Pages

Subscribe:

Ads 468x60px

Monday, 25 March 2013

គ្រោះថ្នាក់ចរាចរណ៍រថយន្តតារាចម្រៀងខេមរៈសេរីមន្ត ស្លាប់៧នាក់ គឺកំហុសអ្នកបើកបររថយន្តកុងតឺន័រ

គ្រោះថ្នាក់ចរាចរណ៍រថយន្តតារាចម្រៀងខេមរៈសេរីមន្ត ស្លាប់៧នាក់ គឺកំហុសអ្នកបើកបររថយន្តកុងតឺន័រ

ប្រភព៖​ CEN

ព្រះសីហនុ: បន្ទាប់ពី​ធ្វើ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ អស់​រយៈពេល​ជិត​២០​ថ្ងៃ​មក នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ចេញ​កំណត់ហេតុ​ចុងក្រោយ ដោយបាន​អះអាងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កុងតឺន័រ ជាមួយ​រថយន្ត​តារាចម្រៀង​ខេមរៈ​សេរី​មន្ត គឺជា​កំហុស​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​។​

​នៅក្នុង​កំណត់​ហេតុដែល​គេហទំព័រ CEN ទទួលបាន​នៅ​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០១៣ បាន​បង្ហាញថា កំណត់​ហេតុដែល​ចុះហត្ថលេខា​របស់​មន្ត្រីនគរបាល​ជំនាញ​យ៉ាងតិច​ចំនួន​៦​រូប បាន​ពណ៌នា​ថា ករណី​ទី​១ លក្ខណៈ​បច្ចេកទេស​រថយន្ត មាន​ប្រព័ន្ធ​ហ្វ្រាំង​ល្អ កង់ឡាន​ល្អ ចង្កូត​ដំណើរ​ការល្អ ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ ឈ្មោះ​បាក់ រៀន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បើកបរ​លឿន​ក្នុងស្ថានភាព​ផ្លូវ​ចុះ​ចំណោទ ផ្លូវ​កោង លើផ្លូវ​សើម​ដោយ​ទឹកភ្លៀង ខ្វះ​ការប្រុងប្រយ័ត្ន រួច​រេ​ចង្កូត​មក​ខាងឆ្វេង​បុក​ដើម​អាកាស្យា រួច​ជ្រុល​ទៅបុក​រថយន្ត​តារាចម្រៀង​ខេមរៈ​សេរី​មន្ត បង្ក​គ្រោះថ្នាក់​តែម្តង​។
​ករណី​ទី​២ អ្នកបើកបរ​រថយន្ត​ដឹក​ស្រា​បៀរ​ឈ្មោះ​ម៉ន មុត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បើកបរ​លើផ្លូវ​សើម​ចុះ​ចំណោទ​ប្រើ​ល្បឿន​លឿន មិន​ស្តាប់​បញ្ជា​របស់​ប៉ូលិស​ចរាចរណ៍ ដែល​ត្រួតពិនិត្យ​កន្លែងកើតហេតុ នៅ​ដើមទី រួច​រថយន្ត​ដឹក​ស្រា​បៀ​នេះ ក៏បាន​បុក​ទៅលើ​រថយន្ត​ស្ទួ​ច កំពុងធ្វើការ​ងារ​សម្រួល​ចរាចរណ៍ ហើយ​ផ្លាត​ទៅបុក​ជាមួយ​រថយន្ត​ឈប់​ស្ងៀម​លើ​ចិញ្ចើមផ្លូវ​ចំនួន ៣​គ្រឿង​ទៀត ទើប​ឡាន​នេះ ធ្លាក់ចូល​ទៅក្នុង​ប្រឡាយទឹក​ខាងស្តាំ​របស់ខ្លួន​។​

​កំណត់​ហេតុនេះ បានបង្ហាញ​ទៀតថា បច្ចុប្បន្ន នគរបាល​ចរាចរណ៍ និង​សមត្ថកិច្ច​ពាក់ព័ន្ធ កំពុង​ប្រតិបត្តិការ​រឹតបន្តឹង​ត្រួតពិនិត្យ​ទៅលើ​សភាព​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ធំៗ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤​។​

​សូម​រម្លឹកថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ កាលពី​ម៉ោងជាង ៩​យប់ ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៣ បង្កឡើង​ដោយ​ឡាន​កុងតឺន័រ របស់​ក្រុមហ៊ុន SK បាន​បុក​នឹង​ឡាន Tuntra របស់លោក ខេមរៈ សិរីមន្ត រួមទាំង​ក្រុមការងារ​ដែល​ត្រូវ​ទៅ​សម្តែង concert នៅ​កំពង់សោម នា​ថ្ងៃទី​៨​មីនា នៃ​ទិវា​នារី​អន្តរជាតិ​។​

​ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​បណ្តាល​ឲ្យ​មនុស្ស ៤ នាក់ ស្លាប់​ភ្លាមៗ និង​របួស ៣ នាក់ ដែល​រួមទាំង​លោក ខេមរៈ សិរីមន្ត ត្រូវបាន​គេ​អះអាងថា រងរបួស​ស្រាល​។​

​ក្នុងចំណោម​អ្នកស្លាប់​ទាំង ៤ នាក់​នោះ មានកូន​ប្រុស​ម្នាក់​រប​ស់​អ្នកកំប្លែង នាយ​កុយ និង​កូនប្រុស​ម្នាក់​របស់​អ្នកចម្រៀង​អា​យ៉ៃ លោកស្រី ណ​យ សំណាង​។​

​ក៏ប៉ុន្តែ​ចៃដន្យ​អាក្រក់ រហូតដល់​ពាក់កណ្តាល​យប់ ម៉ោងជាង ១ ឈានចូល​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៣ ក៏មាន​ឡាន​កុងតឺន័រ របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ បាន​បើក​បុក​ឡានស្ទូច ឡានពេទ្យ ឡាន​ប៉ូលិស និង​ឡាន​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង ដែល​ចត​នៅ​កន្លែងកើតហេតុ​នោះ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៣ នាក់ និង​របួស ៤ នាក់​ថែមទៀត​។​

​សរុបទៅ ក្នុង​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្ទួនគ្នា​នោះ បណ្តាល​ឲ្យ​ស្លាប់ ៧ នាក់ និង​របួស ៧ នាក់​។​

​នៅឯ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ខេត្ត​ព្រះសីហនុ នាយ​កុយ និង​យាយ​ណា​ង និង​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​បាន​ស្លាប់​ជាមួយគ្នា ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន SK បើក​បុក​រថយន្ត​តារាចម្រៀង ខេមរៈ សិរីមន្ត បាន​អញ្ជើញ​ចូលមក​ដាក់ពាក្យ​បណ្តឹង​រួចរាល់​ហើយ នៅ​រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៣៕

--------

មើលវីដេអូ តារាចម្រៀង ខេមរៈ សិរីមន្ត បកស្រាយអំពីគ្រោះថ្នាក់ចរាចរណ៍នេះ ៖

No comments:

Post a Comment