Wednesday, 10 April 2013
អគ្គីភ័យលេបត្របាក់ផ្ទះឈើ២ខ្នង៦ដំបូល នៅក្រុងក្រចេះទាំងព្រឹក
អគ្គីភ័យលេបត្របាក់ផ្ទះឈើ២ខ្នង៦ដំបូល នៅក្រុងក្រចេះទាំងព្រឹក
ខេត្តក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តបានប្រើប្រាស់កម្លាំងចំនួនជិត១រយនាក់ក្នុង ការចុះជួយសង្រ្គោះនិងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿងនិងទឹកចំនួន១២ឡាន ធ្វើការបាញ់ពន្លត់និងទប់ស្កាត់លំនៅដ្ឋានក្បែរខាងមួយចំនួនទៀត បន្ទាប់ពីអណ្តាតភ្លើង បានឆាបឆេះសន្ឋោសន្ឋៅទៅលើផ្ទះឈើ២ខ្នង៦ដំបូលមានរយះពេល ជិត២ម៉ោងរួចមក។
យ៉ាងហោចណាស់មានផ្ទះកាតាំងចំនួន២ខ្នង ៦ដំបូល ត្រូវបានព្រះអគ្គីឆាបឆេះលេប ត្របាក់គ្មានសល់តែមួយពព្រឹចភ្នែក កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៩ ខែមេសា ទៅ លើទីតាំងលំនៅដ្ឋានចំនួនពីរខ្នងជាប់គ្នា ក្នុងភូមិរការកណ្តាលទី១ សង្កាត់រការកណ្តាល ក្រុងក្រចេះ។
មិនទាន់មានប្រភពព័ត៌មានណាមួយបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គីភ័យនេះ បណ្តាលមកពីមូលហេតុអ្វីនៅឡើយនោះទេ ដោយម្ចាស់ផ្ទះដែលជាដើមហេតុ បានអះអាងប្រាប់សមត្ថកិច្ចថា បណ្តាលមកពីទុស្សេរខ្សែភ្លើង ខណះដែលរូបគាត់និង ភរិយាមិននៅផ្ទះរវល់ទៅធ្វើបុណ្យ។ អណ្តាតភ្លើងត្រូវបានកើតចេញពីផ្ទះឈើមួយខ្នង៣ដំបូល មានទំហំ ៨គុណ១២មែត្រ ធ្វើអំពីឈើប្រក់ក្បឿងជា កម្មសិទ្ឋរបស់ជនរងគ្រោះឈ្មោះសន ធី អាយុ៣៧ឆ្នាំ ជាបុគ្គលិកមន្ទីរអប់រំប្រពន្ឋឈ្មោះ ចោម ចរណៃ អាយុ២៩ឆ្នាំ មុខរបរជាគ្រូបង្រៀន និងត្រូវបាន ខូចខាតទាំងស្រុងក្នុងអណ្តាតភ្លើង ក្នុងនោះរួមមានស្រូវ២០បេ លុយខ្មែរ៣០ម៉ឺន រៀល លុយដុល្លារ ២២០ដុល្លារ ទូរ៣ គ្រែ១ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ។ លំនៅដ្ឋានមួយ ខ្នងទៀតមានទំហំ៧.៥គុណ១២មែត្រ ១ខ្នង៣ដំបូលធ្វើអំពីឈើប្រក់ក្បឿង និងទើបតែ សាងសងរួចកាលពីឆ្នាំទៅ ជាកម្មសិទ្ឋរបស់ជនរងគ្រោះឈ្មោះ ហ៊ន សុមី អាយុ៣៣ឆ្នាំ បំរើការងារនៅអង្គការក្រៅរដ្ឋាភិបាល នៅខេត្តក្រចេះប្រពន្ឋឈ្មោះ លី ម៉ាឡៃ អាយុ៣២ឆ្នាំ ជាគ្រូបង្រៀន។ លំនៅដ្ឋានមួយខ្នងនេះត្រូវបានអណ្តាតភ្លើងឆាបឆេះគ្មានសល់ សម្ភារៈ ខូចខាតរួមមានលុយដុល្លារ៣០០ដុល្លារ គ្រឿងអលង្ការបា្លទីន ជាង១តម្លឹងនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។
តាមការអះអាងនៅកន្លែងកើតហេតុរបស់បុរសឈ្មោះ សន ធី អាយុ៣៧ឆ្នាំ ជាម្ចាស់ ផ្ទះដើមហេតុ បាននិយាយថា ថ្ងៃកើតហេតុគាត់និងប្រពន្ឋមិននៅផ្ទះនិងចាក់សោរផ្ទះហើយ បាននាំគ្នាទៅធ្វើបុណ្យនៅផ្ទះម្តាយ។ ដោយបុរសរូបនេះអះអាងថា ក្នុងផ្ទះគាត់មិនមានអុជ ធូបទៀន រឺដុតភ្លើងទុកចោលនោះទេ។
លោក ស្រី កុសល ចៅសង្កាត់រការកណ្តាលបានឲ្យដឹងថា លំនៅដ្ឋានទាំងពីរខ្នង៦ ដំបូលនេះ ត្រូវបានឆេះទាំងស្រុងក្នុងគ្រោះអគ្គីភ័យ ខណះដែលម្ចាស់លំនៅដ្ឋានទាំងពីរមិននៅផ្ទះ។ មុនពេលកើតហេតុ គឺមានការដាច់ចរន្តអគ្គីសនី ហើយបន្ទាប់ពីចរន្តអគ្គីសនី បានតភ្ជាប់វិញ ក៏ឃើញមានផ្សែង ហុយតាមដំបូលផ្ទះរបស់ជនរងគ្រោះ ឈ្មោះ សន ធី ក៏មានអណ្តាតភ្លើងឆេះរាលដាល សន្ឋោសន្ឋៅ គ្មាននរណាជួយទាន់ ខណះដែលម្ចាស់លំនៅដ្ឋានទាំងពីរមិននៅផ្ទះ និងចាក់សោរ ពីខាងក្រៅជាប់។
ក្នុងសកម្មភាពនៃការចុះជួយសង្រ្គោះបាញ់ពន្លត់នោះ គឺមានការចុះដឹកនាំចាត់ចែង ផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៏ត្រី ជួង ស៊ាងហាក់ ស្នងការនគរបាលខេត្ត និងលោក វរៈសេនីយ៏ឯក ហន ប៉ូច ស្នងការរងកណ្តាលសណ្តាប់ធ្នាប់ និងកងកម្លាំងនគរបាលជាច្រើនរូបទៀត ដោយកម្លាំងសមត្ថកិច្ចបានធ្វើ ការបាញ់ពន្លត់ និងបាញ់ទឹកទប់ស្កាត់ការឆេះ រាលដាលនូវលំនៅដ្ឋានមួយចំនួនទៀតដែលនៅក្បែរនោះ។
By:GCNP
Subscribe to:
Post Comments (Atom)






No comments:
Post a Comment