លោកជំទាវ យីង ឡាក់ បំពេញទស្សនកិច្ចក្រៅផ្លូវការនៅច្រកទ្វារអន្តរជាតិក្លងឡឹក(ថៃ)-ប៉ោយប៉ែត(កម្ពុជា)
ប៉ោយប៉ែត ៖ លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃបានមកបំពេញទស្សនកិច្ច ក្រៅផ្លូវការនៅខេត្ត ស្រះកែវត្រង់ចំណុចច្រកទ្វារអន្តរជាតិក្លងឡឹកប្រទេសថៃ និងបានបន្តធ្វើទស្សនកិច្ចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣។
សេចក្ដីរាយការណ៍ ឲ្យដឹងថាដំណើរទស្សនកិច្ចរបស់លោកជំទាវយីងឡាក់ នៅតំបន់ច្រកព្រំដែនអន្តរជាតិដែលមមាញឹកទៅដោយចរាចរផ្នែកសេដ្ឋកិច្ច និងជាច្រកទ្វារសម្រាប់ភ្ញៀវទេសចរណ៍ទាំង២ប្រទេសឆ្លងកាត់ផងនោះ ប្រភពក្រៅផ្លូវការបានឲ្យដឹងថា អ្នកស្រីយីងឡាក់មកបំពេញទស្សនកិច្ចក្រៅផ្លូវការ ដោយពិនិត្យមើលការតភ្ជាប់ផ្លូវអយស្ម័យយាន អាស៊ានដែលតភ្ជាប់រវាងប្រទេសថៃ ភ្ជាប់ជាមួយនឹងប្រទេសកម្ពុជា។
ដំណើរ ទស្សនកិច្ចរបស់លោកជំទាវយីងឡាក់ មានរយៈពេលប្រហែល១ម៉ោងដោយមានការរឹតបន្ដឹងការពារសុវត្ថិភាពពី តម្រួតការពារព្រំដែនថៃដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅលើស្ពានមិត្តភាព កម្ពុជា-ថៃផងដែរ។ ក្នុងអំឡុងពេលទស្សនកិច្ចនោះក៏មានការបិតផ្លូវរយៈពេលប្រមាណ១ម៉ោង មិនអនុញ្ញាតឲ្យមានចរាចរឆ្លងកាត់នោះទេ។ សេចក្ដីរាយការណ៍ពីច្រកប៉ោយប៉ែតក៏ឲ្យដឹងទៀតថា លោកជំទាវយីងឡាក់បានសំណេះសំណាលជាមួយអាជីវករនៅផ្សាររុងក្លឿ ក្នុងស្រុកអារញ្ញដើម្បីសួរសុខទុក្ខពីបងប្អូនប្រជាពលរដ្ឋ អាជីវករនៃប្រទេសទាំង២ កម្ពុជា-ថៃផងដែរ៕
ដោយ៖ បាយ័ន
Subscribe to:
Post Comments (Atom)




No comments:
Post a Comment