Pages

Subscribe:

Ads 468x60px

Wednesday, 10 April 2013

ព្រៃលិចទឹកកន្លែងជម្រកត្រីពងដ៏ធំនៅ ឃុំសំបួរត្រូវភ្លើងព្រៃឆេះ អស់៩៩៦ហិកតា មិនដឹងមូលហេតុ



ព្រៃលិចទឹកកន្លែងជម្រកត្រីពងដ៏ធំនៅ ឃុំសំបួរត្រូវភ្លើងព្រៃឆេះ អស់៩៩៦ហិកតា មិនដឹងមូលហេតុ

ខេត្ត​បន្ទាយមានជ័យ៖ ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ឃុំ​សំបូរ​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ ​បាន​ប្រាប់​ ឲ្យ​ដឹង​ថា​ព្រៃលិច​ទឹក​និង​ជា​កន្លែង​ជម្រក​ត្រី​ដ៏​ធំ​មួយ​ជាប់​បឹង​ទន្លេ​សាប​ត្រង់​ចំណុច ​ព្រៃលិច​ទឹក​អតីត​ចំណុច​ឡូនេសាទ​ រហាល ​កំព្រីង ​បឹងស្ទេរ​ ទួលត្រែង ​បឹងដៃ​អាដាវ​ រហាល ​ល្បុញ ​ពពុះទឹក​ ក្នុង​ភូមិសាស្រ្ត​ ឃុំ​សំបួរ ​ត្រូវ​ភ្លើងឆេះ​ព្រៃ​ឆាប​ឆេះ​អស់​ចំនួន​៩៩៦ហិកតា​ ។​អណ្តាត​ភ្លើង​ឆាប​ឆេះ​ព្រៃលិច​ទឹក​ខាង​លើ​ត្រូវ​អូស​បន្លាយ​រយៈពេល​រហូត​ដល់​ ទៅ​មួយ ​ថ្ងៃ​កន្លះ ​ចាប់​ពី​វេលា​ម៉ោង​១១ព្រឹក​ថ្ងៃ​ទី​០៦ ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​០៧​ ខែ​មេសា ​ឆ្នាំ​២០១៣​ ទើប​អណ្តាត​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ បាន​រលត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​គឺ​មិនមាន​វិធាន​ការ​ណា​មួយ​ទប់​ស្កាត់​ភ្លើង​ឆេះ​ទាំង​នោះ​បាន​ឡើយ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ឃុំ​សំបួរ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ករណី​នេះ​សមត្ថកិច្ច​និង​អាជ្ញាធរ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ​ ប៉ុន្តែ​បើ​តាម​ការ​សន្និដ្ឋាន​ របស់​ប្រជាពលរដ្ឋ​គឺ​បង្ក​ឡើង​មក​ពី​ផ្កា​ភ្លើង​ឆេះព្រៃ​ចេញ​តំបន់​ព្រៃ​លិចទឹក ​ខាង​ស្រុក​ថ្មគោល ​និង​ស្រុក ​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ព្រៃ​លិចទឹក​ ខាង​ខេត្ត​បាត់ដំបង​ គឺ​មាន​ផល​ប៉ះបាល់​ធ្ងន់ធ្ងរ​ជាង​ខាង​ ព្រៃ​លិចទឹក ​ក្នុង​ឃុំ​សំបួរ​ ស្រុក​មង្គលបូរី​ខេត្ត​បន្ទាយមានជ័យ​។​អ្វី​ជា​ការ​ព្រួយ​ករណី​ភ្លើង​ឆេះ​ព្រៃ​លិចទឹក​ខាង​លើ​អាច​ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ជា​ពិសេស​កន្លែង​ជម្រក​ត្រី ​ពង​នៅ​រដូវ​វស្សា​និង​ជីវ​ចម្រុះ​គ្រប់ ​ប្រភេទ​។

គួរ​បញ្ជាក់​ថា​ករណី​ភ្លើង​ឆេះ​ព្រៃ​លិចទឹក​ក្នុង​បឹង​ទន្លេ​សាប​កន្លង​មក​តែង​តែ​កើត​ឡើង​ជា​បន្ត​បន្ទាប់ ​ក្នុង​នោះ​សមត្ថកិច្ច​ក៏​ដូចជា​អាជ្ញាធរ​ដែន​ដី​និង​មន្រ្តី​ជំនាញ​មិន​ដែល​រក​ឃើញ​ជន​បង្ក ​និង​ចាប់​ យក​ជន​ទាំង​នោះ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ ច្បាប់​បាន​ម្តង​ណា​ឡើយ​ករណី​ភ្លើង​ ឆេះព្រៃ​គឺ​បង្ក​ឡើង​ដោយ​មនុស្ស​រក​ត្រី​សត្វ​ពស់ ​អណ្តើក ​រក​ឃ្មុំ ​និង​ជន​អគតិ​ខ្លះ​មាន ​បំណង​ ដុត​ព្រៃ​ដើម្បី​វាទ​ទី​យក​ដី​ធ្វើ​អ្វី​ផ្សេងៗ​ជា​ដើម​។​ ករណី​ភ្លើង​ឆេះ​ព្រៃ​លិចទឹក​ជា​ជម្រក​ត្រី​ពង​ ដ៏​មាន​សារៈ​សំខាន់ ​គួរ​ ណាស់​សមត្ថកិច្ច​ អាជ្ញាធរ​ដែនដី ​ព្រម​ទាំង​មន្រ្តី​ជំនាញ​ត្រូវ​តែ​យក​ចិត្ត​ ទុក​ដាក់​ការពារ​អភិរក្ស ​ព្រៃ​លិចទឹក​ ដើម្បី​និង​ធានា​ឲ្យ ​បាន​ជីវៈ​ចម្រុះ​រួម​គ្រប់​ប្រភេទ​នៅ​បឹង​ ទន្លេ​សាប​ករណី​ភ្លើង​ឆេះ​ព្រៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រម៉ាញ់​និង​នេសាទ​កន្លង​មក​បាន​ដាក់​បទ​បញ្ជា​ដល់​មន្រ្តី​ជំនាញ​រួម​និង​អាជ្ញាធរ​ដែន​ដី ​មាន​សមត្ថកិច្ច​ ត្រូវ​មាន​វិធាន​ការ​ទប់​ ស្កាត់​ការពារ ​ឲ្យ​មាន​ប្រសិទ្ធភាព​កុំ​ឲ្យ​កើត​ឡើង​ ភ្លើង​ឆេះ​ព្រៃ​ជាយថា​ហេតុ​ណា​មួយ​៕

By:GCNP

No comments:

Post a Comment