ក្រោយធ្វើសកម្មភាព ខ្លួនបានដើរមកផ្ទះអ្នកស្គាល់គ្នាហើយ លាម្ចាស់ផ្ទះត្រឡប់ទៅផ្ទះវិញ ពេលកំពុងជិះម៉ូតូត្រូវនគរបាលចាប់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាល កសាងសំណុំរឿង បញ្ជូនទៅសាលដំបូងខេត្ត ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ៕
By:GCNP
នគរបាលឃាត់ខ្លួនជនសង្ស័យពីរនាក់ ពីបទឆក់កាបូបអ្នកទេសចរណ៍
នគរបាលឃាត់ខ្លួនជនសង្ស័យពីរនាក់ ពីបទឆក់កាបូបអ្នកទេសចរណ៍
ខេត្តព្រះសីហនុ៖ ចោរឆក់កាបូបភ្ញៀវទេសចរណ៍ តាមមាត់សមុទ្រពីរនាក់ ត្រូវសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនបានភ្លាមៗ កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ បន្ទាប់ពីពួកវាបានប្រព្រឹត្តបទល្មើសឆក់កាបូបស្ត្រីជនជាតិហ្វាំងឡង់ម្នាក់ កំពុងដើរនៅតាមបណ្តោយផ្លូវឆ្នេរអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យ ទី១.ឈ្មោះ ចន មនោថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅក្រុមទី៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ និងទី២.ឈ្មោះ ជិន រ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅដូចគ្នា មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋានប៊ីចក្លឹប នៅឆ្នេរអូរត្រេះ ។ ជាមួយនៃការចាប់ខ្លួននេះ សមត្ថកិច្ចដកហូតបានម៉ូតូ ម៉ាកវេវឆ្លាម ១គ្រឿង ដែលជាមធ្យោបាយជិះធ្វើសកម្មភាពផងដែរ ។ រីឯឈ្មោះ ចន មនោថៃ ក៏ជាមុខសញ្ញាចាស់ ដែលមានដីកាស្វែងរកចាប់ខ្លួន ពីចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុផងដែរ ដែលត្រូវជាប់ពីបទបង្ករបួសដោយចេតនា ប្រព្រឹត្តនៅភូមិព្រែកប្រស់ឃុំទឹកថ្លា ស្រុកព្រៃនប់ កាលពីកំឡុងឆ្នាំ២០០៧ ។
បច្ចុប្បន្នករណីនេះ សមត្ថកិច្ចនគរបាល កំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕
By:GCNP
ឳពុកមារចិត្តតិរិច្ឆានបបួលក្មួយស្រីទៅ បង់ត្រីដើម្បីចាប់រំលោភ
ឳពុកមារចិត្តតិរិច្ឆានបបួលក្មួយស្រីទៅ បង់ត្រីដើម្បីចាប់រំលោភ
ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៣ វេលាម៉ោង ១៦និង៣០នាទី មានករណីចាប់រំលោភសេពសន្ថវៈមួយកើតឡើងនៅចំណុចខាងលិចភូមិសំបូមាស សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ចំងាយប្រមាណ ៣០០ម៉ែត្រ បង្កដោយជនល្មើសឈ្មោះ ចិន ញឹម ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ បានបបួលជនរងគ្រោះជាក្មួយឈ្មោះ ឈឿន សុភា ភេទស្រី អាយុ ០៨ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ ទៅបង់ត្រី ពេលទៅដល់មាត់ស្រះ ជនល្មើសក៏ធ្វើសកម្មភាពចាប់រំលោភរហូតបានសំរេចតែម្ដង ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានសារភាពថា ពិតជាបានរំលោភលើក្មួយស្រីពិតមែនដោយសារបានឃើញក្មួយស្រីមានសម្រស់ស្រស់ស្អាត ករណីខាងលើនេះកម្លាំងសមត្ថកិច្ចនគរបាល ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី ៕
By:GCNP
Sunday, 7 April 2013
ជនសង្ស័យជាជនជាតិចិន៣៩នាក់ ត្រូវបាននគរបាលចាប់ខ្លួនពីបទចាប់ ជំរិតតាមប្រព័ន្ធ អ៊ីនធឺណិត
ជនសង្ស័យជាជនជាតិចិន៣៩នាក់ ត្រូវបាននគរបាលចាប់ខ្លួនពីបទចាប់ ជំរិតតាមប្រព័ន្ធ អ៊ីនធឺណិត
រាជធានីភ្នំពេញ ៖ ជនជាតិចិនចំនួន ៣៩នាក់ ស្រី ១២នាក់ដែលជាប់ពាក់ពន្ធក្នុងរឿងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត VOIPនៅ ប្រទេសចិន ត្រូវបានកំលាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញបានបើកប្រតិបត្តិការ ចុះបង្ក្រាបកាលពីព្រឹកថ្ងៃទី៥ ខែមេសាឆ្នាំ២០១៣នៅទីតាំងមួយកន្លែងស្ថិតនៅផ្ទះ លេខ១៣៥ ផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
