Pages

Subscribe:

Ads 468x60px

Wednesday, 3 April 2013

រថយន្តស៊ីនទ្រី បើកបុកបង្គោល ដងគោមបាក់រៀប ស្មើដីនៅលើផ្លូវ ចំការដូង



រថយន្តស៊ីនទ្រី បើកបុកបង្គោល ដងគោមបាក់រៀប ស្មើដីនៅលើផ្លូវ ចំការដូង

ភ្នំពេញៈ រថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី បានបុកបង្គោលភ្លើងមួយដើមរលំបាក់រៀបស្មើដី រួចហួសទៅ ធ្លាក់ប្រឡាយ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង ៥ និង៤០នាទី ទៀបភ្លឺថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៣។

បើតាមសាក្សីបានឲ្យដឹងថា រថយន្តស៊ីនទ្រី ដែលមានលេខរៀង២០០នេះ ត្រូវយុវជនជាអ្នកបើកបរម្នាក់ បើកយ៉ាងលឿន ហើយរេចង្កូតមកខាងស្តាំដៃបុកចំ បង្គោលដងគោម បណ្តាលឲ្យបាក់រាបស្មើរដី រីឯរថយន្តធ្លាក់ទៅក្នុងប្រឡាយ។

ក្រោយពេលវាស់វែង សមត្ថកិច្ចបាននាំរថយន្តបង្កទៅរក្សាទុកនៅរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់៕

ប្រភព៖ DAP

No comments:

Post a Comment