Thursday, 4 April 2013
នគរបាលខេត្តមណ្ឌលគីរីឃាត់ខ្លួនជន សង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន
នគរបាលខេត្តមណ្ឌលគីរីឃាត់ខ្លួនជន សង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន
ខេត្តមណ្ឌលគីរី ៖កាលពីថ្ងៃទី៣ ខែ មេសា ឆ្នាំ ២០១៣ វេលាម៉ោង ៣និង៥០នាទីកំលាំង ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរីដឹកនាំដោយលោកវរៈសេនីយ៍ឯក សូ សុវណ្ណ ស្នងការរងកណ្តាលនគរបាលយុត្តិធម៍ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ន រិទ្ធ ភេទប្រុសអាយុ ៣១ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅ ភូមិ ពូតាង ឃុំ ពូជ្រៃ ស្រុក ពេជ្រាដា ខេត្តមណ្ឌលគីរី ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើបានប្រព្រឹត្តទៅនៅក្នុងភូមិឃុំខាងលើ ជាលទ្ធផលសម្រេចបាននូវវត្ថុតាងជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់តូច ទម្ងន់ ១ហ៊ុន ១លី។
លោកវរៈសេនីយ៍ឯក សូ សុវណ្ណ ស្នងការរងកណ្តាលនគរបាលយុត្តិធម៍ បានបង្ហើបឲ្យដឹងថា ឆ្លងកាត់តាមការស្រាវជ្រាវរបស់នគរបាលជំនាញ និងបណ្តាញរបស់យើងដែលបានរាយការណ៍មកនគរបាលជំនាញទាន់ពេលវេលាទើបយើងចាត់វិធានការនិងធ្វើការឃាត់ខ្លួនតាមនិតិវិធីតែម្តង។ លោកបានបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់ លោក ឧត្តមសេនីយ៍ត្រី ញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្ត និង លោក ឃុត សុភៀង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគីរី។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរីដើម្បីចាត់ការតាមនីតិវិធីច្បាប់។
By: GCNP
Subscribe to:
Post Comments (Atom)





No comments:
Post a Comment