Pages

Subscribe:

Ads 468x60px

Tuesday, 24 January 2012

វិនិយោគិនជប៉ុនសំឡឹងរកទីផ្សារបច្ចេកវិទ្យានៅរាជធានីភ្នំពេញ

ភ្នំពេញ៖​ ប្រតិភូជប៉ុនដឹកនាំដោយ លោក​ Kazutoshi FUKUDA ប្រធាន គ្រប់គ្រងក្រុមហ៊ុន Kyosan Electric Mfg Co., Ltd. និង លោក Yasuyoshi MUGIYA ប្រធានគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន Toshiba Corporation បានចូល ជួបពិភាក្សាការងារជាមួយ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានី ភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១២ ដើម្បីបង្ហាញ ពីឧបករណ៍ សំភារៈដែលប្រកបដោយបច្ចេកវិទ្យា ទំនើបសម្រាប់បំពាក់ទៅលើប្រព័ន្ធ សញ្ញាចរាចរ ដើម្បីសម្រួលដល់ការ កាត់បន្ថយការកកស្ទះចរាចរក្នុងទីក្រុង ពិសេសកាត់បន្ថយនូវផលប៉ះពាល់បរិស្ថានរងពីឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឡើងដោយកំណើនយានជំនិះកាន់តែច្រើនឡើងៗនោះ។

លោក​ Kazutoshi FUKUDA បានបង្ហាញជូនពីបច្ចេកវិទ្យាថ្មី នៃការបង្កើតឱ្យមានរថភ្លើងខ្សែកាបរត់តាមថ្នល់ និងដី អាចកាត់បន្ថយនូវ ការបំពុលបរិស្ថានក្នុងទីក្រុងបានមួយកម្រិតធំ តាមរយៈ រថភ្លើងប្រើដោយ ថ្មសាកជំនួសការប្រើប្រាស់ប្រេងឥន្ទនៈ មានលក្ខណៈពិសេសដោយសារ មានប្រព័ន្ធផ្តុំភ្លើង ដែលអាចបង្កើតថាមពលដោយខ្លួនឯង នៅពេលប្រតិបត្តិ មានប្រព័ន្ធអាគុយ ប្រកបដោយលក្ខណៈបច្ចេកទេសខ្ពស់ ដើរដោយ ប្រព័ន្ធថាមពលព្រះអាទិត្យទៀតផង។ ជាមួយគ្នានេះ ប្រធានគ្រប់គ្រងជាន់ខ្ពស់ ក្រុមហ៊ុន Toshiba Corporation បញ្ជាក់ជូនថា ទន្ទឹមនឹងការកាត់បន្ថយ ការកកស្ទះ ប្រព័ន្ធភ្លើងសញ្ញាចរាចរ ក៍ចាំបាច់ក្នុងរួមចំណែកយ៉ាងសំខាន់ ក្រុមហ៊ុន Toshiba បានបង្កើតបច្ចេកវិទ្យាថ្មីមួយបន្ថែមទៀត គឺការបំពាក់នូវប្រព័ន្ធ គ្រប់គ្រងភ្លើងសញ្ញាចរាចរ ដែលឧបករណ៍នេះអាចកំណត់រយៈពេលនៃការចេញដំណើរ ប្រកបដោយការ គណនាច្បាស់លាស់ និងពិសេស ត្រង់ថា នៅពេលដែលចរាចរកន្លែងណាមួយកំពុងមមារញឹកភ្លើង សញ្ញាចរាចរអាចដឹង​និងផ្តល់ពត៌មានដល់ប្រព័ន្ធគ្រប់គ្រងមេ ដោយស្វ័យប្រវត្តទៀតផង ហើយភាគីជប៉ុនអាចជួយបាន ប្រសិនបើ សាលារាជធានីភ្នំពេញត្រូវការ។

ឯកឧត្តមអភិបាល បានសម្តែងនូវការកោតសរសើរ ដល់បច្ចេកទេស ទំនើបថ្មី របស់ប្រតិភូជប៉ុនស្របពេលដែល រាជធានីភ្នំពេញបាននឹង កំពុងអភិវឌ្ឍន៍ ជាបន្តបន្ទាប់និងជួបប្រទះបញ្ហាកកស្ទះចរាចរ ដែលចាំបាច់ ត្រូវដោះស្រាយ ទន្ទឹមនេះសាលារាជធានីភ្នំពេញ ជាមួយនឹងគម្រោងកិច្ច សហប្រតិបត្តិការលើ គម្រោងដឹកជញ្ជូនសាធារណៈ គឺគ្រោងនឹងដាក់ រថភ្លើងលើថ្នល់(Tramway) ចាប់ពីទល់មុខអaកាសយានដ្ឋាន អន្តរជាតិភ្នំពេញ រហូតដល់ទីតាំងសក្យមុនីចេតិយ្យបច្ចុប្បន្ន ដែលគម្រោងនេះត្រូវបានទទួល ការគាំទ្រយ៉ាងខ្លំាងពីសំណាក់រដ្ឋាភិបាលបារាំង ដែលមានក្រុមហ៊ុន Systra របស់បារាំង និងបានចុះ MOU រួចហើយ ដូចនេះ ឯកឧត្តម បានស្នើឱ្យភាគីជប៉ុនចូលរួមដាក់ពាក្យជាផ្លូវការ៕ ដោយ៖ សាលារាជធានីភ្នំពេញ

No comments:

Post a Comment