សមត្ថកិច្ច បានឲ្យដឹងថាក្រោយពីសមត្ថកិច្ចជំនាញបើកប្រតិបត្តិការបង្ក្រាបមុខ សញ្ញា ចាប់ជំរិតតាមអ៊ីនធឺណិតនៅតាមបណ្ដាខណ្ឌមួយចំនួនរួចមកនៅព្រឹកថ្ងៃទី៥នេះកំលាំងជំនាញបានបើកប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំង ផ្ទះល្វែងលេខ១៣៥ ផ្លូវលេខ១៩៩ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនជាតិចិនចំនួន ៣៩នាក់ក្នុងនោះមានស្រី១២។
សមត្ថកិច្ចបន្តថាការចាប់ឃាត់ខ្លួនជនសង្ស័យទាំងនេះពាក់ព័ន្ធក្នុងរឿងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត VOIPនៅប្រទេសចិន។ ទោះបីជាយ៉ាងនេះក្តីមិនមានសមត្ថកិច្ចណាបញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យទាំងនោះនៅឡើយទេ។
សូម រម្លឹកថា កន្លងមក ប៉ូលិសបានបើកប្រតិបត្តិការចាប់ជនជាតិចិនជាញឹកញាប់ ពាក់ព័ន្ធនឹងការចាប់ជំរិតឆ្លងដែនតាមប្រព័ន្ធអ៊ីនធឺណិត នៅក្នុងប្រទេសកម្ពុជា៕
By:GCNP
Thursday, 4 April 2013
នគរបាលខេត្តមណ្ឌលគីរីឃាត់ខ្លួនជន សង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន
នគរបាលខេត្តមណ្ឌលគីរីឃាត់ខ្លួនជន សង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន
ខេត្តមណ្ឌលគីរី ៖កាលពីថ្ងៃទី៣ ខែ មេសា ឆ្នាំ ២០១៣ វេលាម៉ោង ៣និង៥០នាទីកំលាំង ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរីដឹកនាំដោយលោកវរៈសេនីយ៍ឯក សូ សុវណ្ណ ស្នងការរងកណ្តាលនគរបាលយុត្តិធម៍ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ន រិទ្ធ ភេទប្រុសអាយុ ៣១ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅ ភូមិ ពូតាង ឃុំ ពូជ្រៃ ស្រុក ពេជ្រាដា ខេត្តមណ្ឌលគីរី ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើបានប្រព្រឹត្តទៅនៅក្នុងភូមិឃុំខាងលើ ជាលទ្ធផលសម្រេចបាននូវវត្ថុតាងជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់តូច ទម្ងន់ ១ហ៊ុន ១លី។
លោកវរៈសេនីយ៍ឯក សូ សុវណ្ណ ស្នងការរងកណ្តាលនគរបាលយុត្តិធម៍ បានបង្ហើបឲ្យដឹងថា ឆ្លងកាត់តាមការស្រាវជ្រាវរបស់នគរបាលជំនាញ និងបណ្តាញរបស់យើងដែលបានរាយការណ៍មកនគរបាលជំនាញទាន់ពេលវេលាទើបយើងចាត់វិធានការនិងធ្វើការឃាត់ខ្លួនតាមនិតិវិធីតែម្តង។ លោកបានបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់ លោក ឧត្តមសេនីយ៍ត្រី ញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្ត និង លោក ឃុត សុភៀង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគីរី។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរីដើម្បីចាត់ការតាមនីតិវិធីច្បាប់។
By: GCNP
នគរបាលខេត្តមណ្ឌលគីរីឃាត់ខ្លួនជន សង្ស័យម្នាក់ ករណីប្រើអំពើហឹង្សាក្នុង គ្រួសារ
នគរបាលខេត្តមណ្ឌលគីរីឃាត់ខ្លួនជន សង្ស័យម្នាក់ ករណីប្រើអំពើហឹង្សាក្នុង គ្រួសារ
ខេត្តមណ្ឌលគីរី៖ កាលពីថ្ងៃទី០៤ខែ មេសា ឆ្នាំ ២០១៣ វេលាម៉ោង ២៤និង០០នាទីកំលាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរីបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ បី ឡត ភេទប្រុសអាយុ ៣៨ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ភូមិ ស្រែហ៊ុយ ឃុំ ស្រែហ៊ុយ ស្រុក កោះញែក ខេត្តមណ្ឌលគីរី តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ប៊ុន សុខជា ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅក្នុងភូមិឃុំជាមួយគ្នា។ ករណីបង្កហឹង្សាដោយចេតនាខាងលើបានបណ្តាលឲ្យឈ្មោះ ប៊ុន សុខជារងរបួសត្រង់ក្បាលចំណុចខាងលើត្រចៀកខាងឆ្វេងទំហំ ៣ស.ម ជំរៅ ១ស.ម ប្រវែង ៨ស.ម។ តាមការបំភ្លឺរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើអំពើហឹង្សាទៅលើជនរងគ្រោះពិតមែន ដោយសារតែខ្លួនស្រវឹងស្រា។
