Pages

Subscribe:

Ads 468x60px

Thursday, 4 April 2013

ម៉ូតូសេ ២១៥ ទៅបុករថយន្ដតាកូម៉ា របូសធ្ងន់ ០២នាក់


ខេត្ត​ស្វាយរៀង៖​ នៅ​ថ្ងៃ​ទី​ ០៣​ខែ​ មេសា​ឆ្នាំ ​២០១៣​ វេលា​ម៉ោង ​១៩និង៥០នាទី​ នៅ​លើ​ផ្លូវ​ជាតិ​លេខ​ ១ ស្ថិត​ក្នុង​ភូមិ​តាបឹប ​សង្កាត់​បាវិត​ ក្រុង​បាវិត​ មាន​ឈ្មោះ ​ថោង ​ស៊ូល ​ភេទ​ប្រុស ​អាយុ ​៤៣ឆ្នាំ​មុខ​របរ​កម្មករ​មាន​ទីលំនៅ​ភូមិ​បឹងកែក ​ឃុំ​ដូនស ​ស្រុក​ស្វាយជ្រំ​ជា​អ្នក​បើកបរ​ម៉ូតូ​ម៉ាក​ហុងដាសេ​១២៥​ពណ៌​ខ្មៅ ​គ្មាន​ស្លាក​លេខ ​និង​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ ​សូរ​ ពិសិដ្ឋ​ ភេទ​ប្រុស ​អាយុ ​១៥ឆ្នាំ ​មុខរបរ​សិស្ស ​រស់​នៅ​ភូមិ​ ឃុំ​ជាមួយ​គ្នា ​បាន​ទៅ​បុកគ្នា​ជាមួយ​រថយន្ដ​តូយ៉ូតា ​តាកូម៉ា ​ពណ៌ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២C​ ៦៤៦៩​ អ្នក​បើកបរ​រថយន្ដ​រត់​គេច​ខ្លួន​បាត់​ បណ្ដាល​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ទាំងពីរ​នាក់​ខាង​លើ​រង​របួស​ធ្ងន់​។ ​មូលហេតុ​រថយន្ដ​បែក​កង់​ឈប់​លើ​ទ្រូង​ផ្លូវ​ បច្ចុប្បន្ន​សមត្ថកិច្ច​កំពង់​ស៊ើប​អង្កេត​ស្រាវជ្រាវ​រក​អ្នក​បង្ក​។ ​មធ្យោបាយ​គ្រោះថ្នាក់​ទាំងពីរ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ ដើម្បី​ធ្វើ​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕

No comments:

Post a Comment