Pages

Subscribe:

Ads 468x60px

Wednesday, 10 April 2013

នគរបាល​ឃាត់ខ្លួន​ជនល្មើស​ម្នាក់​ពីបទ​ជួញ​ដូរ​គ្រឿងញៀន



នគរបាល​ឃាត់ខ្លួន​ជនល្មើស​ម្នាក់​ពីបទ​ជួញ​ដូរ​គ្រឿងញៀន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង ០១និង០០ នាទី រំលង​អាធ្រាទ្រ​ឈាន​ចូល​ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ១០០ ផ្លូវលេខ ៣៥៧ ក្រុមទី១២ ភូមិ​ដើមអំពិល សង្កាត់​ច្បារអំពៅទី១ ខណ្ឌ​មានជ័យ មាន​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​កើត​ឡើង ០១​លើក បង្ករ​ឡើង​ដោយ​ជនល្មើស​ម្នាក់ ស្លៀកពាក់​ស៊ីវិល មធ្យោបាយ ម៉ូតូ ០១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាក​លេខ កំពង់ស្ពឺ ១ C ០៣៩៤ ឈ្មោះ មាស សុធី ភេទ​ប្រុស អាយុ ៣៥ឆ្នំា មុខរបរ​មិនប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលេខ ៣៥៧ ក្រុមទី ៤ ភូមិដើមស្លែង សង្កាត់​ច្បារអំពៅទី២ ខណ្ឌមានជ័យ ។

តាម​ប្រពភព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ កំលាំង​ល្បាត​របស់​នគរបាលប៉ុស្តិ៍ច្បារ​អំពៅទី ១ បាន​ធ្វើការ​ដើរ​ល្បាត​ក្នុង​ភូមិសាស្រ្ត​របស់​ខ្លួន លុះ​មក​ដល់​ចំណុច​កើត​ហេតុខាង​លើ ក៏ប្រទះ​ឃើញ​ជន​សង្ស័យ ម្នាក់​កំពុង​ឈប់​ម៉ូតូ​រង់ចំា​អ្នក​ណា​ម្នាក់ ដោយ​មាន​ការ​សង្ស័យ កំលាំង​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ត្រួត​ពិនិត្យ​ឆែកឆេរ​រក​ឃើញ​ថ្នំាញៀន​ម៉ា​ទឹកកក ចំនួន ០៣ កញ្ចប់តូច នៅ​ក្នុងខ្លួន​របស់​ជនល្មើស បន្ទាប់​កំលាំង​យើងក៏​បាន​ធ្វើការ​ឃាត់​ជន​ល្មើស​យកមក​ធ្វើការ​សាកសួរ​តែម្តង ក្នុងនោះ​កំលាំង​បាន​ធ្វើការ​ដកហូត​វត្ថុតាង ម៉ូតូ ០១គ្រឿង, ទូសរព្ទ័ដៃ ០២ គ្រឿង​, ចំពាមកៅស៊ូ ០១, ថ្នំាញៀន​ម៉ា​ទឹកកក ចំនួន ០៣ កញ្ចប់តូច និង​ប្រាក់រៀល​ចំនួន ៣០.០០០ រៀល ។

បច្ចុប្បន្ន​ជនល្មើស​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុរឿង ៕

By:GCNP

No comments:

Post a Comment