Sunday, 7 April 2013
ជនសង្ស័យជាជនជាតិចិន៣៩នាក់ ត្រូវបាននគរបាលចាប់ខ្លួនពីបទចាប់ ជំរិតតាមប្រព័ន្ធ អ៊ីនធឺណិត
ជនសង្ស័យជាជនជាតិចិន៣៩នាក់ ត្រូវបាននគរបាលចាប់ខ្លួនពីបទចាប់ ជំរិតតាមប្រព័ន្ធ អ៊ីនធឺណិត
រាជធានីភ្នំពេញ ៖ ជនជាតិចិនចំនួន ៣៩នាក់ ស្រី ១២នាក់ដែលជាប់ពាក់ពន្ធក្នុងរឿងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត VOIPនៅ ប្រទេសចិន ត្រូវបានកំលាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញបានបើកប្រតិបត្តិការ ចុះបង្ក្រាបកាលពីព្រឹកថ្ងៃទី៥ ខែមេសាឆ្នាំ២០១៣នៅទីតាំងមួយកន្លែងស្ថិតនៅផ្ទះ លេខ១៣៥ ផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
សមត្ថកិច្ច បានឲ្យដឹងថាក្រោយពីសមត្ថកិច្ចជំនាញបើកប្រតិបត្តិការបង្ក្រាបមុខ សញ្ញា ចាប់ជំរិតតាមអ៊ីនធឺណិតនៅតាមបណ្ដាខណ្ឌមួយចំនួនរួចមកនៅព្រឹកថ្ងៃទី៥នេះកំលាំងជំនាញបានបើកប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំង ផ្ទះល្វែងលេខ១៣៥ ផ្លូវលេខ១៩៩ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនជាតិចិនចំនួន ៣៩នាក់ក្នុងនោះមានស្រី១២។
សមត្ថកិច្ចបន្តថាការចាប់ឃាត់ខ្លួនជនសង្ស័យទាំងនេះពាក់ព័ន្ធក្នុងរឿងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត VOIPនៅប្រទេសចិន។ ទោះបីជាយ៉ាងនេះក្តីមិនមានសមត្ថកិច្ចណាបញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យទាំងនោះនៅឡើយទេ។
សូម រម្លឹកថា កន្លងមក ប៉ូលិសបានបើកប្រតិបត្តិការចាប់ជនជាតិចិនជាញឹកញាប់ ពាក់ព័ន្ធនឹងការចាប់ជំរិតឆ្លងដែនតាមប្រព័ន្ធអ៊ីនធឺណិត នៅក្នុងប្រទេសកម្ពុជា៕
By:GCNP
Subscribe to:
Post Comments (Atom)





No comments:
Post a Comment