Pages

Subscribe:

Ads 468x60px

Wednesday, 10 April 2013

ស្រវឹងបើករថយន្តបុកម៉ូតូរបួសធ្ងន់២នាក់ រួចគេចចូលក្នុងក្រសួងធ្វើមិនដឹង


ស្រវឹងបើករថយន្តបុកម៉ូតូរបួសធ្ងន់២នាក់ រួចគេចចូលក្នុងក្រសួងធ្វើមិនដឹង

ភ្នំពេញ៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​CRV​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ ​បណ្តោះ​អាសន្ន ​4823 ​ផុត​កំណត់​ថ្ងៃ​ទី​4​ខែ​មេសា​ឆ្នាំ​2013​ បើកបរ​ដោយ​បុរស​វ័យ​ជាង​៣០ឆ្នាំ​ដែល​គេ​ដឹង​ថា​មាន​សភាព​ស្រវឹង​ស្រា​នោះ ​បាន​ទៅ​បុក​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ៌​ទឹកប៊ិច ​ពាក់​ស្លាក​លេខ​ ខ 2221 ​កណ​ ជិះ​គ្នា​ពីរនាក់ ​ដែល​អ្នក​បើកបរ​ឈ្មោះ ​ចាន់ហា ​ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ ​និង​ម្នាក់​ទៀត​ឈ្មោះ ​ជា ចាន់ធី​ ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​(រង​របួស​ធ្ងន់​ទាំងពីរ​)។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​២២និង២៥នាទី​យប់​ថ្ងៃ​ទី​៨​ខែ​មេសា​ឆ្នាំ​២០១៣​ ស្ថិត​នៅ​ចំណុច​ផ្លូវ​ព្រះ​មុន្នីវង្ស ​មុខ​ក្រសួង​រៀប​ចំ​ដែន​ដី ​នគរូនីយកម្ម​និង​សំណង់ ​សង្កាត់​បឹងត្របែក ​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​អោយ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​ម៉ូតូ​ម៉ាក​គុបជ្រុង​ ខាង​លើ ​បើក​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវ​ ព្រះមុន្នីវង្ស ​ពេល​ដល់​ចំណុច​កើតហេតុ​មុខ​ ក្រសួង​រៀបចំ​ដែនដី ​នគរូនីយកម្ម​និង​សំណង់​ស្រាប់​តែ​មាន​រថយន្ត​ម៉ាក​CRV​ខាង​លើ​បើក​ក្នុង​ទិសដៅ​ផ្ទុយ​គ្នា​បាន​បត់​ចូល​មក​ក្រសួង​យ៉ាងលឿន​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​ក៏​បណ្តាល​អោយ​បុក​គ្នា​តែ​ម្តង​ ហើយ​ភ្លាមៗ​នោះ​ខាង​បុគ្គលិក​យាម​ទ្វារ​នៅ ​ក្រសួង​រៀបចំ​ដែនដី ​នគរូនីយកម្ម​និង​សំណង់​ បាន​បើក​ទ្វារ​អោយ​រថយន្ត​បង្ក​ហេតុ​នេះ​ចូល​ និង​បាន​ហាម​ឃាត់​អ្នក​យក​ព័ត៌មាន​មិន​អោយ​ចូល​ថត​ឡើយ​។

ក្រោយ​ពេល​កើតហេតុ​ជន​រងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​មន្ទីពេទ្យ ​ចំណែក​ឯ​រថយន្ត​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កសាង​សំណុំ​រឿង​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​៕

By:GCNP

No comments:

Post a Comment