Pages

Subscribe:

Ads 468x60px

Wednesday, 10 April 2013

នគរបាល​ឃាត់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់ ពី​បទ​ឆក់​កាបូប​អ្នក​ទេស​ចរណ៍



នគរបាល​ឃាត់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់ ពី​បទ​ឆក់​កាបូប​អ្នក​ទេស​ចរណ៍

ខេត្ត​ព្រះ​សីហនុ៖ ចោរ​ឆក់​កាបូប​ភ្ញៀវ​ទេស​ចរណ៍ តាម​មាត់​សមុទ្រ​ពីរ​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហនុ ចាប់​ខ្លួន​បាន​ភ្លាមៗ កាល​ពី​រសៀល​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ២០១៣ បន្ទាប់​ពី​ពួក​វា​បាន​ប្រព្រឹត្ត​បទ​ល្មើស​ឆក់​កាបូប​ស្ត្រី​ជនជាតិ​ហ្វាំង​ឡង់​ម្នាក់ កំពុង​ដើរ​នៅតាម​បណ្តោយ​ផ្លូវ​ឆ្នេរ​អូរត្រេះ ស្ថិត​នៅ​ភូមិ៦ សង្កាត់​លេខ៤ ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះ​សីហនុ ។

នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនសង្ស័យ ទី១.ឈ្មោះ ច​ន មនោ​ថៃ ភេទ​ប្រុស អាយុ២៦ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ក្រុមទី៤ ភូមិ៤ សង្កាត់​លេខ៤ ក្រុង ខេត្ត​ព្រះសីហនុ និង​ទី២.ឈ្មោះ ជិន រ៉ា ភេទ​ប្រុស អាយុ២១ឆ្នាំ មាន​ទីលំនៅ​ដូចគ្នា មុខរបរ បុគ្គលិក​ភោជនីយ៍ដ្ឋាន​ប៊ី​ច​ក្លឹប នៅ​ឆ្នេរ​អូរត្រេះ ។ ជាមួយ​នៃ​ការចាប់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បា​ន​ម៉ូតូ ម៉ា​កវេ​វ​ឆ្លាម ១គ្រឿង ដែលជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ផងដែរ ។ រីឯ​ឈ្មោះ ច​ន មនោ​ថៃ ក៏​ជា​មុខសញ្ញា​ចាស់ ដែលមាន​ដីកា​ស្វែងរក​ចាប់ខ្លួន ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ផងដែរ ដែល​ត្រូវ​ជាប់​ពីបទ​បង្ក​របួស​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​ប្រស់​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ កាលពី​កំឡុង​ឆ្នាំ២០០៧ ។

បច្ចុប្បន្ន​ករណីនេះ សមត្ថកិច្ច​នគរបាល កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​ខេត្ត ៕

By:GCNP

No comments:

Post a Comment