គូប៉ាងៈ ក្រពើព្រៃមួយ ក្បាលបានលេបក្មេងស្រី អាយុ១០ឆ្នាំម្នាក់ ខណៈនាងកំពុងលេង ក្នុងទឹកស្ទឹងជាមួយឪពុក នៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី នេះជាការស្លាប់ទី២ហើយ ក្នុងកន្លែងតែមួយក្នុងរយៈពេលតែ២ខែប៉ុណ្ណោះ។
យោងតាមគេហទំព័រ Channel News Asia បានឱ្យដឹងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១២ ថា ខណៈដែលក្មេងស្រីកំពុងហែលទឹក ក្នុងស្ទឹងវ៉ាយឡូឡុងកាលពីថ្ងៃព្រហស្បតិ៍ ស្រាប់តែក្រពើមួយក្បាលធំ ផុសខ្លួនអណ្តែតឡើង ហើយក៏ចាប់ក្មេងស្រីមួយរំពេច រួចពន្លិចខ្លួនចូលទឹកបាត់ទៅ។ នេះបើតាមការអះអាង ពីលោក Viktor Mado Waton ជាចៅហ្វាយស្រុក Lembata នៅខេត្ត Nusa Tenggaraភាគខាងកើត។
លោកបានបន្ថែមថា គេបានឃើញសម្លៀកបំពាក់ក្មេងស្រីនោះ៣ម៉ោងក្រោយ បន្ទាប់ពីឧបទ្ទវហេតុកើតឡើង ចម្ងាយ២០០ម៉ែត្រពីកន្លែងក្រពើលេប ក្រុមគ្រួសារកំពុងព្យាយាមស្វែងរកសាកសព្វនៅឡើយ។
បើតាមលោក Viktor Mado Waton បានឲ្យដឹងថា ឪពុកនាងបានឃើញហេតុការណ៍ ដ៏សែនរន្ធត់នេះយ៉ាងច្បាស់ ដោយគាត់នៅចម្ងាយ តែ៥ម៉ែត្រប៉ុណ្ណោះពីកន្លែងកើតហេតុ។
លោក Viktor Mado Waton ក៏បានឲ្យដឹងទៀតថា ខណៈកំពុងកើតហេតុនោះ ឪពុក និងបងប្រុសជំទង់ របស់ក្មេងស្រីរងគ្រោះ កំពុងបាញ់អណ្តើកក្នុងស្ទឹងនោះដែរ។
លោក Viktor Mado Waton បានប្រាប់ថា កាលពីដើមខែធ្នូ ឆ្នាំ២០១១ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ត្រូវបានក្រពើស៊ីនៅក្នុងស្ទឹងនោះ នៅចំកន្លែងដូចគ្នា ខណៈក្មេងប្រុសរងគ្រោះកំពុងលេងទឹកជាមួយមិត្តភក្តិ។
ចៅហ្វាយស្រុកបាននិយាយថា លោកបានព្រមានអ្នកស្រុកពីគ្រោះថ្នាក់នេះ ព្រមទាំងសហការជាមួយប៉ូលិស បិទកន្លែងនោះចោល ជៀសវាងកើតឧបទ្ទវហេតុពេលក្រោយៗទៀត៕ ដោយ៖ DAP
Sunday, 22 January 2012
Subscribe to:
Post Comments (Atom)




No comments:
Post a Comment