លោកវរៈសេនីយ៍ឯក សូ សុវណ្ណ ស្នងការរងកណ្តាលនគរបាលយុត្តិធម៍ បានបង្ហើបឲ្យដឹងថា ឆ្លងកាត់តាមការស្រាវជ្រាវរបស់នគរបាលជំនាញមូលដ្ឋានឃើញថាជនសង្ស័យ ឈ្មោះ បី ឡត នេះពិតជាបានប្រព្រឹត្តអំពើហឹង្សាមែន ហើយការឃាត់ខ្លួនជនសង្ស័យខាងលើគឺ បានធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់ លោក ឧត្តមសេនីយ៍ត្រី ញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្តមណ្ឌលគីរី។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរីដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
By:GCNP
ចោរឆក់២នាក់ ត្រូវបាននគរបាលក្រុងបាត់ដំបងឃាត់ខ្លួន
ចោរឆក់២នាក់ ត្រូវបាននគរបាលក្រុងបាត់ដំបងឃាត់ខ្លួន
ខេត្ដបាត់ដំបង ៖ ជនសង្ស័យ០២នាក់ ៖ ១.ឈ្មោះ សុះ សីហ្វា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅសង្កាត់ផ្សារដើមគ ខ័ណ្ឌទួលគោក ក្រុងភ្នំពេញ ២. ឈ្មោះ ខេន ភិរម្យ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកំពង់សីមា សង្កាត់វត្តគ ក្រុង-ខេត្តបាត់ដំបង ត្រូវបានកម្លាំងស្នងការដ្ឋាននរគបាលខេត្ត ឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ។ លោកវរសេនីយ៍ឯក ជេត វណ្ណនី ស្នងការរង ប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ បានមានប្រសាសន៍ឲ្យដឹងថា ៖ កាលពីថ្ងៃទី០៣ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង១៦និង១៥នាទី នៅចំណុចមុខសាលារៀនភាសាអង់គ្លេស ខូអ័រ ជិតរង្វង់មូលតាដំបងក្រញូង ក្នុងភូមិដំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង មានករណីចោរឆក់មួយកើតឡើង បង្ករដោយជនល្មើសចំនួន០៣នាក់ មធ្យោបាយដោយម៉ូតូ០១គ្រឿង បានឆក់កាបូបលុយរបស់ឈ្មោះ យ៉ុត ឆវី ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិសុភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ពេលដែលជនរងគ្រោះកំពុងជិះម៉ូតូមានគ្នា០៣នាក់ ។ ក្រោយពីបានទទួលព័ត៌មានថា មានករណីចោរឆក់ភ្លាម លោកបានជូនព័ត៌មាននេះដល់កម្លាំងគ្រប់គោលដៅ ដើម្បីធ្វើសកម្មភាពស្ទាក់បង្រ្កាបភ្លាមៗ ។ មួយសន្ទុះក្រោយមកកម្លាំងនៅចំណុចផ្លូវច្រមុះជ្រូក ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង កម្លាំងនគរបាលយើងបានឃាត់ខ្លួនជនសង្ស័យបាន០២នាក់ស្នងការដ្ឋាន នគរបាលខេត្ត និងជនរងគ្រោះ០៣នាក់ទៅមន្ទីរពេទ្យដោយរងរបួស០៣នាក់ (ធ្ងន់០១នាក់) ។ លោកបានបន្តថា ក្រោយពីជនសង្ស័យឆក់បានកាបូបលុយជិះម៉ូតូយ៉ាងលឿនទៅមុខ ជនរងគ្រោះបានស្រែកឲ្យគេជួយ រួចហើយជិះដេញតាមជនសង្ស័យតែម្តង មកដល់ចំណុចផ្លូវច្រមុះជ្រូកខាងលើ ម៉ូតូរបស់ជនរងគ្រោះនិងម៉ូតូជនសង្ស័យបានប៉ះគ្នាដួលតែម្តង ជនសង្ស័យ(របួសស្រាល) និងជនរងគ្រោះសុទ្ធជាស្រ្តី(របួសធ្ងន់០១នាក់) នៅជុំវិញកន្លែងកើតហេតុ គេមិនដឹងថា ជាករណីចោឆក់កាបូបទេ គឺគេដឹងថាគ្រោះថ្នាក់ចរាចរណ៍ មានតែសមត្ថកិច្ច ជនរងគ្រោះ និងជនសង្ស័យប៉ុណ្ណោះដែលដឹងថា នេះគឺជាករណីចោរឆក់កាបូបលុយតាមដងផ្លូវ ។ តាមចម្លើយជនសង្ស័យទាំង០២នាក់បានសារភាពថា ៖ ពួកខ្លួននាំគ្នាជិះម៉ូតូ ០១គ្រឿង តាមដងផ្លូវក្នុងក្រុងបាត់ដំបង មកដល់ចំណុចខាងជើងតាដំបងក្រញូង ឃើញស្រ្តី០៣នាក់ជិះម៉ូតូ០១គ្រឿងតាមផ្លូវស្របទិសគ្នាមានកាបូបស្ពាយដាក់លុយ០១ ខ្លួនបានឆក់យកតែម្តង ហើយជិះម៉ូតូគេចខ្លួន ប៉ុន្តែជិះបានបន្តិចជួបនឹងកម្លាំងប៉ូលីសមកពីខាងមុខ ខ្លួនបានជិះម៉ូតូបំរុងនិងគេចប៉ូលីស ស្រាប់តែប៉ះនិងម៉ូតូស្រ្តីនោះដួលទាំងអស់គ្នា ហើយស្រ្តីនោះបានមកទាញយកកាបូបពីខ្លួនទៅវិញ ហើយសមត្ថកិច្ចនគរបាលក៏បាននាំខ្លួន ពួកខ្លួនមកស្នងការដ្ឋាននគរបាលខេត្តតែម្តង ។ ករណីខាងលើនេះ ជនសង្ស័យ សមត្ថកិច្ចបានរៀបចំសំណុំរឿងទៅសាលាដំបូងខេត្តហើយ ៕
By: GCNP
Wednesday, 3 April 2013
ឆក់មិនបានសំរេចត្រូវប្រជាពលរដ្ឋចាប់ ប្រគល់អោយសមត្ថកិច្ចនគរបាល
