Pages

Subscribe:

Ads 468x60px

Tuesday, 2 April 2013

ស្រវឹង​ធ្លាក់​ភ្នែក​បើក​ម៉ូតូ​លឿន​ មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​រថយន្ត​តាក់​ស៊ីម៉ែត ពី​ក្រោយ



ស្រវឹង​ធ្លាក់​ភ្នែក​បើក​ម៉ូតូ​លឿន​ មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​រថយន្ត​តាក់​ស៊ីម៉ែត ពី​ក្រោយ

រាជធានី​ភ្នំពេញ៖ ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង ​បង្ក​ដោយ​ម៉ូតូ​សង់​កូរ៉េ​ សេ១០០ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​ បើក​បរ​ ដោយ​យុវជន​ប្រមឹក​ ៣នាក់ បើក​ក្នុង​ទិស​ដៅ​ស្រប​គ្នា​ពី​លិច​ ទៅ​កើត តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហនុ សង្កាត់​ចតុ​មុខ ខាង​ត្បូង​វិមាន​ឯករាជ្យ ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ២៣​និង​៣០​នាទី ថ្ងៃ​ទី២ ខែ​មេសា​ ឆ្នាំ​២០១៣ ។

តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​អ្នក​បើក​រថយន្ត តាក់​ស៊ីម៉ែត្រ របស់​ក្រុមហ៊ុន គ្លូប៊ល វ័យ​ជាង​៣០​ឆ្នាំ និង​មាន​ភ្ញៀវ​ផង​ដែរ ពេល​បើក​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ ត្រូវ​បាន​ម៉ូតូ​សង់​កូរ៉េ សេ​១០០ បុក​ចំ​ពី​ខាង​ក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​របើក​កាង​ខាង​ក្រោយ រឺឯ​ម៉ូតូ​រង​ការ​ខូច​ខាត​ផ្នែក​ខាង​មុខ​ផង​ដែរ ។ សាក្សី​ដដែល​ បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ភាគី​បង្ករ (សេ​១០០) បុក​រថយន្ត​ពី​ខាង​ក្រោយ​ហើយ ម្ចាស់​រថយន្ត​បាន​បើក​រត់​ រហូត​ដល់​ផ្លូវ​លេខ​២១៤ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។

ក្រោយ​ពេល​កើត​ហេតុ​ភាគី​បង្ករ (មាន​គ្នា ៣នាក់​) បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ពី​ក្រោយ​រថយន្ត ក្នុង​សភាព​ស្រវឹង​ស្រា​ជោក​ជាំ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ដល់​សមត្ថកិច្ច​នគរបាល​សង្កាត់​បឹង​ព្រលឹត ចេញ​ជួយ​ធ្វើ​អន្តរាគមន៍ និង​ចាប់​ឃាត់​រថយន្ត​បាន​សម្រេច ហើយ​ធ្វើ​ការ​ចរចារ​ដោះស្រាយ​ជា​សំណង់ សង់​ទៅ​ភាគី​ម៉ូតូ​សង់​កូរ៉េ ​សេ១០០ ក្នុង​តំលៃ​ជា​ប្រាក់ ២០ដុល្លារ ជា​ការ​ស្រេច ៕
By: GCNP

No comments:

Post a Comment