-ពលករខ្មែរធ្វើការនៅថៃ សម្រុកមកស្រុកវិញ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ
បាត់ដំបង៖ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាសបើកឲ្យមានការរៀបចំ ការិយាល័យផ្តល់លិខិតឆ្លងដែន នៅតាមព្រំដែន ដើម្បី បង្កលក្ខណៈងាយស្រួល ក៏ដូចជាកាត់បន្ថយ ការឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ ការិយាល័យផ្តល់លិខិតឆ្លងដែនដំបូង នឹងត្រូវរៀបចំធ្វើឡើង នៅខេត្តបាត់ដំបងមុនគេ។
ប្រជាពលរដ្ឋខ្មែរមួយរូប ឈ្មោះ ចាន់ ថា ដែលធ្លាប់តែឆ្លងដែនខុសច្បាប់ បានថ្លែងសាទរចំពោះដំណឹង បង្កើតការិយាល័យ ផ្តល់លិខិតឆ្លងដែននេះ ដើម្បីឲ្យពួកគេ មានលិខិតអនុញ្ញាតត្រឹមត្រូវ ឆ្លងដែនដោយស្របច្បាប់ ជៀសវាងការចាប់ឃុំឃាំងណាមួយ ពីសំណាក់អាជ្ញាធរថៃ។ ការិយាល័យ ផ្តល់លិខិតឆ្លងដែនដំបូង នឹងត្រូវបានធ្វើបង្កើត នៅខេត្តបាត់ដំបងមុនគេ មុននឹងបង្កើតតាមច្រកនានា ក្នុងខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា កាលពីកន្លងទៅថ្មីនេះៗ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងនៅក្នុងឱកាស ប្រជុំការងារទេសន្តប្រវេសន៍ថា ក្រសួងមហាផ្ទៃ បានសម្រេចឲ្យមាន បើកការិយាល័យ ផ្តល់លិខិតឆ្លងដែន នៅតាមច្រកព្រំដែនដូចជា នៅខេត្តបាត់ដំបង បន្ទាយមានជ័យជាដើម។
គោលបំណង បើកឲ្យមានការិយាល័យ ផ្តល់លិខិតឆ្លងដែនតាមព្រំដែននេះ ដើម្បីកាត់បន្ថយការឆ្លងដែនខុសច្បាប់ របស់ប្រជាពលរដ្ឋខ្មែរ ទៅកាន់ ប្រទេសថៃ និងក៏ដូចផ្តល់លក្ខណៈងាយស្រួលផងដែរ ក្នុងការផ្តល់ព័ត៌មានដល់ពលករខ្មែរ។
យ៉ាងណាមិញ ពលករខ្មែរខុសច្បាប់នៅប្រទេសថៃ ត្រូវបានមន្រ្តីរាជរដ្ឋាភិបាលប្រកាសឲ្យដឹងថា ពលករខ្មែរចំនួន ២០០០នាក់ ក្នុងចំណោម៩០០០ នាក់ហើយ ត្រូវបានផ្តល់លិខិតឆ្លងដែន ហើយដើម្បីឲ្យពួកគេ ក្លាយខ្លួនជាពលករស្របច្បាប់។
ជាមួយគ្នានេះផងដែរ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ជាច្រើននាក់ ត្រូវបានគេសង្កេតឃើញ មានការឆ្លងដែនមកស្រុកកំណើតវិញ នៅតាម ច្រកព្រំដែននានា ក៏ព្រោះតែពួកគេ មកចូលរួមក្នុងឱកាសបុណ្យចូលឆ្នំាខ្មែរ ដែលនឹងប្រព្រឹត្តទៅ រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីមកជួបជុំបង ប្អូន ក្រុមគ្រួសារ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១២ក ន្លងទៅថ្មីៗនេះ ការទទួលពលករទេសន្តប្រវេសន៍ ពីអាជ្ញាធរបរទេសមានចំនួន ១២៣.៦០៦នាក់ ពោលគឺមានការ កើនឡើងចំនួន ៤.៨២៥ នាក់ បើប្រៀបធៀប កាលពីឆ្នាំ២០១១ ដែលមានត្រឹមតែ ១១៨.៧៩១ នាក់ ដែលការបញ្ជូននេះ គឺមកតាមខេត្ត ជាប់ ព្រំដែនចំនួន៦ មានខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន កោះកុង ស្ទឹងត្រែង និងខេត្តស្វាយរៀង ដែលមកពីប្រទេសថៃ វៀតណាម និងឡាវ ។
រីឯការបញ្ជូនត្រឡប់ តាមរយៈក្រសួងការបរទេសវិញ ក្នុងឆ្នាំ២០១២ មានចំនួន២៣៨នាក់ ដែលមកពីប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ម៉ែក្រូនេស្យា នេហ្គាល់ ម៉ូរីទិស ចិន ហ្វីជី ជប៉ុន អាហ្រ្វិកខាងត្បូង និងប្រទេសថៃ៕
Source: DAP
Thursday, 4 April 2013
Subscribe to:
Post Comments (Atom)



No comments:
Post a Comment