Wednesday, 10 April 2013
នគរបាលខណ្ឌមានជ័យឃាត់ខ្លួនបុរសម្នាក់ប្រើអំពើហឹង្សាដោយចេតនា
នគរបាលខណ្ឌមានជ័យឃាត់ខ្លួនបុរសម្នាក់ប្រើអំពើហឹង្សាដោយចេតនា
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង ២១និង៣០ នាទី នៅចំណុចផ្លូវជាតិលេខ ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ មានករណីហឹង្សាដោយចេតនា (យកពូថៅកាប់) កើតឡើង ០១លើក បង្ករឡើងដោយជនល្មើសម្នាក់ ស្លៀកពាក់ស៊ីវិល មធ្យោបាយ ថ្មើរជើង ប្រដាប់ដោយពូថៅ ឈ្មោះ មឿន ធារ៉ា ហៅ កោប ភេទប្រុស អាយុ១៧ ឆ្នំា មុខរបរមិនប្រាកដ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ។
តាមនគរបាលបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធូ គឹមឡេង ភេទប្រុស អាយុ ១៩ឆ្នំា មុខរបរ កម្មករសំណង់ មានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ។ តាមនគរបាលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងលក់ប្រេងសំាងនៅផ្ទះរបស់ ឈ្មោះ រ៉េត ភេទស្រី អាយុ៥៣ឆ្នំា (កន្លែងកើតហេតុ) ពេលកំពុងលក់ប្រេងសំាងក៏បានឃើញជនល្មើសដើរចេញពីវត្តចំប៉ា ដើរសំដៅទៅកន្លែងជនរងគ្រោះលក់សំាង ពេលដើរមកដល់ជនល្មើសបានយកពូថៅកាប់លើជនរងគ្រោះ ចំគុំត្រចៀកខាងឆ្វេង និងចំក្បាលពោះ ហើយរត់គេចខ្លួនបាត់ លុះមកដល់ព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៣ ទើបកំលាំងនគរបាលប៉ុស្តិ៍ក្បាលកោះ ប្រទះឃើញជនល្មើសនៅតាមផ្លូវក្នុងភូមិជ្រោយអំពិល ក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរតែម្តង ។
បច្ចុប្បន្នជនល្មើសឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុរឿង ៕
By:GCNP
Subscribe to:
Post Comments (Atom)




No comments:
Post a Comment