Pages

Subscribe:

Ads 468x60px

Sunday, 29 January 2012

ចិន​កាត់​ទោស​អ៊ុយហ្គរ៍​បញ្ជូន​ពី​កម្ពុជា​ ២នាក់​​ឲ្យ​ជាប់​គុក​មួយ​ជីវិត

បុរស​ជនជាតិ​ភាគ​តិច​ចិន អ៊ុយហ្គរ៍ (Uighur) ពីរ​នាក់ ដែល​ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​បញ្ជូន​ដោយ​បង្ខំ​ទៅ​ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ​២០០៩ ត្រូវ​បាន​តុលាការ​ចិន កាត់​ទោស​អោយ​ដាក់​គុក​អស់​មួយ​ជីវិត។

បុរស​អ៊ុយហ្គរ៍ ទាំង​ពីរ​នាក់​នេះ មាន​អាយុ ៣៥ និង ៣២​ឆ្នាំ។ ពួក​គាត់​ឋិត​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ចំនួន ១៨​នាក់ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​បញ្ជូន​ចេញ​ពី​កម្ពុជា ដោយ​បង្ខំ ទៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩។ តុលាការ​ចិន ក៏​បាន​កាត់​ទោស​ជាតិ​ភាគ​តិច​ចិន អ៊ុយហ្គរ៍ ម្នាក់​ផ្សេង​ទៀត ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​ទាំង ១៨​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៧​ឆ្នាំ។
នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ព័ត៌មាន​នៃ​ការ​កាត់​ទោស​ជនជាតិ​ភាគ​តិច​ចិន អ៊ុយហ្គរ៍ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ។ ជន​ភៀស​ខ្លួន​ទាំង​នោះ​បាន​រត់​គេច​ទៅ​លាក់​ខ្លួន​នៅ​កម្ពុជា ដើម្បី​សុំ​សិទ្ធិ​រស់​នៅ​ប្រទេស​ទី​បី បន្ទាប់​ពី​មាន​កុប្បកម្ម​ហិង្សា ជុំវិញ​ជនជាតិ​ភាគ​តិច​នៅ​ខេត្ត​ស៊ិនជាំង (Xinjiang) កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៩។
មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ជន​ជាតិ​ភាគ​តិច​ចិន អ៊ុយហ្គរ៍ បាន​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​អាជ្ញាធរ​ចិន ដោយសារ​ពួក​គេ​បាន​ឃើញ​ការ​បង្ក្រាប​ហិង្សា​លើ​បាតុករ​ជាតិ​ភាគ​តិច​ចិន អ៊ុយហ្គឺរ ក្នុង​ពេល​កុប្បកម្ម៕ ដោយ៖ RFA

No comments:

Post a Comment