Pages

Subscribe:

Ads 468x60px

Wednesday, 10 April 2013

បាញ់ស្លាប់២នាក់និងរបួសម្នាក់សង្ស័យ ជារឿងគំនុំ



បាញ់ស្លាប់២នាក់និងរបួសម្នាក់សង្ស័យ ជារឿងគំនុំ

ភ្នំពេញ​៖ ស្ដ្រី​វ័យ​ជាង​២០ឆ្នាំ ​និង​ក្មួយ​ប្រុស ​របស់​ខ្លួន​ម្នាក់ ​បាន​ស្លាប់ ​ហើយ​ស្ដ្រី​ជា​បង​ប្អូន​ និង​គ្នា​ម្នាក់​ទៀត ​បាន​រង​របួស​ នៅ​ក្នុង​ករណី ​បាញ់​ប្រហារ​ ដែល​មាន​ការ​គ្រោង​ទុក​មួយ ​នៅ​ក្នុង​បុរី​ញូវថោន ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ ភូមិ​ព្រៃទា ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍សែនជ័យ ​រាជធានី​ភ្នំពេញ​ នៅ​ល្ងាច​ម៉ោង​១៧និង៣៥នាទី​ថ្ងៃទី​០៨​ ខែ​មេសា ​ឆ្នាំ ​២០១៣ ​នេះ ​។

ស្ដ្រី​ និង​ក្មេង​ប្រុស​ ដែល​ស្លាប់​បាត់​បង់​ជីវិត​ នៅ​ក្នុង​អំពើ​បាញ់​ប្រហារ​ ខាង​លើ​ ត្រូវ​បាន​ គេ​ស្គាល់​ឈ្មោះ​ទិត​ ធារ៉ា ​ភេទ​ស្រី ​អាយុ ​២៦ឆ្នាំ ​ជា​បុគ្គលិក​ ធនាគារ​កាណាឌីយ៉ា ​មាន​ទីលំនៅ​ ផ្ទះ​ចំណុច​កើត​ហេតុ​ខាង​លើ ​និង​ក្មួយ​ ប្រុស​ម្នាក់​ទៀត​ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ​យុទ្ធ ធារ៉ា ​អាយុ​ជាង​ ១ខួប​។ ដោយ​ឡែក​ស្ដ្រី ​ដែល​រង​របួស​ ត្រូវ​ជា ​បងប្អូន​ដែរ​នោះ ​ឈ្មោះ ​ទិត សុម៉ាឡែន ​អាយុ ​៣៥ឆ្នាំ​ អតីត​តារា​ចម្រៀង​មិន​សូវ​ល្បី​ឈ្មោះ​មួយ​រូប​ផង​ដែរ​។ ​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ ​បាន​ឱ្យ​ដឹងថា ​នៅ​មុន​ពេល​កើតហេតុ​ ស្ដ្រី​រងគ្រោះ ​ដែល​ធ្វើ​ដំណើរ​ពី​កន្លែង​ ធ្វើ​ការ​មក​ផ្ទះ ​ដោយ​ រថយន្ដ​ក្រុមហ៊ុន​ជូន​មក​នោះ ​ពេល​មក​ដល់​មុខ​ផ្ទះ ​បាន​ចុះ​ពី​រថយន្ដ​ ដើរ​សំដៅ​ចូល​ទៅ ​ក្នុង​ផ្ទះ ​ស្រាប់​តែ​មាន​មនុស្ស​ម្នាក់​ ដែល​ឈរ​ ចាំ​នៅ​ក្បែរ​នោះ ​បាន​ដើរ​សំដៅ​ទៅ​ រួច​ហើយ​ ដក​កាំភ្លើង ​បាញ់ ​ប្រហារ​អស់​ជា​ច្រើន​គ្រាប់​ ធ្វើ​ឱ្យ​ជន​រងគ្រោះ​ម្តាយ​មីង​ និង​ក្មួយ​ ត្រូវ​គ្រាប់​កាំភ្លើង ​ហើយ​ខ្មាន់​កាំភ្លើង​ ក៏​បាន​រត់​គេច​ខ្លួន​បាត់​ទៅ​។

តាម​ការ​សន្និដ្ឋាន ​ពី​កន្លែង​កើតហេតុ ​បាន​ឱ្យ​ដឹង​ថា​ ករណី​បាញ់​ប្រហារ​ខាង​លើ​នេះ​ ជា​រឿង​គំនុំ​ ឬ​ជា​ឃាតករ​ ស៊ី​ឈ្នួល​បាញ់​សម្លាប់​ ច្រើន​ជាង​ករណី​ប្លន់​ ព្រោះ​ក្រោយ​បាញ់​ប្រហារ ​ហើយ​ ជន​សង្ស័យ ​មិន​បាន​យក​ទ្រព្យ ​សម្បត្ដិ ​របស់​ជន​រងគ្រោះ​នោះ​ទេ​។​ ប្រភព​បង្ហើប​ពី​សមត្ថកិច្ច​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​ករណី​បាញ់​សម្លាប់​នេះ ​អាច​ជា​ការ​បាញ់​ច្រឡំ​ ពោល​មុខ​សញ្ញា​បាញ់​ប្រហារ​របស់​ជន​សង្ស័យ​ អាច​សំដៅ​លើ​ស្រ្តី​ជា​បង​ ឈ្មោះ ​ទិត​ សុម៉ាឡែន ​ដែល​អតីត​ជា​តារា​ ចម្រៀង​។

By:GCNP

No comments:

Post a Comment