រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរគិតចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤៨លើកធៀបនឹងឆ្នាំ២០១២ មាន១៦៥លើកថយចុះ១៧លើក ស្មើនឹង១០% បណ្តាលឲ្យមនុស្សស្លាប់ ៦៦នាក់ លើ៤៨នាក់ កើន១៨នាក់ស្មើនឹង ៣៨% រងរបួសសរុប ៣០៥នាក់ លើ៣៤៤នាក់ ថយចុះ៣៩នាក់ ស្មើនឹង១១% ក្នុងនោះ របួសធ្ងន់ ១៨៣នាក់លើ២១៤នាក់ថយចុះ ៣១នាក់ ស្មើនឹង១៤% និងរបួសស្រាល ១២២នាក់ លើ ១៣០នាក់ ថយចុះ ៧នាក់ ស្មើនឹង ៦% ក្នុងចំណោមអ្នករងគ្រោះសរុបទាំងអស់មានថ្មើរជើង ២០នាក់ និងអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ១៦២នាក់។
ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យខូចខាតម៉ូតូ ១៨៦គ្រឿង លើ១៨៣គ្រឿង កើន ០៣គ្រឿង ស្មើនឹង ២% រថយន្តធុនតូច ៤៧គ្រឿង លើ៥៨គ្រឿង ថយ១១គ្រឿង ស្មើនឹង ១៩% រថយន្តធុនធ្ងន់ ២គ្រឿង លើ៥គ្រឿង ថយ៣គ្រឿង ស្មើនឹង ៦០% និងយានផ្សេងៗ ៧គ្រឿង លើ១០គ្រឿង ថយ៣គ្រឿង ស្មើនឹង ៣០% ។ ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ៦៩លើក ស្មើនឹង៤៧% មិនគោរពសិទ្ធិ ៩លើកស្មើនឹង៦% ប្រជែងគ្រោះថ្នាក់ ២១លើកស្មើនឹង១៤% ស្រវឹង ២៩លើកស្មើនឹង២០% មិនប្រកាន់ស្ដាំ ៩លើកស្មើនឹង៦% បត់ឆ្វង ស្ដាំមិនប្រយ័ត្ន ១លើកស្មើនឹង១% កត្តាយានយន្ត ២លើកស្មើនឹង១% និងកត្តាផ្សេងៗ ១លើក ស្មើនឹង១% ៕
By:GCNP
Subscribe to:
Post Comments (Atom)



No comments:
Post a Comment