ឆក់មិនបានសំរេចត្រូវប្រជាពលរដ្ឋចាប់ ប្រគល់អោយសមត្ថកិច្ចនគរបាល
ភ្នំពេញ៖ មានស្រ្តីវ័យក្មេងម្នាក់ត្រូវជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូប តែមិនបានសំរេចត្រូវប្រជាពលរដ្ឋនៅទីនោះធ្វើការដេញប្រផាប់ចាប់ប្រភីង ប្រគល់អោយសមត្ថកិច្ចខណ្ឌទួលគោក។ជនសង្ស័យមានឈ្មោះ សឿន វណ្ណៈ ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅ ស្នាក់នៅផ្ទះជួល ក្រុម៦ ភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាសិស្សថ្នាក់ទី៤នៅសាលាស្ទឹងមានជ័យ ប្រកបរបរដើរើសអេតចាយ ចំណែកឯជនរងគ្រោះឈ្មោះ អេង ចន្ធីនាថ ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលគ្នានលេខ សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង១០នាទីយប់ថ្ងៃទី៣ខែមេសាឆ្នាំ២០១៣ ស្ថិតនៅត្រង់ចំណុចផ្លូវ២១៨កែងផ្លូវ២៦១ សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីស្រ្តីរងគ្រោះបានអោយដឹងថាៈ មុនពេលកើតហេតុរូបនាង(ស្រ្តីរងគ្រោះ)ដើរចេញពីផ្ទះបានប្រមាណ៣០ម៉ែត្រដើម្បីទៅរកទិញអីវ៉ាន់នៅជិតនោះ ហើយពេលមកដល់ផ្លូវចំណុចផ្លូវ២១៨កែងផ្លូវ២៦១ ស្រាប់តែមានក្មេងជាជនសង្ស័យដើរពីក្រោយ និងបានធ្វើសកម្មភាពឆក់កាបូបនាងរួចរត់ទៅក្រោយវិញ ភា្លមៗនោះរូបនាង(ស្រ្តីរងគ្រោះ)បានស្រែកឆោឡោឡើងធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះ ហើយពួកគាត់ក៏ដេញចាប់បានប្រគល់អោយសមត្ថកិច្ចនគរបាលភ្លាមៗ ចំពោះសម្ភារៈជនសង្ស័យឆក់មាន ទូរស័ព្ទណូគារ ចិន១គ្រឿង ទូរស័ព្ទអាយហ្វូន ១គ្រឿង និងកាបូបដៃដែលមានប្រាក់២៩០ដុល្លារ ត្រូវបានសមត្ថកិច្ចប្រគល់អោយជនរងគ្រោះវិញ ចំណែកឯជនសង្ស័យត្រូវបានឃុំខ្លួនដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់។
By: GCNP
ចោរប្រុសស្រីលួចក្របីទាំងក្រោល ត្រូវសមត្ថកិច្ចនាំខ្លួនទៅតុលាការ
ចោរប្រុសស្រីលួចក្របីទាំងក្រោល ត្រូវសមត្ថកិច្ចនាំខ្លួនទៅតុលាការ
ខេត្តកំពង់ធំ៖ ចោរលួចពីរនាក់ប្តីប្រពន្ឋ ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលស្រុកស្ទោងឃាត់ខ្លួនបន្ទាប់ពីធ្វើ សកម្មភាពលួចក្របីទាំងក្រោលកាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៣ នៅចំណុចពីភូមិឡា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។ការជ្រើសរើសមុខរបរក្តៅក្រហាយ បង្កអន្តរាយណ៏ដល់អ្នកដ៍ទៃ ប៉ុន្តែត្រូវអស់លក្ខ័ណដោយសារ តែអាជីពធ្វើចោរនេះ ត្រូវបានសមត្ថកិច្ចក្របួចទាំងប្រុសទាំងស្រី ព្រមទាំងដកហូតវត្ថុតាងមានក្របី ៤ក្បាល ។
ទាក់ទងហេតុការណ៍នេះនគរបាលស្រុកស្ទោងបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៣ ឈានចូលថ្ងៃទី១ខែមេសា ទំនងជា ចោរទាំងពីរនាក់ប្តីប្រពន្ឋនេះ គ្មានលុយចូលឆ្នាំ ទើបបានជាបែកគំនិត នាំគ្នាដើរកាត់វាលរាប់សិបគីឡូម៉ែត្រ ពីស្រុកកំពង់ស្វាយ ទៅដល់ស្រុកស្ទោង មកលួចក្របី៤ក្បាល នៅក្រោមផ្ទះអ្នកភូមិ ព្រមទាំងដឹកចេញទាំងកណ្តាលយប់ និងយកទៅលាក់ទុកនៅផ្ទះរបស់ខ្លួន ស្ថិតនៅ ក្នុងភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានចម្ងាយពីស្រុកស្ទោង ប្រមាណ៤០គីឡូម៉ែត្រ។ នគរបាលបានបន្តថា ម្ចាស់ក្របីទាំង៤ក្បាល ឈ្មោះ មុត មល់ ភេទ ប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ។ ក្រោយពីកើតហេតុ ម្ចាស់បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីតាមរកក្របីចំនួន ៤ក្បាលរបស់ខ្លួន ។
