Pages

Subscribe:

Ads 468x60px

Tuesday, 2 April 2013

នគរបាល​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ពី​បទ​រំលោភ​ក្មួយ​ស្រី​ខ្លួន​ឯង អាយុ​១១​ឆ្នាំ


នគរបាល​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ពី​បទ​រំលោភ​ក្មួយ​ស្រី​ខ្លួន​ឯង អាយុ​១១​ឆ្នាំ

ខេត្ត​កំពង់​ឆ្នាំង៖ សមត្ថកិច្ច​នគរបាល នៃ​ការិយាល័យ​ព្រហ្ម​ទ័ណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការ​នគរបាល​ក្រុង បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​អគតិ​ម្នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣ ពី​បទ​ចាប់​រំលោភ​ក្មួយ​ស្រី​របស់​ខ្លួន ខណៈ​ពេល​ក្មួយ​នោះ​ដេក​ក្នុង​មុង ជា​មួយ​ប្រពន្ធ​របស់​ខ្លួន ។

លោក​វរ​សេនីយ៍​ត្រី ឌុច ចំរើន ប្រធាន​ស្តីទី​ការិយាល័យ​ព្រហ្ម​ទ័ណ្ឌ​កម្រិត​ធ្ងន់ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​នគរបាល​យើង​ចាប់ខ្លួន​នោះ ឈ្មោះ នី អឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​កំពង់​អួរ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បានធ្វើ​សកម្មភាព​រំលោភ​ក្មួយ​ស្រី​របស់ខ្លួន អាយុ១១ឆ្នាំ លើផ្ទះ​របស់​ឪពុកមា កាលពី​យប់​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ។ លោក​បន្តទៀតថា តាម​ចម្លើយសារភាព​របស់​ជ​ន​អគតិ​នេះ បាន​ឆ្លើយថា ដើមហេតុ​ដែល​ខ្លួន​រំលោភ​ក្មួយ​ស្រី​នោះ គឺ​ដោយសារ​ខ្លួន​ស្រវឹងស្រា ការកូន​បងប្អូន ឈ្មោះ ឌឿ​ន ណាត នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នា​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ដោយ​យប់នោះ​ថ្លង់​ធុងបាស ខ្លួន​បាន​នាំ​ប្រពន្ធ​ទៅ​ស្នាក់នៅ ផ្ទះ​បងប្អូន​ម្នាក់ទៀត ជា​ឪពុកមា ឈ្មោះ ប៉ាត ហឿន នៅ​ភូមិ​នោះដែរ ។ ពេលមកដល់​ផ្ទះ​ឪពុកមា ខ្លួន​បាន​ចង​មុង​ឲ្យ​ប្រពន្ធ​សម្រាក តែ​ខ្លួន​ទៅ​បន្ត​ផឹកស៊ី​នៅផ្ទះ​ការ​ទៀត ពេល​ផឹក​ចប់​ក៏​ឡើងមក​ដេក ឃើញ​ក្មួយ​ស្រី​កំពុង​ដេក​ក្បែរ​ប្រពន្ធ​ខ្លួន ក៏​ដេក​ក្រៅ​មុង ។ ដេក​មួយស្របក់ ក៏​កើត​គំនិត​ពាលា​នេះ​ឡើង ដោយ​ចាប់​ក្មួយ ឈ្មោះ ប៉ ស រំលោភ​តែម្តង ពេលនោះ​ប្រពន្ធ ឮ​ក្មួយ​យំ​ក៏​បើកភ្លើង​ឃើញ​ប្តី​ប្រព្រឹត្ត​អំពើ​ពាលា​ដូច្នេះ ក៏​ទះកំភ្លៀង​ប្តី​មួយ​ដៃ ស្រែក​ឆោឡោ​ទាំងយប់ និង​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង ។

លោកនាយ​ការិយាល័យ​បន្ថែម​ទៀត​ថា តាម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល លោក​បានទទួល​ជនសង្ស័យ​ពី​ព្រឹក​ថ្ងៃ២៨ ខែមីនា ឆ្នាំ២០១៣ និង​ដឹកនាំ​កម្លាំង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង តាម​និតិ​វិធី នា​រសៀល​ថ្ងៃ​ដដែល ៕

By: GCNP

No comments:

Post a Comment