គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៣ បណ្តាលឲ្យមានមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ ០៧នាក់
ប្រភព៖ GCNP
រាជធានីភ្នំពេញ៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ០៧លើក (យប់ ០៣លើក), បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ (ប្រុស), របួសធ្ងន់ ០៤នាក់ (ប្រុស) និងរបួសស្រាស ០៣ នាក់ (ស្រី០២នាក់), នេះបើតាមការឲ្យដឹងពីនាយកដ្ឋានសណ្ឋាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៧លើក បានបង្កឲ្យខូចខាតយានយន្តសរុប ០៧គ្រឿង ក្នុងនោះម៉ូតូ ០៥គ្រឿង, រថយន្តធុនតូច ០១គ្រឿង, យាន្តផ្សេងៗ ០១គ្រឿងនិង ថ្មើរជើង ម្នាក់។ ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៣លើក , ស្រវឹង ០១លើក,មិនប្រកាន់ស្តាំ ០១ លើក និង ប្រជែងគ្រោះថ្នាក់ ០១និងកត្តាផ្សេងៗ ០១លើក ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ០៣ នាក់ (យប់ ០២នាក់)។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣នេះ មានចំនួន ៨៣គ្រឿង គឺ រថយន្តទេសចរណ៍ ១១គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ៣០គ្រឿងនិង រថយន្តដឹកទំនិញធុនធំ ៣២គ្រឿង។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ០៣គ្រឿង, នៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៤៦គ្រឿង និង នៅនាយកដ្ឋានសណ្តាប់ធ្នាប់ ៣៤គ្រៀង៕
Subscribe to:
Post Comments (Atom)



No comments:
Post a Comment