ពាក់ព័ន្ធករណីនេះ លោកវរៈសេនីយ៍ត្រី យ៉ង សំ អធិការដ្ឋាននគរបាលស្រុកស្ទោង បានឲ្យដឹងថា ក្រោយពីទទួលបាន ពាក្យបណ្តឹង និងទទួលបានការណែនាំ បន្ថែមពីលោក ឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងលោក កែ ខាន់ណារា ស្នងការរង ទទួលបន្ទុកការងារព្រហ្មទណ្ទ ឲ្យសហការជាមួយ នឹងកំលាំងអធិការស្រុកកំពង់ស្វាយ បានធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ទើបឈានដល់ការឃាត់ខ្លួនជនទាំងពីរនាក់ប្តីប្រពន្ឋ ។តាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៣ ជនសង្ស័យឈ្មោះ អុំ ណូ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជាប្តី និងស្រ្តីម្នាក់ឈ្មោះ ឡេង ភក្តី ភេទ ស្រី អាយុ ២៨ឆ្នាំ ជាប្រពន្ឋ ព្រមទាំងវត្ថុតាង ក្របីបាន ៤ក្បាល ដែលជនសង្ស័យនាំយកទៅលាក់នៅក្នុងបរិវេណដីរបស់ខ្លួន នៅភូមិមានជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។លោក អធិការបានបន្តថា ក្រោយពីបានរកឃើញទាំងវត្ថុតាង និងមុខសញ្ញា ជនសង្ស័យ ទាំងពីរនាក់ ប្តីប្រពន្ឋ ក៏បានដឹកក្របីតាមរថយន្តមកកន្លែងអធិការស្រុកស្ទោង ដើម្បីឲ្យម្ចាស់ក្របី រកសាក្សី និងមានការ បញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ដើម្បីសុំក្របីត្រឡប់ទៅគ្រប់គ្រងវិញ ។ ចំណែកជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ឋត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅឡើងតុលាការអមសាលាដំបូងខេត្តកំពង់ធំនៅថ្ងៃទី០២ មេសា ដោយឡែកអ្នកពាក់ព័ន្ធ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ បន្ថែមទៀត ៕
By: GCNP
តូចចិត្តខ្លួនក្រ រត់ទៅចងកសម្លាប់ខ្លួន នៅស្រុកភ្នំក្រវាញ
តូចចិត្តខ្លួនក្រ រត់ទៅចងកសម្លាប់ខ្លួន នៅស្រុកភ្នំក្រវាញ
ខេត្តពោធិសាត់៖ បុរសម្នាក់តូចចិត្ត និងវាសនាខ្លួន រស់នៅក្នុងភាពត្រដាបត្រដួស មិនខំប្រឹងប្រែងរកស៊ី ដើម្បីឲ្យជីវភាពធូរធារដូចគេឯងនោះទេ បែរជារត់ទៅចងកសម្លាប់ខ្លួន នៅលើដើមស្វាយ ធ្វើឲ្យប្រពន្ធ កូន ឆោឡោទាំងយប់ ។ ហេតុការណ៍នេះកើតឡើងនៅចំណុចខាងត្បូងផ្ទះចម្ងាយ ១៧ម៉ែត្រ កាលពីវេលាម៉ោង ៥និង១០នាទីព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ។
តាមប្រភពព័ត៌មានពីបងស្រី អ៊ឺម ណាត់ អាយុ៤៧ឆ្នាំ រស់នៅជិតនោះ បានប្រាប់ថាគាត់ ភ្ញាក់ពីដំណេកចុះពីលើផ្ទះ ប្រទះឃើញភ្លើងកែវឆ្លុះភ្ជួរជាប់ និងដើមស្វាយ ស្មានថាជាភ្លើងចោរបំរុងចូលលួចអ្វីមួយ នៅក្នុងភូមិនេះ ឃើញដូចនេះបងស្រី អ៊ឺម ណាត់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៍រត់ទៅហៅឈ្មោះ កោះ លាង ភេទស្រី អាយុ៤៧ឆ្នាំ ដែលជាប្រពន្ធ នៃសពឲ្យជួយមើល ហើយនាំគ្នាដើរសំដៅទៅដើមស្វាយ ដែលមានភ្លើងនោះ ស្រាប់តែឃើញប្តីរបស់បងស្រី កោះ លាង ចងកនិងក្រម៉ា ជាប់និងដើមស្វាយស្លាប់បាត់បង់ជីវិត ។
ប្រភពពត៌មានទទួលបានពីសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ សារឿង ភេទប្រុស អាយុ៧១ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ បានមកស្នាក់នៅបណ្តោះអាសន្ន ប្រកបមុខរបរ រកស៊ីនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ។ ប្រភពដដែល បន្តទៀតថា តាមការបំភ្លឺរបស់ប្រពន្ធ នៃសពឈ្មោះ កោះ លាង បាននិយាយថាប្តីរបស់គាត់ឈ្មោះ គង់ សារឿង បានពោលពាក្យពិបាកក្នុងចិត្ត ដោយសារខ្លួនក្រ គ្មានទ្រព្យសម្បត្តិ និងគេហើយចង់តែរត់ទៅចងកសម្លាប់ខ្លួន ប៉ុន្មានថ្ងៃមុនមកហើយ ទើបតែថ្ងៃនេះគាត់មិននឹកស្មានថា ប្តីរបស់គាត់សម្រេចិត្តយកក្រម៉ាចងកសម្លាប់ខ្លួន ជាប់និងដើមស្វាយដូចនេះសោះ ។
សមត្ថកិច្ចនគរបាលបន្តថា សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕
By: GCNP
Tuesday, 2 April 2013
ករណីក្មេងលង់ទឹកស្លាប់០៣នាក់នៅចំណុចមាត់ព្រែកខាងក្រោយវត្តនាងកុក
ករណីក្មេងលង់ទឹកស្លាប់០៣នាក់នៅចំណុចមាត់ព្រែកខាងក្រោយវត្តនាងកុក
