Pages

Subscribe:

Ads 468x60px

Showing posts with label ពិធីបុណ្យ. Show all posts
Showing posts with label ពិធីបុណ្យ. Show all posts

Saturday, 30 March 2013

សេចក្តីប្រកាសសំរាប់បុណ្យចូលឆ្នាំខ្មែរ ២០១៣

សេចក្តីប្រកាសសំរាប់បុណ្យចូលឆ្នាំខ្មែរ ២០១៣

សួស្តីឆ្នាំថ្មី ២០១៣


សូមមើលវីដេអូខាងក្រោមដើម្បីទទួលបានអំពីសេចក្តីណែនាំសំរាប់បុណ្យចូលឆ្នាំខ្មែរ ២០១៣...


សូមយើងដែលជាប្រជាជនខ្មែរទូទាំងពិភពលោកមិនថានៅទីណាទេ សូមនាំគ្នាគាំទ្រ និង លើកស្ទួយជាតិ ក្នុងពេលចូលឆ្នាំខ្មែរ សូមនាំគ្នាលែងល្បែងប្រជាប្រិយខ្មែរ ដូច វីដែអូខាងលើ ទាំងអស់គ្នា​ ជៀសវាងលេងល្បែងស៊ីសង ពិតជាមិនល្អទេ!

ពីភ្នំធំ សូមជូនពរបងប្អូនជួបតែសំណាងល្អ សុខភាពល្អ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារទាំងអស់គ្នា!!!

ដោយ៖ ភ្នំធំ

Sunday, 22 January 2012

អ្នក​ខេត្តក្រចេះ​​ត្អូញ​ត្អែរ​​ពី​តម្លៃ​​សម្ភារ​ឡើង​ថ្លៃ​ក្នុង​ឱកាស​សែន​ ចូល​ឆ្នាំ​ចិន​

ខេត្តក្រចេះ ៖ រយៈពេល២ថ្ងៃជាប់គ្នា ចាប់​ពីថ្ងៃទី២១-២២ មករា គេសង្កេតឃើញ ប្រជាពលរដ្ឋបានសម្រុកនាំគ្នាមកកាន់ផ្សារក្នុង​ខេត្ត ដើម្បីជាវរបស់របរនំ ចំណី បន្លែផ្លែឈើ  យកទៅធ្វើ​ម្ហូបអាហារក្នុងពិធីសែនចូលឆ្នាំថ្មី​ប្រពៃណី​ចិន ជាមួយនឹងការទិញលក់​យ៉ាង​សកម្ម​ពីប្រជាពលរដ្ឋដែល​​ ប្រកាន់ខ្ជាប់នូវប្រពៃណីចិន ចំណែកឯ​ក្រុម​អាជីវ​ករ​លក់សម្ភារ ត្រី សាច់ បន្លែ ផ្លែឈើ ក៏មានការមមា​រញឹកក្នុងការលក់​របស់របររៀងៗខ្លួនផងដែរ។
ក្រុមអាជីវ​ករបានឱ្យដឹងថា ឆ្នាំនេះ​ពួកគាត់​លក់​របស់របរ​មិនសូវដាច់ដូចឆ្នាំមុនៗទេ ខណៈ​ពួកគាត់មិនមានទីតាំងពិតប្រាកដ ស្របពេល​ដែលផ្សារក្រចេះមិនទាន់បើកឱ្យអាជីវករចូល​លក់​ដូរ ទើបពួកគាត់បានសម្រេចនាំគ្នាមក​ដាក់​តាំងលក់​នៅតាមចិញ្ចើមផ្លូវរប៉ាត់រប៉ាយ​ បាត់​ម៉ូយ​ដែល​ធ្លាប់មកទិញនាឆ្នាំកន្លងមក ជាពិសេស​ទន្ទឹមនឹង​មុខទំនិញបានឡើងថ្លៃផងដែរនោះ។ ក្នុងសកម្មភាពការទិញលក់ពី​អាជីវករ និង​ប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំចិន រយៈ​ពេល​ពីរថ្ងៃមុនថ្ងៃសែននេះគឺ​មាន​ការកកស្ទះតាម​ បណ្តាផ្លូវមួយចំនួនក្នុងទីប្រជុំជនបាន​កើត​ឡើង​រាល់ថ្ងៃ ខណៈអាជីវករទាំង​អស់​ដែលបាន​មក​ដាក់តាំងលក់សម្ភាររបស់របរ​នៅ​លើ​ចិញ្ចើម​ ផ្លូវ។ រីឯរថយន្តម៉ូតូ ក៏ត្រូវឈប់ចត ដើម្បីចូល​ទិញ​របស់របរ ត្រី សាច់ បន្លែផ្លែឈើ ពាស​វាល​ពាស​​កាលពេញលើចិញ្ចើមផ្លូវ ទោះ​បីជាប៉ូលិស​ខំ​សម្រួលសណ្តាប់ធ្នាប់យ៉ាងណាក៏​ដោយ។
ស្រ្តីជាអាជីវករលក់សាច់ជ្រូក សាច់មាន់ និយាយថា ឆ្នាំនេះ មិនសូវមានអ្នកទិញច្រើនដូច ឆ្នាំសព្វដងនោះទេ ព្រោះបាត់ម៉ូយដែលធ្លាប់តែ​មក​ទិញ ដោយគាត់សន្និដ្ឋានថា ប្រហែលជា​រក​តូបលក់របស់គាត់មិនឃើញ ម្យ៉ាង​ដោយ​សារ​តម្លៃត្រី សាច់ បានឡើងថ្លៃយ៉ាងគំហុកទើប​​ធ្វើឱ្យ​ប្រជា​ពលរដ្ឋសម្រេចកាត់បន្ថយនៃ​ការ​ទិញ៕ ដោយ៖ Koh Santepheap Daily

ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​-​វៀតណាម ដុត​ធូប​ទាន​សែន​ហើយ​ចាក់សោ​ចោល រាល​ឆេះ​ផ្ទះ​ នៅ​ខណ្ឌឫស្សីកែវ

ភ្នំពេញ: ផ្ទះ​ថតរូប តែង​សំអាង​មួយកន្លែង​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ ខូចខាត ទ្រព្យសម្បត្តិ​មួយចំនួន ព្រោះតែ​ដុត​ធូប​ហើយ​ចាក់សោរ​ចោល កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទិ​២២ ខែមករា ឆ្នាំ​២០១២ នៅ​ចំណុច​បុរី​ពិភពថ្មី​ទួលគោក ស្ថិត​ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​

​លោក ហ៊ុយ ហ៊ាន មេ​ប៉ុស្តិ៍​សង្កាត់​ទួល​សង្កែ​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ ម៉េង សុខលី អាយុ​៣៣​ឆ្នាំ មាន​បើក​ថតរូប ស្ទី​ឌី​យ៉ូ តែ​សំអាង ។ មូលហេតុ​ដែល​ឆេះ​នេះ​គឺ​បណ្តាលមកពី​ដុត​ធូប​ទាន សែន​កុងម៉ា ហើយ​ម្ចាស់ផ្ទះ​ចាក់សោ​ចោល ក៏​រាល​ឆេះ ខូចខាត រាន កុងម៉ា មួយ ទូ​សំអាង​ទាំ​ស្រុង និង​ឆេះ​រោល​ជញ្ជាំង​ផ្ទះ តែ​មិន​រាល​ដល់ផ្ទះ​អ្ន​ជិតខាង​ទេ ដោយមាន​អន្តរាគមន៍​រថយន្ត​ពន្លត់​អគ្គ​ភ័យ​បាន​ទាន់ពេល​ចំនួន​២​គ្រឿង ធ្វើការ​បាញ​ពន្លត់​អស់ មួយគ្រឿង ។​

​គួរបញ្ជាក់​ថា​នៅ​ព្រឹក​ថ្ង​ សែន​ចូលឆ្នាំ​ចិន​-​វៀតណាម នេះ មាន​ករណី​អគ្គីភ័យ ២​កន្លែង​រួចមកហើយ តែ​ត្រូវបាន​ម្ចាស់ផ្ទះ​ជួយ​ពន្លត់​បាន​ទាន់ពេល ដោយ​ទីតាំង ទី​១​ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​ទី​២ និង​មួយកន្លែង​ទៀត​នៅ​សង្កាត់​ផ្សារ​ដេប៉ូ ៕  ដោយ៖ សេន(CEN)