Pages

Subscribe:

Ads 468x60px

Thursday, 4 April 2013

នគរបាលខេត្តមណ្ឌលគីរីឃាត់ខ្លួនជន សង្ស័យម្នាក់ ករណីប្រើអំពើហឹង្សាក្នុង គ្រួសារ



នគរបាលខេត្តមណ្ឌលគីរីឃាត់ខ្លួនជន សង្ស័យម្នាក់ ករណីប្រើអំពើហឹង្សាក្នុង គ្រួសារ

ខេត្ត​មណ្ឌលគីរី​៖ ​កាល​ពី​ថ្ងៃ​ទី​០៤​ខែ ​មេសា​ ឆ្នាំ ​២០១៣ ​វេលា​ម៉ោង​ ២៤និង០០នាទី​កំលាំង​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគីរី​បាន​ចុះ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ​បី ឡត ​ភេទ​ប្រុស​អាយុ ​៣៨ឆ្នាំ​ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​ មាន​ទីលំនៅ ​ភូមិ ​ស្រែហ៊ុយ ​ឃុំ ​ស្រែហ៊ុយ ​ស្រុក ​កោះញែក​ ខេត្ត​មណ្ឌលគីរី​ តាម​ពាក្យ​បណ្តឹង​របស់​ជន​រងគ្រោះ​ឈ្មោះ ​ប៊ុន សុខជា​ ភេទ ​ប្រុស ​អាយុ​២៥ឆ្នាំ ​ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​ មាន​ទីលំនៅ​ក្នុង​ភូមិ​ឃុំ​ជាមួយ​គ្នា។ ​ករណី​បង្ក​ហឹង្សា​ដោយ​ចេតនា​ខាង​លើ​បាន​បណ្តាល​ឲ្យ​ឈ្មោះ​ ប៊ុន សុខ​ជា​រង​របួស​ត្រង់​ក្បាល​ចំណុច​ខាង​លើ​ត្រចៀក​ខាង​ឆ្វេង​ទំហំ ​៣ស.ម ​ជំរៅ ​១ស.ម​ ប្រវែង​ ៨ស.ម។ ​តាម​ការ​បំភ្លឺ​របស់​ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​ពិត​ជា​បាន​ប្រើ​អំពើ​ហឹង្សា​ទៅ​លើ​ជន​រងគ្រោះ​ពិត​មែន​ ដោយសារ​តែខ្លួន​ស្រវឹង​ស្រា។​

លោក​វរៈសេនីយ៍​ឯក​ សូ ​សុវណ្ណ ​ស្នងការ​រង​កណ្តាល​នគរបាល​យុត្តិធម៍​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ឆ្លងកាត់​តាម​ការ​ស្រាវ​ជ្រាវ​របស់​នគរបាល​ជំនាញ​មូលដ្ឋាន​ឃើញ​ថា​ជនសង្ស័យ ​ឈ្មោះ ​បី ឡត ​នេះ​ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​ហឹង្សា​មែន​ ហើយ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាង​លើ​គឺ ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ចង្អុល​បង្ហាញ​របស់ ​លោក​ ឧត្តម​សេនីយ៍​ត្រី​ ញ៉ែម ​វ៉ាន់នី ​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគីរី។ ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​៕

By:GCNP

No comments:

Post a Comment