ខេត្តកោះកុង៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ មានករណីក្មេងលង់ទឹកស្លាប់០៣នាក់នៅចំណុចមាត់ព្រែកខាងក្រោយវត្តនាងកុក ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង ។ ជនរងគ្រោះទី១/ឈ្មោះ លី នីវស្សា ភេទប្រុស អាយុ៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ៣ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ទី២/ឈ្មោះ នន់ ភីណែត ភេទស្រី អាយុ១០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិប៉ាក់ខ្លង និងទី៣/ឈ្មោះពិន ប៉ងសុម៉ាលី ភេទស្រីអាយុ១០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ប៉ាក់ខ្លង ករណីក្មេង លង់ទឹកស្លាប់នេះមកពីឪពុក-ម្តាយ កំពង់រវល់ធ្វើការសែនផ្នូរ (ឆេងម៉េង) នៅក្នុងវត្តជិតមាត់ព្រែក ពេលឪពុក-ម្តាយ កំពង់រវល់ ក្មេងៗទាំង៣នាក់ចុះលេងទឹក ទើបបណ្តាលអោយលង់ទឹកស្លាប់តែម្តង ។ ករណីនេះឪពុក-ម្តាយ ក្មេងទាំង៣នាក់ បានរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
By: GCNP
ស្រវឹងធ្លាក់ភ្នែកបើកម៉ូតូលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តតាក់ស៊ីម៉ែត ពីក្រោយ
ស្រវឹងធ្លាក់ភ្នែកបើកម៉ូតូលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តតាក់ស៊ីម៉ែត ពីក្រោយ
រាជធានីភ្នំពេញ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយម៉ូតូសង់កូរ៉េ សេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរ ដោយយុវជនប្រមឹក ៣នាក់ បើកក្នុងទិសដៅស្របគ្នាពីលិច ទៅកើត តាមបណ្តោយផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខាងត្បូងវិមានឯករាជ្យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញអ្នកបើករថយន្ត តាក់ស៊ីម៉ែត្រ របស់ក្រុមហ៊ុន គ្លូប៊ល វ័យជាង៣០ឆ្នាំ និងមានភ្ញៀវផងដែរ ពេលបើកមកដល់ចំណុចកើតហេតុខាងលើ ត្រូវបានម៉ូតូសង់កូរ៉េ សេ១០០ បុកចំពីខាងក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តរបើកកាងខាងក្រោយ រឺឯម៉ូតូរងការខូចខាតផ្នែកខាងមុខផងដែរ ។ សាក្សីដដែល បានបន្តទៀតថា បន្ទាប់ពីភាគីបង្ករ (សេ១០០) បុករថយន្តពីខាងក្រោយហើយ ម្ចាស់រថយន្តបានបើករត់ រហូតដល់ផ្លូវលេខ២១៤ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុភាគីបង្ករ (មានគ្នា ៣នាក់) បាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយរថយន្ត ក្នុងសភាពស្រវឹងស្រាជោកជាំ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចនគរបាលសង្កាត់បឹងព្រលឹត ចេញជួយធ្វើអន្តរាគមន៍ និងចាប់ឃាត់រថយន្តបានសម្រេច ហើយធ្វើការចរចារដោះស្រាយជាសំណង់ សង់ទៅភាគីម៉ូតូសង់កូរ៉េ សេ១០០ ក្នុងតំលៃជាប្រាក់ ២០ដុល្លារ ជាការស្រេច ៕
By: GCNP
នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភក្មួយស្រីខ្លួនឯង អាយុ១១ឆ្នាំ
នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភក្មួយស្រីខ្លួនឯង អាយុ១១ឆ្នាំ
ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាល នៃការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញ នៃអធិការនគរបាលក្រុង បានធ្វើការឃាត់ខ្លួនជនអគតិម្នាក់ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ ពីបទចាប់រំលោភក្មួយស្រីរបស់ខ្លួន ខណៈពេលក្មួយនោះដេកក្នុងមុង ជាមួយប្រពន្ធរបស់ខ្លួន ។
លោកវរសេនីយ៍ត្រី ឌុច ចំរើន ប្រធានស្តីទីការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យដែលនគរបាលយើងចាប់ខ្លួននោះ ឈ្មោះ នី អឿន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានធ្វើសកម្មភាពរំលោភក្មួយស្រីរបស់ខ្លួន អាយុ១១ឆ្នាំ លើផ្ទះរបស់ឪពុកមា កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ។ លោកបន្តទៀតថា តាមចម្លើយសារភាពរបស់ជនអគតិនេះ បានឆ្លើយថា ដើមហេតុដែលខ្លួនរំលោភក្មួយស្រីនោះ គឺដោយសារខ្លួនស្រវឹងស្រា ការកូនបងប្អូន ឈ្មោះ ឌឿន ណាត នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ដោយយប់នោះថ្លង់ធុងបាស ខ្លួនបាននាំប្រពន្ធទៅស្នាក់នៅ ផ្ទះបងប្អូនម្នាក់ទៀត ជាឪពុកមា ឈ្មោះ ប៉ាត ហឿន នៅភូមិនោះដែរ ។ ពេលមកដល់ផ្ទះឪពុកមា ខ្លួនបានចងមុងឲ្យប្រពន្ធសម្រាក តែខ្លួនទៅបន្តផឹកស៊ីនៅផ្ទះការទៀត ពេលផឹកចប់ក៏ឡើងមកដេក ឃើញក្មួយស្រីកំពុងដេកក្បែរប្រពន្ធខ្លួន ក៏ដេកក្រៅមុង ។ ដេកមួយស្របក់ ក៏កើតគំនិតពាលានេះឡើង ដោយចាប់ក្មួយ ឈ្មោះ ប៉ ស រំលោភតែម្តង ពេលនោះប្រពន្ធ ឮក្មួយយំក៏បើកភ្លើងឃើញប្តីប្រព្រឹត្តអំពើពាលាដូច្នេះ ក៏ទះកំភ្លៀងប្តីមួយដៃ ស្រែកឆោឡោទាំងយប់ និងប្តឹងសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
លោកនាយការិយាល័យបន្ថែមទៀតថា តាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាល លោកបានទទួលជនសង្ស័យពីព្រឹកថ្ងៃ២៨ ខែមីនា ឆ្នាំ២០១៣ និងដឹកនាំកម្លាំងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង តាមនិតិវិធី នារសៀលថ្ងៃដដែល ៕
By: GCNP
Saturday, 30 March 2013
គណបក្សសង្រ្គោះជាតិអំពាវនាវឲ្យរដ្ឋាភិបាលវែកមុខឃាតករបោកគ្រាប់បែកកាលពី១៦ឆ្នាំមុន
គណបក្សសង្រ្គោះជាតិអំពាវនាវឲ្យរដ្ឋាភិបាលវែកមុខឃាតករបោកគ្រាប់បែកកាលពី១៦ឆ្នាំមុន
ប្រភព៖ RFI
ដោយ គី សុខលីម
គណបក្សសង្រ្គោះជាតិដែលកើតចេញពីគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ីបានអំពាវនាវកាលពីព្រឹកមិញ ឲ្យរដ្ឋាភិបាលវែកមុខឃាតករបោកគ្រាប់បែកកាលពី១៦ឆ្នាំមុន នៅក្បែរអតីតអគាររដ្ឋសភាចាស់ ដែលកាលណោះបានសម្លាប់មនុស្សជាង ១០នាក់ និងបង្កអោយរបួសជាង១០០នាក់។ ក្រសួងមហាផ្ទៃបានស្វាគមន៍ការអំពាវនាវរបស់គណបក្សប្រឆាំងដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលមិនទាន់បានបិទបញ្ចប់សំណុំរឿងនេះនៅឡើយទេ៕
ប្រភព៖ RFI
ដោយ គី សុខលីម
គណបក្សសង្រ្គោះជាតិដែលកើតចេញពីគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ីបានអំពាវនាវកាលពីព្រឹកមិញ ឲ្យរដ្ឋាភិបាលវែកមុខឃាតករបោកគ្រាប់បែកកាលពី១៦ឆ្នាំមុន នៅក្បែរអតីតអគាររដ្ឋសភាចាស់ ដែលកាលណោះបានសម្លាប់មនុស្សជាង ១០នាក់ និងបង្កអោយរបួសជាង១០០នាក់។ ក្រសួងមហាផ្ទៃបានស្វាគមន៍ការអំពាវនាវរបស់គណបក្សប្រឆាំងដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលមិនទាន់បានបិទបញ្ចប់សំណុំរឿងនេះនៅឡើយទេ៕
គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៣ បណ្តាលឲ្យមានមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ ០៧នាក់
គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៣ បណ្តាលឲ្យមានមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ ០៧នាក់
ប្រភព៖ GCNP
រាជធានីភ្នំពេញ៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ០៧លើក (យប់ ០៣លើក), បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ (ប្រុស), របួសធ្ងន់ ០៤នាក់ (ប្រុស) និងរបួសស្រាស ០៣ នាក់ (ស្រី០២នាក់), នេះបើតាមការឲ្យដឹងពីនាយកដ្ឋានសណ្ឋាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៧លើក បានបង្កឲ្យខូចខាតយានយន្តសរុប ០៧គ្រឿង ក្នុងនោះម៉ូតូ ០៥គ្រឿង, រថយន្តធុនតូច ០១គ្រឿង, យាន្តផ្សេងៗ ០១គ្រឿងនិង ថ្មើរជើង ម្នាក់។ ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៣លើក , ស្រវឹង ០១លើក,មិនប្រកាន់ស្តាំ ០១ លើក និង ប្រជែងគ្រោះថ្នាក់ ០១និងកត្តាផ្សេងៗ ០១លើក ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ០៣ នាក់ (យប់ ០២នាក់)។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣នេះ មានចំនួន ៨៣គ្រឿង គឺ រថយន្តទេសចរណ៍ ១១គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៣០គ្រឿងនិង រថយន្តដឹកទំនិញធុនធំ ៣២គ្រឿង។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ០៣គ្រឿង, នៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៤៦គ្រឿង និង នៅនាយកដ្ឋានសណ្តាប់ធ្នាប់ ៣៤គ្រៀង៕
