Pages

Subscribe:

Ads 468x60px

Thursday, 4 April 2013

ចោរ​ឆក់​២​នាក់​ ត្រូវ​បាន​នគរបាល​​ក្រុង​បាត់​ដំបង​ឃាត់ខ្លួន ​



ចោរ​ឆក់​២​នាក់​ ត្រូវ​បាន​នគរបាល​​ក្រុង​បាត់​ដំបង​ឃាត់ខ្លួន ​

ខេត្ដ​បាត់ដំបង ៖ ​ជន​សង្ស័យ០២នាក់ ​៖ ១.​ឈ្មោះ ​សុះ ​សីហ្វា ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ​រស់​នៅ​សង្កាត់​ផ្សារ​ដើមគ​ ខ័ណ្ឌ​ទួលគោក​ ក្រុង​ភ្នំពេញ ​២. ​ឈ្មោះ ​ខេន​ ភិរម្យ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ រស់​នៅ​ភូមិ​កំពង់សីមា​ សង្កាត់​វត្តគ ​ក្រុង​-ខេត្ត​បាត់ដំបង​ ត្រូវ​បាន​កម្លាំង​ស្នងការដ្ឋាន​នរគបាល​ខេត្ត​ ឃាត់​ខ្លួន​បញ្ជូន​មក​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់​ការ​​តាម​នីតិ​វិធី​បញ្ជូនទៅ​កាន់​សាលា​ដំបូង​​ខេត្ត ។​ លោកវរសេនីយ៍ឯក ជេត វណ្ណនី ស្នងការរង ប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ បានមាន​ប្រសាសន៍​ឲ្យដឹងថា ៖​ កាលពីថ្ងៃទី​០៣​ខែមេសា​ ឆ្នាំ២០១៣ វេលាម៉ោង១៦និង១៥នាទី នៅចំណុចមុខសាលារៀនភាសា​អង់គ្លេស ខូអ័រ ជិតរង្វង់មូល​តាដំបងក្រញូង ក្នុងភូមិដំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង មាន​ករណី​ចោរឆក់មួយកើតឡើង បង្ករដោយជន​ល្មើសចំនួន០៣នាក់ មធ្យោបាយដោយម៉ូតូ០១គ្រឿង បានឆក់កាបូបលុយរបស់ឈ្មោះ យ៉ុត ឆវី ភេទស្រី អាយុ​២១​ឆ្នាំ រស់នៅភូមិសុភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ពេលដែលជនរងគ្រោះកំពុងជិះម៉ូតូមានគ្នា០៣នាក់ ។ ក្រោយ​ពីបាន​ទទួល​ព័ត៌មានថា មានករណីចោរឆក់ភ្លាម លោកបានជូនព័ត៌មាននេះដល់កម្លាំងគ្រប់គោលដៅ ដើម្បី​ធ្វើសកម្ម​ភាព​ស្ទាក់​បង្រ្កាបភ្លាមៗ ។ មួយសន្ទុះក្រោយមក​កម្លាំងនៅចំណុចផ្លូវច្រមុះជ្រូក ស្ថិតក្នុងភូមិ​រំចេក៤ សង្កាត់រតនៈ​​ ក្រុងបាត់ដំបង កម្លាំងនគរបាលយើងបានឃាត់ខ្លួនជនសង្ស័យបាន០២នាក់ស្នងការដ្ឋាន នគរបាលខេត្ត និងជន​រងគ្រោះ០៣នាក់​ទៅមន្ទី​រ​ពេទ្យដោយរងរបួស០៣នាក់ (ធ្ងន់០១នាក់) ។ លោកបាន​បន្ត​ថា ក្រោយពីជនសង្ស័យឆក់បានកាបូបលុយជិះ​ម៉ូតូយ៉ាងលឿន​ទៅមុខ ជនរងគ្រោះបានស្រែកឲ្យគេជួយ រួច​ហើយជិះដេញតាមជនសង្ស័យតែម្តង មកដល់​ចំណុចផ្លូវច្រមុះជ្រូកខាងលើ ម៉ូតូរបស់ជនរងគ្រោះនិងម៉ូតូ​ជន​សង្ស័យបានប៉ះគ្នាដួលតែម្តង ជន​សង្ស័យ(​របួ​ស​ស្រាល)​ និងជនរងគ្រោះសុទ្ធជាស្រ្តី(របួសធ្ងន់០១នាក់) នៅជុំ​វិញ​កន្លែងកើតហេតុ គេមិនដឹងថា ជាករណីចោឆក់កាបូបទេ គឺគេដឹងថាគ្រោះថ្នាក់ចរាចរណ៍ មានតែសមត្ថកិច្ច ជនរងគ្រោះ និងជនសង្ស័យប៉ុណ្ណោះដែលដឹងថា នេះគឺជាករណីចោរឆក់កាបូបលុយតាម​ដងផ្លូវ ។ តាមចម្លើយ​​ជនសង្ស័យ​ទាំង​០២នាក់បាន​សារភាពថា ៖ ពួកខ្លួន​នាំគ្នាជិះម៉ូតូ ០១គ្រឿង តាមដងផ្លូវ​ក្នុង​ក្រុងបាត់ដំបង មក​ដល់ចំណុចខាងជើងតាដំបងក្រញូង ឃើញស្រ្តី០៣នាក់ជិះម៉ូតូ០១គ្រឿងតាមផ្លូវស្របទិសគ្នាមានកាបូប​ស្ពាយ​ដាក់លុយ០១ ខ្លួនបានឆក់យកតែម្តង ហើយជិះម៉ូតូគេចខ្លួន ប៉ុន្តែជិះបានបន្តិច​ជួបនឹងកម្លាំងប៉ូលីស​មកពីខាង​មុខ ខ្លួនបានជិះម៉ូតូបំរុងនិងគេចប៉ូលីស ស្រាប់តែប៉ះនិងម៉ូតូស្រ្តីនោះដួលទាំងអស់គ្នា ហើយស្រ្តីនោះ​បានមក​ទាញ​យកកាបូបពីខ្លួនទៅវិញ ហើយសមត្ថកិច្ចនគរបាលក៏បាននាំខ្លួន ពួកខ្លួនមកស្នងការដ្ឋាន​នគរបាល​ខេត្ត​តែម្តង ។ ករណី​ខាងលើ​នេះ​ ជន​សង្ស័យ សមត្ថកិច្ចបាន​រៀបចំសំណុំរឿង​ទៅ​សា​លាដំបូង​ខេត្ត​ហើយ ៕

By: GCNP

No comments:

Post a Comment