ប្រភព៖ GCNP
រាជធានីភ្នំពេញ៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ០៧លើក (យប់ ០៣លើក), បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ (ប្រុស), របួសធ្ងន់ ០៤នាក់ (ប្រុស) និងរបួសស្រាស ០៣ នាក់ (ស្រី០២នាក់), នេះបើតាមការឲ្យដឹងពីនាយកដ្ឋានសណ្ឋាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៧លើក បានបង្កឲ្យខូចខាតយានយន្តសរុប ០៧គ្រឿង ក្នុងនោះម៉ូតូ ០៥គ្រឿង, រថយន្តធុនតូច ០១គ្រឿង, យាន្តផ្សេងៗ ០១គ្រឿងនិង ថ្មើរជើង ម្នាក់។ ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៣លើក , ស្រវឹង ០១លើក,មិនប្រកាន់ស្តាំ ០១ លើក និង ប្រជែងគ្រោះថ្នាក់ ០១និងកត្តាផ្សេងៗ ០១លើក ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ០៣ នាក់ (យប់ ០២នាក់)។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣នេះ មានចំនួន ៨៣គ្រឿង គឺ រថយន្តទេសចរណ៍ ១១គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៣០គ្រឿងនិង រថយន្តដឹកទំនិញធុនធំ ៣២គ្រឿង។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ០៣គ្រឿង, នៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៤៦គ្រឿង និង នៅនាយកដ្ឋានសណ្តាប់ធ្នាប់ ៣៤គ្រៀង៕
Sunday, 22 January 2012
ថ្ងៃសែនចូលឆ្នាំចិន-វៀតណាម ដុតធូបទានសែនហើយចាក់សោចោល រាលឆេះផ្ទះ នៅខណ្ឌឫស្សីកែវ
ភ្នំពេញ: ផ្ទះថតរូប តែងសំអាងមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះ ខូចខាត ទ្រព្យសម្បត្តិមួយចំនួន ព្រោះតែដុតធូបហើយចាក់សោរចោល កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទិ២២ ខែមករា ឆ្នាំ២០១២ នៅចំណុចបុរីពិភពថ្មីទួលគោក ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
លោក ហ៊ុយ ហ៊ាន មេប៉ុស្តិ៍សង្កាត់ទួលសង្កែបានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើឈ្មោះ ម៉េង សុខលី អាយុ៣៣ឆ្នាំ មានបើកថតរូប ស្ទីឌីយ៉ូ តែសំអាង ។ មូលហេតុដែលឆេះនេះគឺបណ្តាលមកពីដុតធូបទាន សែនកុងម៉ា ហើយម្ចាស់ផ្ទះចាក់សោចោល ក៏រាលឆេះ ខូចខាត រាន កុងម៉ា មួយ ទូសំអាងទាំស្រុង និងឆេះរោលជញ្ជាំងផ្ទះ តែមិនរាលដល់ផ្ទះអ្នជិតខាងទេ ដោយមានអន្តរាគមន៍រថយន្តពន្លត់អគ្គភ័យបានទាន់ពេលចំនួន២គ្រឿង ធ្វើការបាញពន្លត់អស់ មួយគ្រឿង ។
គួរបញ្ជាក់ថានៅព្រឹកថ្ង សែនចូលឆ្នាំចិន-វៀតណាម នេះ មានករណីអគ្គីភ័យ ២កន្លែងរួចមកហើយ តែត្រូវបានម្ចាស់ផ្ទះជួយពន្លត់បានទាន់ពេល ដោយទីតាំង ទី១ស្ថិតនៅសង្កាត់ផ្សារថ្មីទី២ និងមួយកន្លែងទៀតនៅសង្កាត់ផ្សារដេប៉ូ ៕ ដោយ៖ សេន(CEN)
លោក ហ៊ុយ ហ៊ាន មេប៉ុស្តិ៍សង្កាត់ទួលសង្កែបានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើឈ្មោះ ម៉េង សុខលី អាយុ៣៣ឆ្នាំ មានបើកថតរូប ស្ទីឌីយ៉ូ តែសំអាង ។ មូលហេតុដែលឆេះនេះគឺបណ្តាលមកពីដុតធូបទាន សែនកុងម៉ា ហើយម្ចាស់ផ្ទះចាក់សោចោល ក៏រាលឆេះ ខូចខាត រាន កុងម៉ា មួយ ទូសំអាងទាំស្រុង និងឆេះរោលជញ្ជាំងផ្ទះ តែមិនរាលដល់ផ្ទះអ្នជិតខាងទេ ដោយមានអន្តរាគមន៍រថយន្តពន្លត់អគ្គភ័យបានទាន់ពេលចំនួន២គ្រឿង ធ្វើការបាញពន្លត់អស់ មួយគ្រឿង ។
គួរបញ្ជាក់ថានៅព្រឹកថ្ង សែនចូលឆ្នាំចិន-វៀតណាម នេះ មានករណីអគ្គីភ័យ ២កន្លែងរួចមកហើយ តែត្រូវបានម្ចាស់ផ្ទះជួយពន្លត់បានទាន់ពេល ដោយទីតាំង ទី១ស្ថិតនៅសង្កាត់ផ្សារថ្មីទី២ និងមួយកន្លែងទៀតនៅសង្កាត់ផ្សារដេប៉ូ ៕ ដោយ៖ សេន(CEN)
Subscribe to:
Posts (Atom)

























